Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»មិនធម្មតា! ក្រុមហ៊ុនខ្មែរកែច្នៃស្ករត្នោត និងម្រេច ទៅជាផលិតផលជាង ១០០មុខ
    ព័ត៌មានថ្មីៗ

    មិនធម្មតា! ក្រុមហ៊ុនខ្មែរកែច្នៃស្ករត្នោត និងម្រេច ទៅជាផលិតផលជាង ១០០មុខ

    December 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បច្ចុប្បន្ននេះ ផលិតផលខ្មែរជាច្រើនកំពុងចរាចរយ៉ាងសកម្មនៅក្នុងទីផ្សារ ជាមួយនឹងការគាំទ្រលើសលប់ពីប្រជាជនខ្មែរ។ ជាក់ស្តែង ផលិតផលខ្មែរ ទាំងការវេចខ្ចប់ គុណភាពគឺមិនធម្មតានោះទេ។ នេះជាក្រុមហ៊ុន Confirel ខនហ្វីរេល ដែលមានលោកឧកញ៉ាឱសថបណ្ឌិត ហៃលីអ៊ាង ជាស្ថាបនិក និងជាប្រធានអគ្គនាយក។

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Confirel បង្កើតឡើងអំឡុងឆ្នាំ ២០០១ ដែលចាត់ទុកជាក្រុមហ៊ុនមានជំនាញកែច្នៃកសិផលក្នុងស្រុក ឲ្យក្លាយជាផលិតផលស្តង់ដារគុណភាព។ គោលជំហរក្រុមហ៊ុនគឺបង្កើត និងលើកតម្កើងអត្តសញ្ញាណខ្មែរ កសិផលខ្មែរ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកមកផលិត។ ជាក់ស្តែង បានប្រើប្រាស់ផ្លែត្នោតខេត្តកំពង់ស្ពឺ និងម្រេចខេត្តកំពត យកមកកែច្នៃចេញជាផលិតផលដែលមានគុណភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

    គួរបញ្ជាក់ផងថា ផលិតផលសម្រេចទាំងអស់របស់ក្រុមហ៊ុន Confirel ស្ថិតនៅក្រោមម៉ាកយីហោធំៗ ៤គឺ ១) ចាយ៉ា (Jaya) ដែលច្នៃទឹកត្នោតធម្មជាតិ ទៅជាស្រាត្នោត។ ២) ត្នោត (Thnot) ផ្តោតទៅលើការកែច្នៃត្នោត ជាមួយផ្លែឈើដទៃទៀត ទៅជាផលិតផលបានជាង ៤០មុខ។ ៣) គីរម្យ (Kirum) ផលិតផលម្រេចកំពត មានដូចជា ម្រេចខ្មៅ ស ក្រហម តែកញ្ចុំផ្កាម្រេច ៨ រសជាតិ និងម្សៅប្រហុក។ ៤) ខេម ប្រូបាយ អូទិក (KEM Probiotics) ជាអាហារបំប៉នសុខភាព។​

    ជាង ២ ទសវត្សរ៍ ក្នុងការផលិត​ និងជួយលើកតម្កើងកសិផលខ្មែរ ក្រុមហ៊ុនទទួលបានលិខិតសរសើរ និងពានរង្វាន់បញ្ជាក់ពីគុណភាពផលិតផលជាហូរហែរ។ ជាពិសេស ទទួលស្គាល់ដោយស្ថាប័ននៅកម្ពុជា និងបរទេស ដែលធ្វើឲ្យ Confirel បាននាំចេញទៅកាន់សហរដ្ឋអាមេរិក ជប៉ុន វៀតណាម បារាំង និងប្រទេសផ្សេងៗទៀត។ នេះមិនត្រឹមតែជាភាពជោគជ័យរបស់ក្រុមហ៊ុនទេ ប៉ុន្តែជាការបង្ហាញនូវមុខមាត់ សមត្ថភាពផលិត និងគុណភាពរបស់ផលិតផលខ្មែរឲ្យពិភពលោកបានស្គាល់ផងដែរ។

    BizNews Confirel khmerproducts
    Share. Facebook Telegram WhatsApp
    Previous ArticleBuldak! មីហិលល្បីកក្រើកនេះ ជួយក្រុមហ៊ុនឲ្យរស់រានឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុ​​ធ្ងន់ធ្ងរ
    Next Article ព្រោះតែកម្មវិធីដឹកជញ្ជូន! និស្សិតចិនរូបនេះ ជាប់ជាសហគ្រិនឆ្នើមនៅចក្រភពអង់គ្លេស

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.