Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ព្រោះតែកម្មវិធីដឹកជញ្ជូន! និស្សិតចិនរូបនេះ ជាប់ជាសហគ្រិនឆ្នើមនៅចក្រភពអង់គ្លេស
    គំនិតអាជីវកម្ម

    ព្រោះតែកម្មវិធីដឹកជញ្ជូន! និស្សិតចិនរូបនេះ ជាប់ជាសហគ្រិនឆ្នើមនៅចក្រភពអង់គ្លេស

    December 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    HungryPanda គឺជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសឈានមុខគេមួយដែលត្រូវបានបង្កើតឡើងដោយនិស្សិតជនជាតិចិនលោក Kelu “Eric” Liu នៅក្នុងឆ្នាំ ២០១៧។ ខណៈពេលដែលលោកជាកំពុងសិក្សាបញ្ចប់ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅសកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស។

    ពាណិជ្ជកម្ម

    ការបង្កើតក្រុមហ៊ុននេះគឺកើតចេញពីបញ្ហាតូចមួយដែលលោក Liu ជួបប្រទះផ្ទាល់ក្នុងនាមជានិស្សិតរស់នៅក្រៅប្រទេសគឺ ភាពលំបាកក្នុងការស្វែងរកម្ហូបអាស៊ី និងម្ហូបចិន តាមរយៈក្រុមហ៊ុនដឹកជញ្ជូនក្នុងប្រទេសអង់គ្លេស។ លោកបានកត់សម្គាល់ថា វេទិកាទាំងនោះច្រើនតែមានការបកប្រែឈ្មោះម្ហូបមិនត្រឹមត្រូវ បូករួមគុណភាព និងរសជាតិម្ហូបមិនដូចដើម។

    ដូច្នេះ ទើបលោកសម្រេចចិត្តបង្កើតវេទិកានេះឡើង ដោយដំបូងគ្រាន់តែជាគម្រោង ការងារសម្រាប់សាកលវិទ្យាល័យប៉ុណ្ណោះ។ លោក Liu ចាប់ផ្តើមអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង តាំងពីប្រតិបត្តិការប្រព័ន្ធ រហូតដល់ការដឹកជញ្ជូនផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការស៊ីជម្រៅរបស់អតិថិជន។

    ខុសពីក្រុមហ៊ុនដទៃ HungryPanda ផ្តោតទៅលើអតិថិជនគោលដៅដែលជាជនជាតិអាសុី ជាពិសេសគឺជនជាតិចិន។ ពួកគេប្រើប្រាស់តួអក្សរចិនសម្រាប់ Menu ក្នុង App ទាំងម្ហូប គ្រឿងទេស និងសេវាកម្មទូទាត់ប្រាក់ ដូចជា WeChat Pay ឬ Alipay ដែលផ្តល់នូវអារម្មណ៍ដូចនៅប្រទេសខ្លួន។ ទាំងអស់នេះ​បាន​ ទាក់ទាញជនជាតិអាសុីជាច្រើនមកប្រើប្រាស់កម្មវិធីរបស់ពួកគេ។ ក្នុងរយៈពេលប្រមាណ ២សប្តាហ៍ ក្រុមហ៊ុនមានសមត្ថភាពក្នុងការចាប់ផ្តើមប្រតិបត្តិការនៅក្នុងទីក្រុងថ្មីបន្ថែមទៀត។

    គិតត្រឹមឆ្នាំ ២០២៣ ក្រុមហ៊ុន HungryPanda បានពង្រីកប្រតិបត្តិការរបស់ខ្លួនទៅជាង ៨០ទីក្រុង ក្នុង ១០ប្រទេស រួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី នូវែលសេឡង់ បារាំង អ៊ីតាលី ជប៉ុន កូរ៉េខាងត្បូង និងសិង្ហបុរី។ បន្ថែមពីលើការដឹកជញ្ជូន ម្ហូបអាហារ ក្រុមហ៊ុនក៏បានបង្កើតវេទិកាផ្សេងទៀតដូចជា PandaFresh និង VouchersPanda។

    ជាលទ្ធផល លោក Eric Liu ត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនវ័យក្មេងដ៏ឆ្នើមម្នាក់ ដោយបានជាប់ក្នុងបញ្ជី Forbes Under 30 Europe ឆ្នាំ ២០២៣។ គិតត្រឹមពេលនោះ ក្រុមហ៊ុន HungryPanda បានកៀរគរទុនវិនិយោគសរុបជាង ២២០ លានដុល្លារ។ លោក Eric Liu បានបង្ហាញឲ្យឃើញថា អាជីវកម្មជោគជ័យមិនចាំបាច់ប្រកួតប្រជែងលើទីផ្សារធំទូលាយនោះទេ ប៉ុន្តែត្រូវស្វែងរកដំណោះស្រាយជាក់លាក់មួយ ដើម្បីដោះស្រាយបញ្ហាដែលកំពុងជួបប្រទះសម្រាប់អតិថិជន។

    BizNews Eric Liu HungryPanda
    Share. Facebook Telegram WhatsApp
    Previous Articleមិនធម្មតា! ក្រុមហ៊ុនខ្មែរកែច្នៃស្ករត្នោត និងម្រេច ទៅជាផលិតផលជាង ១០០មុខ
    Next Article មិនមែន GPU! តែបច្ចុប្បន្ននេះ អគ្គិសនីគឺជាបញ្ហាធំជាងគេនៅក្នុងការបណ្តុះបណ្តាលបច្ចេកវិទ្យា AI

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.