Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»មិនគួរឲ្យជឿ! ក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោកមួយនេះធ្លាប់ក្ស័យធន់ដល់ទៅ ២លើក
    ប្រវត្តិអាជីវកម្ម

    មិនគួរឲ្យជឿ! ក្រុមហ៊ុនភេសជ្ជៈលំដាប់ពិភពលោកមួយនេះធ្លាប់ក្ស័យធន់ដល់ទៅ ២លើក

    October 24, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Pepsi ត្រូវបានបង្កើតដោយលោក Caleb Bradham ដែលជាឱសថការីក្នុងឆ្នាំ ១៨៩៣។ ដោយចាប់ផ្តើមដាក់លក់ដំបូងនៅឱសថស្ថានលោក Bradham នៅទីក្រុង New Bern រដ្ឋ North Carolina សហរដ្ឋអាមេរិកដែលជាកន្លែងផលិតនិងពិសោធន៍ផ្ទាល់។ 

    ពាណិជ្ជកម្ម

    ភេសជ្ជៈនេះមានឈ្មោះដំបូងថា Brad’s Drink ប៉ុន្តែត្រូវបានដូរឈ្មោះ ជាច្រើនទម្រាំក្លាយជាឈ្មោះ Pepsi ដូចសព្វថ្ងៃនេះ។ នៅឆ្នាំដំបូង Pepsi លក់បានដល់ទៅជាង ៣០,០០០លីត្រ ធ្វើឲ្យឈ្មោះភេសជ្ជៈនេះមានភាពល្បីល្បាញរហូតដល់មានសារព័ត៌មានចុះផ្សាយថែមទៀត។​ ក្នុងឆ្នាំ ១៩១០ ក្រុមហ៊ុនមានដៃគូចែកចាយដល់ទៅ​ ២៤រដ្ឋ ធ្វើឲ្យចំនួនផលិតកើនឡើងដល់ទៅ ១០មុឺនលីត្របន្ថែមទៀត។ម៉ាកយីហោភេសជ្ជៈល្បីឈ្មោះមួយ ប៉ុន្តែធ្លាប់ប្រកាសលក់ទៅឲ្យក្រុមហ៊ុន កូកាកូឡា នៅក្នុងឆ្នាំ ១៩២២ តែមិនបានជោគជ័យនោះទេ នេះបើតាមការចុះផ្សាយរបស់ Britannica។ រឿងដែលនឹកស្មានមិនដល់នោះគឺ ក្រុមហ៊ុន Pepsi ធ្លាប់ប្រកាសក្ស័យធន់ដល់ទៅ ២ លើក។ លើកទីមួយនៅឆ្នាំ ១៩២៣ ដោយសារផលប៉ះពាល់ពីសង្រ្គាមលោកលើទី១ បានធ្វើឲ្យសារធាតុផ្សំមានការកើនឡើងខ្ពស់ បូករួមនិងថ្លៃផលិតក៏កើនឡើងផងនោះ ទើបក្រុមហ៊ុនមិនអាចទ្រទ្រង់បានតទៅទៀត។ បន្ទាប់ពីទទួលបានជំនួយពី Roy Megargel ក្រុមហ៊ុនក៏ងើបឡើងម្តងទៀត ប៉ុន្តែនៅឆ្នាំ ១៩៣១ Pepsi ត្រូវបានប្រកាសក្ស័យធន់ជាលើកទី២។

    នៅឆ្នាំដដែលនោះ ម្ចាស់ក្រុមហ៊ុន Loft Candy’ លោក Charles Guth  បានទិញយកក្រុមហ៊ុន Pepsi ក្នុងតម្លៃ $១០,៥០០​​។ លោកបានរៀបចំផ្លាស់ប្តូររូបរាង Pepsi ថ្មី ជាមួយនឹងរូបមន្តថ្មី។ ក្រៅពីនេះ លោកក៏បានដាក់លក់ចំណុះដប ១២អោន ក្នុងតម្លៃ ៥សេនប៉ុណ្ណោះ ដើម្បីដំណើរការទីផ្សារ Pepsi ឡើងវិញ។

    កេរ្តិ៍ឈ្មោះ Pepsi កាន់តែល្បីល្បាញនៅក្នុងឆ្នាំ ១៩៥០ បន្ទាប់ពីចេញនូវពាណិជ្ជកម្មជាសម្លេងដំបូងមិនធ្លាប់មានគឺ  “Pepsi Nickel” និងមួយទៀតគឺ “The Pepsi Challenge” ជាពាណិជ្ជកម្មដ៏ជោគជ័យមួយដែលអាចឲ្យ Pepsi រកចំណូលនិងចំណេញកាន់តែច្រើនពីទីផ្សារ។

    បច្ចុប្បន្ននេះ Pepsi គឺជាក្រុមហ៊ុនភេសជ្ជៈដ៏ល្បីលំដាប់ទី ២ នៅលើពិភពលោក​ ដែលបានដំណើរការអស់រយៈពេល ១៣២ ឆ្នាំ នៅលើឧស្សាហកម្មភេសជ្ជៈ។ ពីក្រុមហ៊ុនដែលប្រកាសក្ស័យធន់ដល់ទៅ ២លើក ប៉ុន្តែក្លាយជាម៉ាកយីហោវ័យចំណាស់មួយដែលល្បីល្បាញ និងមានវត្តមានទូទាំងពិភពលោក។

    BizNews Pepsi គំនិតអាជីវកម្ម
    Share. Facebook Telegram WhatsApp
    Previous ArticleMercedes បើកឲ្យមានការបញ្ជាទិញ GLC EV ថ្មី ហើយនេះជារថយន្តសំខាន់បំផុតរបស់ម៉ាកប្រណិតរបស់ Mercedes
    Next Article ចិន វ៉ាដាច់សហរដ្ឋអាមេរិក ក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាល្លឺម៉ង់ក្នុងឆ្នាំ២០២៥ នេះ!

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.