Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានធ្លាក់ចុះជាងពាក់កណ្តាលឯណ្ណោះ!
    ព័ត៌មានថ្មីៗ

    ក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានធ្លាក់ចុះជាងពាក់កណ្តាលឯណ្ណោះ!

    October 23, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន បានប្រឈមមុខនឹងភាពតានតឹងយ៉ាងខ្លាំងក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ដោយក្នុងនោះនៅក្នុងឆ្នាំ២០២៥នេះ គឺមានត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ។

    ពាណិជ្ជកម្ម

    បើប្រៀបធៀបនឹងឆ្នាំ 2018 ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន គឺបានថយចុះជាងពាក់កណ្តាលឯណ្ណោះ ពោលគឺមានការធ្លាក់ចុះពីចំនួនជិត 300ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងឆ្នាំ២០១៨ មកត្រឹមតែ 195ពាន់លានដុល្លារប៉ុណ្ណោះ នៅក្នុងឆ្នាំ2025 នេះ។

    ចំពោះមូលហេតុនៃការធ្លាក់ចុះនេះ គឺដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងអំឡុងអាណត្តិដឹកនាំរបស់ប្រធានាធិបតីលោក Donald Trump ។

    ក្នុងនោះ បើយោងតាមរបាយការណ៍របស់គេហទំព័រ Forbes កាលពីថ្ងៃទី 21 តុលា ឆ្នាំ 2025 បានបញ្ជាក់ថា ក្នុងចំណោមទំនិញ ១០ប្រភេទដែលសហរដ្ឋអាមេរិកធ្លាប់នាំចូលច្រើនបំផុតពីប្រទេសចិននៅឆ្នាំ 2018 មានចំនួនដល់ទៅ ៨ប្រភេទឯណ្ណោះ ដែលបានធ្លាក់ចុះលើសពី ៥០% ។ ក្នុងចំណោមទំនិញទាំងនោះរួមមាន ទូរស័ព្ទ កុំព្យូទ័រ គ្រឿងកុំព្យូទ័រ គ្រឿងសង្ហារិម កៅអី និងអំពូល។
    គួរបញ្ជាក់ថា ជំនួសឲ្យការនាំចូលពីចិន សហរដ្ឋអាមេរិកក៏បានប្ដូរទិសដៅនាំចូលរបស់ខ្លួនទៅកាន់ប្រទេសដទៃជាច្រើនដូចជា វៀតណាម ឥណ្ឌា តៃវ៉ាន់ ម៉ាឡេស៊ី និងម៉ិកស៊ិកផងដែរ៕
    ប្រភពៈ IDNFinancials

    China USA
    Share. Facebook Telegram WhatsApp
    Previous Articleពិតជាសមនឹងឈ្មោះ! សហគ្រាសខ្មែរកែច្នៃផ្លែចេកផ្លែដូង ទៅជាផលិតផលជិត ៣០ មុខ
    Next Article ៧ ឆ្នាំមុនត្រូវ Facebook បដិសេធការងារ; ៧ ឆ្នាំក្រោយ Facebook សុំទិញកម្មវិធី ក្នុងតម្លៃ ១៩​ ពាន់លានដុល្លារ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.