Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»មិនធម្មតា! សហគ្រាសផលិតឱសថដំបូងគេនៅកម្ពុជា​ ផលិតឱសថបានជាង ២០០មុខ កំពុងចែកចាយទៅជិត ២០ប្រទេស!
    ប្រវត្តិអាជីវកម្ម

    មិនធម្មតា! សហគ្រាសផលិតឱសថដំបូងគេនៅកម្ពុជា​ ផលិតឱសថបានជាង ២០០មុខ កំពុងចែកចាយទៅជិត ២០ប្រទេស!

    November 25, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បងប្អូនអាចនឹងស្គាល់ ឬធ្លាប់ឮពីឱសថគីណាល់ ជាថ្នាំបំបាត់ការឈឺចាប់ដ៏ល្បីល្បាញមួយ ដែលបានបម្រើសុខភាពប្រជាជនខ្មែរអស់រយៈពេលជាច្រើនទសវត្សរ៍ តាំងពីឆ្នាំ ១៩៦០ មកម្ល៉េះ។ ឱសថនេះត្រូវបានផលិតឡើងដោយលោកឱសថ​បណ្ឌិត កុក សុខគីម​ ត្រូវជាឪពុកក្មេករបស់លោកឧកញ៉់ាឱសថ​បណ្ឌិត ហៃ​ លីអ៊ាង សព្វថ្ងៃជាអគ្គនាយកក្រុមហ៊ុន ប៉េប៉េអឹម – PPM។

    ពាណិជ្ជកម្ម

    ចំណែក ប៉េប៉េអឹម – PPM ត្រូវបានបង្កើតឡើងដោយ លោកឧកញ៉់ាឱសថ​បណ្ឌិត ហៃ​លីអ៊ាង ក្នុងឆ្នាំ ១៩៩៦ ដែលជាសហគ្រាសផលិតឱសថដំបូងគេនៅកម្ពុជា។​ មានសមត្ថភាពផលិតឱសថបានជាង ២០០មុខ សម្រាប់ផ្គង់ផ្គង់នៅក្នុងស្រុក រួមទាំងចែកចាយទៅតាមបណ្តាប្រទេសមួយចំនួននៅតំបន់អាហ្វ្រិក តំបន់អាសុីអាគ្នេយ៍ និងអឺរ៉ុប។ រីឯម៉ាកសញ្ញា គុណភាពផលិតផលត្រូវបានទទួលស្គាល់ដោយអន្តរជាតិយ៉ាងត្រឹមត្រូវ។

    បច្ចុប្បន្ន ឱសថ​ជាច្រើនប្រភេទត្រូវបានផលិតឡើងរួមមាន ថ្នាំផ្សះ, ថ្នាំបំបាត់ការឈឺចាប់ , ថ្នាំប្រឆាំងនឹងការរលាក, វីតាមីន និងផលិតផលថែទាំសុខភាពទូទៅ។ ជាពិសេសនោះក្រុមហ៊ុន ប៉េប៉េអឹម – PPM បានសហការជាមួយនឹង ឱសថការីខ្មែរ ក្នុងការផលិត ឱសថ​គី​ណា​ល់ចេញជា ៧ ប្រភេទបន្ថែមទៀត រួមទាំងឱសថ​ផ្សេងៗ ដែលមានប្រសិទ្ធភាព​ ព្យាបាលទៅតាមអាការៈខុសៗគ្នា។

    ក្រៅពីនេះ ក្រុមហ៊ុនក៏បានចូលរួមយ៉ាងសកម្មក្នុងស្រាវជ្រាវផលិតផល ឆ្លើយតបទៅនឹងជំងឺកើតឡើងផ្សេងៗ ដើម្បី​ឈានដល់​ការបង្កើត ​និងផលិតឱសថសម្រាប់ប្រជាជន​កម្ពុជា​ ជាចំណែកក្នុងការចូលរួម​អភិវឌ្ឍ​វិស័យ​សុខាភិបាល​ និង​ប្រទេសជាតិទាំងមូល។

    Khmer products PPM អាជីវកម្មក្នុងស្រុក
    Share. Facebook Telegram WhatsApp
    Previous ArticleHONOR បញ្ចេញ iPhone Air 2 របស់ខ្លួន មានថ្មធំដល់ 8,000mAh ឯណ្ណោះ!
    Next Article ចិន បង្ហាញកាំជ្រួចលឿន​ជាង​សំឡេងថ្មី​របស់ខ្លួន អាចហោះបានលឿនជាងសម្លេងដល់ទៅ ៧ ដងឯណ្ណោះ!

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    តាមពិត! ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិមួយនេះ មានប្រវត្តិកើតឡើងបែបនេះសោះ

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.