Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Mercedes បើកឲ្យមានការបញ្ជាទិញ GLC EV ថ្មី ហើយនេះជារថយន្តសំខាន់បំផុតរបស់ម៉ាកប្រណិតរបស់ Mercedes
    ព័ត៌មានថ្មីៗ

    Mercedes បើកឲ្យមានការបញ្ជាទិញ GLC EV ថ្មី ហើយនេះជារថយន្តសំខាន់បំផុតរបស់ម៉ាកប្រណិតរបស់ Mercedes

    October 24, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រថយន្តដែលលក់ដាច់បំផុតរបស់ម៉ាកប្រណិតគឺ Mercedes-Benz ឥឡូវនេះមានជាផ្នែកអគ្គិសនីពេញលេញ ក្រុមហ៊ុនបានចាត់ទុក GLC EV ថ្មី ថាជារថយន្តសំខាន់បំផុតរបស់ខ្លួនមកដល់ពេលនេះ។ ការបើកការបញ្ជាទិញ GLC EV នៅអឺរ៉ុប និងទៅដល់អាមេរិកបន្តទៀត
    Mercedes បានបើកប្រព័ន្ធកំណត់រចនារថយន្ត (configuration) តាមអនឡាញសម្រាប់ GLC EV ថ្មី នៅស្ទើរតែគ្រប់ទីផ្សារអឺរ៉ុប។ នៅអាល្លឺម៉ង់ ការលក់នឹងចាប់ផ្តើមនៅថ្ងៃទី 29 តុលា ជាមួយតម្លៃចាប់ពី 71,281 អឺរ៉ូ (ប្រហែល 82,750 ដុល្លារ)។
    ទោះជាវាថ្លៃជាងម៉ូដែលប្រើសាំងប្រហែល 10,000 អឺរ៉ូ (11,500 ដុល្លារ) ក៏ដោយ Mercedes ផ្តល់ជម្រើសជាច្រើនដើម្បីសន្សំថ្លៃ ដូចជា មានជាការជួលប្រចាំខែចាប់ពីត្រឹម 475 អឺរ៉ូ (ប្រហែល 550 ដុល្លារ)។ ការអាប់ដេតថ្មីៗ និងទំហំទូលាយជាងមុន ដោយ GLC EV ថ្មី មានតម្លៃខ្ពស់ជាងម៉ូដែលសាំង ប៉ុន្តែរួមមានការអាប់ដេតជាច្រើន។ ជាមួយនឹងប្រព័ន្ធអគ្គិសនីពេញលេញ SUV ថ្មីនេះមានផ្ទៃខាងក្នុងធំជាងមុន ដោយមានប្រវែងសរុបស្មើគ្នា ប៉ុន្តែគម្លាតកង់មុខទៅក្រោយត្រូវបានបន្ថែមឲ្យវែងជាងមុន។
    វាផ្តល់កន្លែងដាក់ជើងខាងមុខបន្ថែម 13 មម និងកន្លែងក្បាលបន្ថែម 46 មម។ អ្នកដំណើរខាងក្រោយទទួលបានកន្លែងដាក់ជើងបន្ថែម 47 មម និងកន្លែងក្បាលបន្ថែម 17 មម។ ផ្ទៃដាក់ឥវ៉ាន់ខាងក្រោយមានទំហំ 570 លីត្រ ហើយអាចពង្រីកដល់ 1,740 លីត្រ ប្រសិនបើបត់កៅអីក្រោយចុះ។ ខាងមុខក៏មាន “frunk” បន្ថែមទៀតទំហំ 128 លីត្រ។
    ផ្នែកខាងក្នុងបំពាក់ជាមួយ MBUX Hyperscreen ថ្មី ដែលជាផ្ទៃអេក្រង់ធំបំផុតរបស់ Mercedes មានទំហំសរុប 33.1 អ៊ីញ (ដែលមានប្ប្ររវែងប្រហែល 99.3 សង់ទីម៉ែត្រ)។
