CambodiaTrade ជាផ្សារពាណិជ្ជកម្មអេឡិចត្រូនិកថ្នាក់ជាតិដំបូងគេ គ្រប់គ្រងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានដាក់ដំណើរការតាំងពីចុងខែមីនា ឆ្នាំ២០២២ ជាមួយនឹងចក្ខុវិស័យ និងបេសកម្មក្នុងការជំរុញផលិតផលក្នុងស្រុក ឲ្យមានទីផ្សារទូលំទូលាយជាងមុន។ ផលិតផលជាច្រើនពាន់មុខ នៅក្នុងគេហទំព័រ CambodiaTrade.com សុទ្ធសឹងតែផលិតផលខ្មែរ ដែលផលិតឡើងដោយកូនខ្មែរ។ នេះជាបេសកម្មដ៏សំខាន់មួយរបស់ក្រសួងពាណិជ្ជកម្ម ធ្វើឡើងសម្រាប់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ទទួលបានអត្ថប្រយោជន៍ពីពាណិជ្ជកម្មអេឡិចត្រូនិក ក្នុងសម័យឌីជីថល ដើម្បីជំរុញសក្តានុពលផលិតផលខ្មែរ…
Browsing: Khmer products
បច្ចុប្បន្ន ផលិតផលក្នុងស្រុកជាច្រើនបានចែកចាយយ៉ាងទូលំទូលាយនៅលើទីផ្សារ។ នេះបង្ហាញឲ្យឃើញពីសមត្ថភាពគ្រប់គ្រាន់ក្នុងការផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងទេស ចំណីអាហារ ដែលអាចកាត់បន្ថយការនាំចូល និងមិនចាំបាច់ពឹងផ្អែកលើផលិតផលបរទេសទៀតនោះទេ។ ខាងក្រោមនេះ ជាសហគ្រាសផលិតនំ អាហារសម្រន់ទាំង ៥ របស់ខ្មែរយើង ដែលកំពុងទទួលបានការពេញនិយមពីពលរដ្ឋគ្រប់រូប ទៅលើគុណភាព រសជាតិ និងតម្លៃ។ ១) ក្រុមហ៊ុន Ly Ly…
បងប្អូនអាចនឹងស្គាល់ ឬធ្លាប់ឮពីឱសថគីណាល់ ជាថ្នាំបំបាត់ការឈឺចាប់ដ៏ល្បីល្បាញមួយ ដែលបានបម្រើសុខភាពប្រជាជនខ្មែរអស់រយៈពេលជាច្រើនទសវត្សរ៍ តាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ ឱសថនេះត្រូវបានផលិតឡើងដោយលោកឱសថបណ្ឌិត កុក សុខគីម ត្រូវជាឪពុកក្មេករបស់លោកឧកញ៉់ាឱសថបណ្ឌិត ហៃ លីអ៊ាង សព្វថ្ងៃជាអគ្គនាយកក្រុមហ៊ុន ប៉េប៉េអឹម – PPM។ ចំណែក ប៉េប៉េអឹម -…
ជាទូទៅ ឈីសចាត់ទុកជាអាហារដ៏ពេញនិយមមួយសម្រាប់ជនជាតិបរទេស ភាគច្រើនឃើញតែប្រទេសគេផលិត ប៉ុន្តែនៅពេលនេះ ខ្មែរយើងក៏មានសមត្ថភាពក្នុងការផលិតដូចគ្នា សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូល។ ក្នុងនោះ យើងក៏មាន La Fattoria – ឡាហ្វាតតូរៀ ជាក្រុមហ៊ុនផលិតឈីសដំបូងគេនៅកម្ពុជា។ មោទនភាពមួយ ខ្មែរយើងអាចផលិតបានឈីស ដែលមានគុណភាព និងមានការពិសោធន៍ត្រឹមត្រូវ ទើបអាចចរាចរលើទីផ្សារបាន។ ជាឈីស…
