Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្មក្នុងស្រុក»សមត្ថភាពមិនធម្មតា! ម៉ាកយីហោទាំង ៥ នេះសុទ្ធតែបានបង្កើតឡើងដោយសហគ្រិនជាស្ត្រីខ្មែរ
    អាជីវកម្មក្នុងស្រុក

    សមត្ថភាពមិនធម្មតា! ម៉ាកយីហោទាំង ៥ នេះសុទ្ធតែបានបង្កើតឡើងដោយសហគ្រិនជាស្ត្រីខ្មែរ

    October 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បច្ចុប្បន្ន សហគ្រិនស្រ្តីខ្មែរជាច្រើន ដែលមានសមត្ថភាពមិនធម្មតាក្នុងការដឹកនាំកែច្នៃ​ និងការផលិតចេញជាផលិតផលដែលមានទាំងគុណភាព​ ស្តង់ដារត្រឹមត្រូវ។ ជាពិសេសការចូលរួមរបស់ពួកគាត់ជាចំណែកមួយដ៏សំខាន់ ក្នុងការលើកកម្ពស់ស្រ្តីក្នុងការចាប់ផ្តើមអាជីវកម្ម និងជំរុញដល់ចរន្តសេដ្ឋកិច្ចកម្ពុជា។

    ទី១ អ្នកស្រី នុត​ សម្ជស្ស ស្ថាបនិកក្រុមហ៊ុន LSV បង្កើតឡើងក្នុងឆ្នាំ ២០១៣។ ជាស្រ្តីខ្មែរដែលមានជំនាញទៅលើការស្រាវជ្រាវផលិតផលខាងសុខភាពស្បែកជាច្រើនឆ្នាំមកហើយ។ ម៉ាកយីហោធំៗដូចជា សាប៊ូអូកា សាប៊ូស្ពៃ អុិមប្រេស និងសាប៊ូរីន សុទ្ធតែស្ថិតក្រោយការដឹកនាំផលិតរបស់អ្នកស្រី។ 

    ពាណិជ្ជកម្ម

    ទី២ អ្នកស្រី ភោគ ហឿង ស្ថាបនិកក្រុមហ៊ុន Golden Yem ជាសិប្បកម្មខ្មែរបង្កើតឡើងក្នុងឆ្នាំ ២០១៦ មានជំនាញកែច្នៃបន្លែ ផ្លែឈើទៅជាអាហារម្សៅសម្រាប់សុខភាព។ ប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយរបស់ក្រុមហ៊ុន ផលិតចេញជាតែជំនួញសុខភាព និងម្សៅដូចជា ម្សៅបន្លែផ្លែឈើ ម្សៅប័រមណ្ឌលគិរី ដែលអាចរក្សាទុកបានយូរដល់ទៅ ២ឆ្នាំ ដោយប្រើប្រាស់នូវវត្ថុធាតុដើមធម្មជាតិមកផលិត គ្មានផ្ទុកសារធាតុគីមី។ 

    ទី៣ អ្នកស្រី អ៊ុក ច័ន្ទបូលីនដា ស្ថាបនិកក្រុមហ៊ុនម្សៅលាងបន្លែផ្លែឈើ Soda Food។ ជាផលិតផលក្នុងស្រុក ដែលផលិតឡើងសម្រាប់លាងកម្ចាត់បាក់តេរី លាងជម្រះសារធាតុគីមីចេញពីបន្លែផ្លែឈើ ដែលយើងបរិភោគឲ្យបានស្អាតល្អយ៉ាងមានប្រសិទ្ធភាព។ 

    ទី៤ អ្នកស្រី សេង​ ចិន្តា ស្ថាបនិកសិប្បកម្មផលិតគ្រឿងទេស Camfood – ខេមហ្វូត ជាសិប្បកម្មខ្មែរដែលមានជំនាញទៅលើការផលិតប្រភេទគ្រឿងទេស និងទឺកជ្រលក់ សុទ្ធតែជាផលិតផលចាំបាច់ប្រើប្រាស់ក្នុងផ្ទះបាយ មានច្រើនចំណុះ និងច្រើនជម្រើសសម្រាប់ជ្រើសរើស។ 

    ទី៥ អ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី ស្ថាបនិកគ្រឿងហ្លួង សាបារា។ ម៉ាកយីហោគ្រឿងទេសខ្មែរ ដែលបានផលិតចេញជាកញ្ចប់ៗ ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក រសជាតិដើមបែបខ្មែរពិតៗ មានដល់ទៅ ៨ មុខ ងាយស្រួលប្រើប្រាស់ ដោយមិនចាំបាច់ចំណាយពេលយូររៀបចំគ្រឿងទេសច្រើនមុខទៀតឡើយ។ 

    គួរបញ្ជាក់ផងថា ក្រៅពីម៉ាកយីហោទាំង ៥ នេះ ក៏នៅមានម៉ាកយីហោអាជីវកម្មជាច្រើនទៀត ដែលមានស្ត្រីខ្មែរនៅពីក្រោយជាអ្នកបង្កើត ជាអ្នកដឹកនាំ។ ហេតុនេះ បងប្អូនគួរតែចូលរួមគាំទ្រ និងលើកស្ទួយផលិតផលក្នុងស្រុកទាំងអស់គ្នា ដើម្បីជាការជំរុញទឹកចិត្តដល់ពាណិជ្ជករ ក្នុងការកែច្នៃបន្តទៀត។ 

    Cambodia khmerproducts អាជីវកម្មក្នុងស្រុក
    Share. Facebook Telegram WhatsApp
    Previous Articleតើ Tesla Model Y Standard 2026 ដែលមានតម្លៃធូរជាងមុនបានកាត់ Option អ្វីខ្លះមកដឹងទាំងអស់គ្នា
    Next Article vivo បញ្ចេញ OriginOS 6 ជាផ្លូវការ មានការរចនាថ្មីបែប 3D និងថ្លា!

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    ខ្មែរធ្វើបាន! នេះសុទ្ធតែជាផលិតផលខ្មែរ ផលិតនៅខ្មែរ អាចប្រើប្រាស់ជំនួសទំនិញបរទេស

    December 15, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.