    ផ្នែកខាងក្រៅស្រដៀងនឹងម៉ូដែលសាំង ប៉ុន្តែរចនាថ្មីនេះមានបន្ទះប៉ាណាភ្លើងបំភ្លើពេលថ្ងៃជាសញ្ញារបស់ Mercedes និងចង្កៀងក្រោយបែបទាក់ទាញជាងមុន។
    GLC EV នឹងមានបីជម្រើស: Advanced, Premium, និង Premium Plus ដែលមានអត្ថប្រយោជន៍បន្ថែមដូចជា ប៉ាណាមុខមានពន្លឺ, ប្រព័ន្ធសម្លេង Burmester 3D/4D, និងកៅអីម៉ាស្សា។ SUV ថ្មីនេះនឹងមាន 5 ប្រភេទ, ចាប់ផ្តើមពី GLC 400 4MATIC EQ Technology Mercedes បន្ថែមថា ម៉ូដែលបន្ថែមទៀត ៤ នឹងត្រូវចេញមកតាមក្រោយជាបញ្ចប់នៅឆ្នាំ 2026។
    ម៉ូដែល GLC 400 4MATIC ប្រើប្រព័ន្ធឧបករណ៍ “EQ Technology” ជាមួយម៉ូទ័រអគ្គិសនីពីរជ័រ (dual-motor AWD) មានកម្លាំងប្រមាណ 483 hp ( 360 kW) កម្លាំងរមួល 808 Nm ធ្វើអោយវាមានល្បឿនសន្ទុះពី 0-100 គីឡូម៉ែត្រ/ម៉ោងចាយពេល 4.4 វិនាទី។
    GLC 400 4MATIC ប្រើថ្ម 94 kWh អាចបើកបានចម្ងាយរហូតដល់ 715 គីឡូម៉ែត្រ (445 ម៉ាយ)។ ដោយសារប្រើ វេទិកា 800V, វាអាចសាកលឿនដល់ 330 kW បន្ថែមចម្ងាយ 303 គីឡូម៉ែត្រ (188 ម៉ាយ) ក្នុងរយៈពេលត្រឹម 10 នាទីប៉ុណ្ណោះ។ Mercedes អះអាងថា វាផ្តល់ ប្រសិទ្ធភាពប្រើថាមពលល្អជាងគេក្នុងថ្នាក់ (best-in-class efficiency) ដោយប្រើថាមពលត្រឹមតែ 14.9 kWh ក្នុង 100 គីឡូម៉ែត្រ។
    CEO Mercedes-Benz លោក Ola Källenius បានបញ្ជាក់ថា GLC គឺជារថយន្តសំខាន់បំផុតក្នុងជួរផលិតផលរបស់ម៉ាកប្រណិត
    សម្រាប់ទីផ្សារ សហរដ្ឋអាមេរិក, Mercedes គ្រោងនឹងចាប់ផ្តើមលក់ GLC EV ឆ្នាំ 2027 នៅដើម ឬកណ្តាលឆ្នាំ 2026 ដែលអាចបើកបានចម្ងាយជាង 350 ម៉ាយ (563 គីឡូម៉ែត្រ)។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Article៧ ឆ្នាំមុនត្រូវ Facebook បដិសេធការងារ; ៧ ឆ្នាំក្រោយ Facebook សុំទិញកម្មវិធី ក្នុងតម្លៃ ១៩​ ពាន់លានដុល្លារ
    Next Article មិនគួរឲ្យជឿ! ក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោកមួយនេះធ្លាប់ក្ស័យធន់ដល់ទៅ ២លើក

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    ផែនទីអាណាចក្ររថយន្តចិន ឆ្នាំ 2026 ហើយនេះក៏ជាព័ត៌មានអំពីក្រុមហ៊ុនរថយន្តចិន!

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.