Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ទាំងគុណភាព​ និងរសជាតិ! សហគ្រាសផលិតនំកញ្ចប់ទាំង ៥ កំពុងមមាញឹកផលិត ចែកចាយ លើទីផ្សារ
    គំនិតអាជីវកម្ម

    ទាំងគុណភាព​ និងរសជាតិ! សហគ្រាសផលិតនំកញ្ចប់ទាំង ៥ កំពុងមមាញឹកផលិត ចែកចាយ លើទីផ្សារ

    December 1, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បច្ចុប្បន្ន ផលិតផលក្នុងស្រុកជាច្រើនបានចែកចាយយ៉ាងទូលំទូលាយនៅលើទីផ្សារ។ នេះបង្ហាញឲ្យឃើញពីសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស ចំណីអាហារ ដែលអាចកាត់បន្ថយការនាំចូល និងមិនចាំបាច់ពឹងផ្អែកលើផលិតផលបរទេសទៀតនោះទេ។ ខាងក្រោមនេះ ជាសហគ្រាសផលិតនំ អាហារសម្រន់ទាំង ៥ របស់ខ្មែរយើង ដែលកំពុងទទួលបានការពេញនិយមពីពលរដ្ឋគ្រប់រូប ទៅលើគុណភាព រសជាតិ និងតម្លៃ។

    ១) ក្រុមហ៊ុន Ly Ly Food Industry Co., Ltd

    ពាណិជ្ជកម្ម

    ក្រុមហ៊ុន Ly Ly Food Industry Co., Ltd ជាសហគ្រាសផលិតនំស្រួយដ៏ល្បីឈ្មោះមួយ។ រយៈពេលជាង ២៣ឆ្នាំ មកនេះ​ក្រុមហ៊ុនបានពង្រីកខ្លួនពីសិប្បកម្មខ្នាតតូច ទៅជាសហគ្រាសខ្នាតយក្សមួយប្រកបដោយគុណភាពស្តង់ដាត្រឹមត្រូវ។ សព្វថ្ងៃ អាហារសម្រន់ជាង ៤០មុខ ត្រូវបានផលិតឡើងកំពុងលក់ចែកចាយពេញទីផ្សារក្នុងស្រុក។ ជាងនេះទៅទៀត ក៏បាននាំយកម៉ាកយីហោកូនខ្មែរមួយនេះទៅកាន់ ១៣ប្រទេស រួចមកហើយដែរ។ 

    ២) សហគ្រាសផលិតនំ និងស្ករគ្រាប់ លឹម ហៀងយូ

    សហគ្រាស លឹម ហៀងយូ ឬ សហគ្រាសផលិតនំសាកឺរ៉ា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០០ ដែលដំបូងឡើយផ្តោតលើការផលិតស្ករគ្រាប់ធ្វើដោយដៃ។ បន្ទាប់ពីអាជីវកម្មរីកចម្រើន នៅឆ្នាំ ២០០៩ បានបន្តវិវត្តទៅជាក្រុមហ៊ុន Lim Heang Yu Enterprise Co. Ltd. ដោយបានវិនិយោគប្រាក់ចំនួន ២លានដុល្លារ ក្នុងការសាងសង់កន្លែងផលិត បំពាក់ដោយគ្រឿងម៉ាស៊ីន និងបច្ចេកវិទ្យាទំនើប។ ការរីកចម្រើននេះបានធ្វើឲ្យសហគ្រាស លឹម ហៀងយូ ក្លាយជាផលិតកម្មទ្រង់ទ្រាយធំក្នុងការផលិតនំប៊ីសស្ទីន ខូឃី និងនំកែកឃឺ។

    ៣) សហគ្រាស KTH FOOD

    សហគ្រាស KTH FOOD ជាសហគ្រាសផលិតអាហារសម្រន់មួយ ដែលមានផលិតផលប្រចាំគឺ នំកូនតោ ឬ នំបុ័ងប៊ឺហ្គឺ (រសជាតិពងមាន់)។ ជាស្នាដៃថ្មី ដែលបង្កើតឡើងដោយកូនខ្មែរ ជាមួយនឹងការផលិតបែបស្តង់ដារអនាម័យ និងគុណភាពអន្តរជាតិ ក្នុងការផលិតអាហារសម្រន់ដែលមានទាំងរសជាតិ និងគុណភាព។ 

    ៤) ក្រុមហ៊ុនផលិតនំមីដាស

    ក្រុមហ៊ុនផលិតនំមីដាស ជាសហគ្រាសកែច្នៃម្ហូបអាហារសម្រន់ដែលបានបង្កើតឡើងនៅឆ្នាំ ២០១៨។ ផលិតផលសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ៥ ប្រភេទ ៖ ប្រភេទនំបុ័ង ប្រភេទបន្ទះហឹរ ប្រភេទដំឡូង ប្រភេទនំអង្ករ និងប្រភេទរុំម្សៅ។ សព្វថ្ងៃនេះ ផលិតផលរបស់ក្រុមហ៊ុនមីដាស កំពុងចែកចាយពេញទីផ្សារក្នុងប្រទេស និងជាផលិតផលអាហារសម្រន់ដ៏ពេញនិយមមួយផងដែរ។

    ៥) សហគ្រាស Reacheny – រាជនី

    សហគ្រាស Reacheny – រាជនី ជាម៉ាកយីហោបង្កើតឡើងដោយកូនខ្មែរ ប្រើប្រាស់នូវវត្ថុធាតុដើមក្នុងស្រុក មកផលិតចេញជាអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងតម្លៃសមរម្យ។ ផលិតឡើងដោយដៃអ្នកជំនាញ រក្សានូវរសជាតិដើម រួមទាំងធានាគុណភាពខ្ពស់ គ្មានការបន្ថែមគ្រឿងគីមីនោះទេ។ ដំឡូងឆាប និងចេកឆាប គឺជាផលិតផលគោលរបស់សហគ្រាស ដែលទទួលបានការគាំទ្រច្រើនពីអតិថិជន។ ក្រៅពីនេះ សហគ្រាសក៏មានផលិតផលថ្មីមួយទៀតគឺពោតផ្ទុះ កំពុងដាក់លក់នៅលើទីផ្សារដូចគ្នា។

    BizNews Khmer products អាជីវកម្មក្នុងស្រុក
    Share. Facebook Telegram WhatsApp
    Previous ArticleDenza D9 របស់ BYD ឈានដល់ 300,000 គ្រឿងក្លាយជា NEV MPV លក់លឿនជាងគេនៅសកលលោកកំពុងចូលទីផ្សារអឺរ៉ុប
    Next Article ឪពុកខ្លាំង កូនក៏មិនធម្មតា! មកស្គាល់អ្នកស្នងត្រកូលក្រុមហ៊ុន Rosewood Hotel Group

    Related Posts

    Ford Bronco RTR ឆ្នាំ 2027 រចនាទាក់ទាញយុវវ័យសម័យ Gen Z ចូលមកពិភព Off-Road

    January 14, 20261 Min Read

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.