Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»Buldak! មីហិលល្បីកក្រើកនេះ ជួយក្រុមហ៊ុនឲ្យរស់រានឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុ​​ធ្ងន់ធ្ងរ
    គំនិតអាជីវកម្ម

    Buldak! មីហិលល្បីកក្រើកនេះ ជួយក្រុមហ៊ុនឲ្យរស់រានឡើងវិញ ពីវិបត្តិហិរញ្ញវត្ថុ​​ធ្ងន់ធ្ងរ

    December 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Buldak គឺជាមីហិលកូរ៉េដែលផ្ទុះខ្លាំងពីប៉ុន្មានឆ្នាំមុន ជាផលិតផលរបស់ក្រុមហ៊ុន Samyang Foods។ មិនមែនជាក្រុមហ៊ុនថ្មីនោះទេ តែជាក្រុមហ៊ុនផលិតមីវ័យចំណាស់មួយនៅប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្តើមតាំងពីឆ្នាំ​ ១៩៦៣ មកម្ល៉េះ។

    Buldak ត្រូវបានប្រកាសចេញលក់ដោយលោកស្រី Kim Jung-soo ដែលជានាយិកាប្រតិបត្តិថ្មី នៅអំឡុងឆ្នាំ ២០១២។ ផលិតផលថ្មីនេះ ត្រូវបានរំពឹងទុកថាទទួលបានជោគជ័យ អាចទាញយកទីផ្សារមកវិញបាន ផ្ទុយទៅវិញ មិនសូវទទួលបានការចាប់អារម្មណ៍ពីទីផ្សារក្នុងស្រុកនោះទេ។

    ពាណិជ្ជកម្ម

    ទើបនៅឆ្នាំ ២០១៤ មីហិលនេះចាប់ផ្តើមល្បីខ្លាំងព្រោះតែវីដេអូមួយនៅលើ YouTube ដែលគេស្គាល់ថា “Fire Noodle Challenge”។ ភាពល្បីល្បាញភ្លាមៗរបស់វីដេអូនេះ បានធ្វើឲ្យមីហិល Buldak ចាប់ផ្តើមល្បីសុសសាយពេញពិភពលោក និងមានមនុស្សជាច្រើនចូលរួមលេង Challenge មួយនេះ។ ភាពជោគជ័យលើសពីការរំពឹងទុកនេះ ជួយស្រោចស្រង់ឲ្យក្រុមហ៊ុន Samyang Foods រួចផុតពីការក្ស័យធន និងអាចឈរជើងបានយ៉ាងរឹងមាំនៅលើក្នុងទីផ្សារអន្តរជាតិឡើងវិញ។

    ក្រៅពីនេះ ក្រុមហ៊ុនក៏បានបង្ហាញមហិច្ឆតាថ្មីរបស់ខ្លួន ដោយបានសហការជាមួយក្រុមហ៊ុនចិន បង្កើតជារោងចក្រក្រៅប្រទេសដំបូងបង្អស់របស់ខ្លួននៅខេត្ត Zhejiang ជាមួយទំហំទឹកប្រាក់វិនិយោគដ៏ធំរហូតដល់ ១៤៥ លានដុល្លារអាមេរិកថែមទៀតផង។

    បច្ចុប្បន្ន Samyang Foods នៅតែរក្សាកេរ្តិ៍ឈ្មោះនៅលើទីផ្សារទាំងក្នុងស្រុក និងអន្តរជាតិ។ មិនតែប៉ុណ្ណោះ ពួកគេក៏ពង្រីកការផលិត បន្ថែមផលិតផលថ្មី និងបង្កើតបាននូវរសជាតិមី Buldak ប្លែកៗរហូតដល់ទៅ ១១ រសជាតិផ្សេងទៀត ដើម្បីបំពេញតម្រូវការទីផ្សារ។

    BizNews Buldak Samyang foods South Korea
    Share. Facebook Telegram WhatsApp
    Previous Articleលាឈប់ពី Flight Attendant នៅក្រុមហ៊ុន Emirates មកក្លាយជាថៅកែហាងនំដ៏ល្បីមួយ!
    Next Article មិនធម្មតា! ក្រុមហ៊ុនខ្មែរកែច្នៃស្ករត្នោត និងម្រេច ទៅជាផលិតផលជាង ១០០មុខ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.