Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»តើ Tesla Model Y Standard 2026 ដែលមានតម្លៃធូរជាងមុនបានកាត់ Option អ្វីខ្លះមកដឹងទាំងអស់គ្នា
    យានយន្ត

    តើ Tesla Model Y Standard 2026 ដែលមានតម្លៃធូរជាងមុនបានកាត់ Option អ្វីខ្លះមកដឹងទាំងអស់គ្នា

    October 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Tesla Model Y Standard 2026 ជាជម្រើសថោកជាងមុនបានដកអ្វីចេញខ្លះម៉ោះបងប្អូនមកដឹងទាំងអស់គ្នា​។ ដូចដែលបងប្អូនបានដឹងហើយថា Tesla បានបង្ហាញម៉ូដែលថ្មី Model Y Standard 2026 ជាជម្រើសថោកជាងមុន ដោយកាត់ចេញគ្រឿង និងមុខងារខ្លះៗ ដើម្បីទាក់ទាញអ្នកទិញចង់បានរថយន្តអគ្គិសនីតម្លៃសមរម្យ។
    ចំណុចទី១ តម្លៃ និងសមត្ថភាព៖ តម្លៃចាប់ពី $41,630 (ថោកជាង Model Y Premium RWD ប្រហែល $5,000) ថ្មមានទំហំ 69.5 kWh សាកពេញជិះបាន 517 km (កង់ 18″)  និង 488 km (កង់ 19″) បើប្រៀបធៀបនឹង Model Y Premium RWD ដែលអាចជិះបាន 574 km, នេះគឺតិចជាងបន្តិច សម្រាន់កម្លាំងអាផលិតបាន 300 សេះ និងមានល្បឿន 0–100km ក្នុង 6.8 វិនាទី ខណៈ  Premium អាចធ្វើបាន 5.4 វិនាទី ហើយល្បឿនសាកថ្មលើ Supercharger ក៏ថយចុះផងដែរ ពី 250 kW ចុះទៅ 225 kW។
    ចំណុចទី២ ការផ្លាស់ប្តូរខាងក្រៅបានដកខ្សែភ្លើង LED តភ្ជាប់ពេញខាងមុខ-និងខាងក្រោយចេញ ហើយអំពូលមុខថ្មីបញ្ចូលមុខងារទាំងអស់ក្នុងតួតែមួយដូចជា ភ្លើងពេលថ្ងៃ, ភ្លើងសញ្ញាបត់, ភ្លើងទាប និងភ្លើងខ្ពស់វាក៏មានកង់ 18 អ៊ីញ (ស្តង់ដារ) ឬ 19 អ៊ីញ (ជម្រើស) ហើយមានតែ ពណ៌ប្រផេះ ខ្មៅ និងស (ពណ៌ខៀវ ឬក្រហមត្រូវបានលុបចេញ)។
    ចំណុចទី៣ ការផ្លាស់ប្តូរខាងក្នុងគឺកៅអីប្រើក្រណាត់លាយស្បែកសិប្បនិម្មិត, ទ្រនិចបញ្ជាកៅអីផ្លាស់ប្ដូរទៅក្នុង Touchscreen, ដកប្រព័ន្ធកំដៅ/ត្រជាក់កៅអី, ដកអេក្រង់ 8″ សម្រាប់អ្នកដំណើរក្រោយចេញ, ដកភ្លើងតុបតែង (ABL) និងតម្រង HEPA, ដកប្រព័ន្ធសម្លេងពី 15 គ្រាប់ → 7 គ្រាប់ (គ្មាន subwoofer), ដំបូលកញ្ចក់ Panoramic ត្រូវបាន ដកបិតដោយក្រណាត់ Headliner មិនអាចបើកបានទេ,នៅកណ្ដាលឡានរចនាថ្មីស្ទីល Cybertruck, មានកន្លែងដាក់ទូរស័ព្ទ និងស្តុកធំ ហើយចង្កូតថ្មីមាន ចង្កោះសញ្ញូ បត់វិញហើយ។
    ចំណុចទី៤​ គឺបច្ចេកវិទ្យា Model Y Standard 2026 អេក្រង់កណ្តាល 15.4 អ៊ីញ នៅដូចដើមតែគ្មាន Apple CarPlay / Android Auto ប៉ុន្តែមាន Tesla Apps សម្រាប់បច្ចេកវិទ្យា Full Self-Driving (FSD) ក៏នៅរក្សាដ៏ដែលមាន Adaptive Cruise Control តែគ្មាន Autosteer លុះត្រាតែទិញជម្រើស FSD។
    Tesla Model Y Standard 2026 ជាជម្រើសសមរម្យសម្រាប់អ្នកចង់បាន Tesla តម្លៃសមរម្យ។ ទោះបីត្រូវបាត់មុខងារមួយចំនួន ប៉ុន្តែវានៅតែជារថយន្តអគ្គិសនី SUV មានគុណភាព សន្សំសំចៃ និងមានបទពិសោធន៍ជិះល្អ។ សម្រាប់បងប្អូនយល់យ៉ាងណាដែរចំពោះការដកចេញ Option មួយចំនួនបែបនេះហើយការដកចេញនេះស័ក្តិសមនឹងតម្លៃដែរទេជួយខមមិនម្នាក់មួយផងនា។

    ពាណិជ្ជកម្ម
    Tesla
    Share. Facebook Telegram WhatsApp
    Previous Articleប្រើ Telegram យូរហើយ មានដឹងពីប្រវត្តិនៃការបង្កើតកម្មវិធីនេះអត់?
    Next Article សមត្ថភាពមិនធម្មតា! ម៉ាកយីហោទាំង ៥ នេះសុទ្ធតែបានបង្កើតឡើងដោយសហគ្រិនជាស្ត្រីខ្មែរ

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.