HungryPanda គឺជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសឈានមុខគេមួយដែលត្រូវបានបង្កើតឡើងដោយនិស្សិតជនជាតិចិនលោក Kelu “Eric” Liu នៅក្នុងឆ្នាំ ២០១៧។ ខណៈពេលដែលលោកជាកំពុងសិក្សាបញ្ចប់ផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រ នៅសកលវិទ្យាល័យ Nottingham ចក្រភពអង់គ្លេស។ ការបង្កើតក្រុមហ៊ុននេះគឺកើតចេញពីបញ្ហាតូចមួយដែលលោក Liu ជួបប្រទះផ្ទាល់ក្នុងនាមជានិស្សិតរស់នៅក្រៅប្រទេសគឺ ភាពលំបាកក្នុងការស្វែងរកម្ហូបអាស៊ី និងម្ហូបចិន តាមរយៈក្រុមហ៊ុនដឹកជញ្ជូនក្នុងប្រទេសអង់គ្លេស។ លោកបានកត់សម្គាល់ថា វេទិកាទាំងនោះច្រើនតែមានការបកប្រែឈ្មោះម្ហូបមិនត្រឹមត្រូវ…
