Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»៧ ឆ្នាំមុនត្រូវ Facebook បដិសេធការងារ; ៧ ឆ្នាំក្រោយ Facebook សុំទិញកម្មវិធី ក្នុងតម្លៃ ១៩​ ពាន់លានដុល្លារ
    គំនិតអាជីវកម្ម

    ៧ ឆ្នាំមុនត្រូវ Facebook បដិសេធការងារ; ៧ ឆ្នាំក្រោយ Facebook សុំទិញកម្មវិធី ក្នុងតម្លៃ ១៩​ ពាន់លានដុល្លារ

    October 23, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    WhatsApp ជាកម្មវិធីទំនាក់ទំនងមួយដែលស្រដៀងនឹង Messenger, Telegram មានមនុស្សប្រើប្រាស់រាប់លាននាក់នៅលើពិភពលោក។ កម្មវិធីនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩ ដោយលោក Jan Koum និងលោក Brian Acton។ 

    ពាណិជ្ជកម្ម

    មុននឹងបង្កើតកម្មវិធីនេះឡើងមក អ្នកទាំងពីរធ្លាប់ជាបុគ្គលិករបស់ក្រុមហ៊ុន Yahoo! ជាង​ ១០ ឆ្នាំមកហើយ។ ទើបនៅឆ្នាំ ២០០៧ ក៏បានលាឈប់ រួចក៏ដាក់ពាក្យទៅក្រុមហ៊ុន Facebook ប៉ុន្តែត្រូវបានគេបដិសេធ។ លោក Jan Koum ក៏មានគំនិតក្នុងការបង្កើតកម្មវិធីថ្មីមួយដែលអាចបង្ហាញពីស្ថានភាពជាក់ស្តែងទៅកាន់មិត្តភក្តិ និងគ្រួសារ។ 

    ការបង្កើតកម្មវិធីនេះ លោកបានសហការជាមួយនឹង​ជនជាតិរុស្សី ដែលជាអ្នកជំនាញសរសេរកម្មវិធីម្នាក់។ នៅខែឧសភា ឆ្នាំ២០០៩ WhatsApp​ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ពេលដាក់ចេញដំបូង កម្មវិធីនេះមានបញ្ហាជាច្រើនដង ទាក់ទងនឹងបញ្ហាបច្ចេកទេស​ ដែលធ្វើឲ្យចំនួនអ្នកប្រើប្រាស់ធ្លាក់ចុះជាហូរហែរ។ 

    លុះដល់ពេលដែល Apple ចេញនូវមុខងារថ្មី Push Notifications ដែលជាសារជូនដំណឹងផ្សេងៗក្នុងទូរស័ព្ទ។ លោក Jan Koum ក៏បានប្រើប្រាស់មុខងារនេះនៅក្នុងកម្មវិធីខ្លួន ជាមួយនឹងការកែលម្អផ្សេងៗទៀត។ នៅអំឡុងឆ្នាំ ២០១០ កម្មវិធី WhatsApp បានបន្ថែមនូវមុខងារផ្ញើសារជាក្រុម ជាមួយនឹងមុខងារជាច្រើនទៀត។ 

    ការកែប្រែទាំងអស់នេះហើយ កាន់តែធ្វើឲ្យ ​WhatsApp ក្លាយជាតម្រូវការសំខាន់មួយសម្រាប់ការទំនាក់ទំនងគ្នា និងក្លាយជាកម្មវិធីទំនាក់ទំនងដ៏ល្បីល្បាញបំផុតមួយនៅលើពិភពលោក។ នៅឆ្នាំ ២០១៤ វិញ WhatsApp ត្រូវបានទិញយកដោយក្រុមហ៊ុន Facebook ក្នុងតម្លៃ ១៩​ ពាន់លានដុល្លារ ដែលការទិញយកមួយនេះ ក្លាយជាទីចាប់អារម្មណ៍នៅក្នុងពិភពបច្ចេកវិទ្យា។ 

    បើងាកមកមើលបច្ចុប្បន្ននេះវិញ WhatsApp មានអ្នកប្រើប្រាស់ចន្លោះ ៣.១ ពាន់លាននាក់ទៅ ៣.២ ពាន់លាននាក់ក្នុងឆ្នាំ​ ២០២៥។ ក្នុងនោះ ឥណ្ឌាជាប្រទេសដែលមានអ្នកប្រើប្រាស់ច្រើនជាងគេដល់ទៅជាង ៥៣៥​ លាននាក់។ 

    Jan Koum WhatsApp គំនិតអាជីវកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleក្នុងរយៈពេលប្រាំពីរឆ្នាំចុងក្រោយនេះ ទំហំការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានធ្លាក់ចុះជាងពាក់កណ្តាលឯណ្ណោះ!
    Next Article Mercedes បើកឲ្យមានការបញ្ជាទិញ GLC EV ថ្មី ហើយនេះជារថយន្តសំខាន់បំផុតរបស់ម៉ាកប្រណិតរបស់ Mercedes

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.