Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ប្រវត្តិអាជីវកម្ម»ប្រើ Telegram យូរហើយ មានដឹងពីប្រវត្តិនៃការបង្កើតកម្មវិធីនេះអត់?
    ប្រវត្តិអាជីវកម្ម

    ប្រើ Telegram យូរហើយ មានដឹងពីប្រវត្តិនៃការបង្កើតកម្មវិធីនេះអត់?

    October 10, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Telegram ជាកម្មវិធីផ្ញើសារធំជាងគេលំដាប់ទី ៤ ដែលមានអ្នកប្រើប្រាស់សកម្មចំនួនជាង ៩០០ លាននាក់ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយជនជាតិរុស្សីលោក Pavel Durov។ 

    ពាណិជ្ជកម្ម

    មុនពេលបង្កើត Telegram នេះឡើង លោក Pavel ជាស្ថាបនិកបណ្តាញសង្គមរុស្សីដ៏ធំមួយឈ្មោះ VKontakte ឬហៅកាត់ថា VK។ ប៉ុន្តែបញ្ហាជាច្រើនក៏បានកើតឡើង ទាក់ទងនឹងការរងសម្ពាធពីការបដិសេធមិនប្រគល់ទិន្នន័យអ្នកប្រើប្រាស់ទៅរដ្ឋាភិបាល។ ចុងក្រោយលោកក៏សម្រេចចិត្តលក់ភាគហ៊ុន ចាកចេញពីក្រុមហ៊ុន រួមទាំងចាកចេញពីប្រទេសផងដែរ។ 

    បន្ទាប់មក លោក Pavel បានរួមគ្នាជាមួយលោក Nikolai Durov បង្កើត Telegram ឡើងប្រើប្រាស់ដើមទុនប្រមាណ ៣០០ លានដុល្លារដែលជាប្រាក់ទទួលបានពីការលក់ភាគហ៊ុន VK។ គោលដៅពួកគេ នៅតែបន្តនាំយកកម្មវិធីលឿនរហ័សសុវត្ថិភាពដដែល ដោយលោក Nikolai បានអភិវឌ្ឍន៍ឡើងនូវគ្រឹះបច្ចេកទេសសំខាន់មួយ MTProto សម្រាប់រក្សាសុវត្ថិភាពទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅឆ្នាំ ២០១៤ មានមនុស្សប្រមាណ ៥០ លាននាក់កំពុងប្រើប្រាស់ Telegram ពីព្រោះតែសុវត្ថិភាព និងមានល្បឿនរហ័សក្នុងការផ្ញើជាសារ រូបភាព សំឡេង វីដេអូ និងឯកសារគ្រប់ប្រភេទ​ជាមួយនឹងទំហំធំដល់ទៅ 1.5GB។

    គួរចាប់អារម្មណ៍នោះ Telegram មិនមែនជាកម្មវិធីដែលបង្កើតឡើងដើម្បីរកប្រាក់ចំណេញនោះទេ ព្រោះមិនមានការផ្សាយពាណិជ្ជកម្មទូលំទូលាយ ឬលក់ទិន្នន័យដែលអាចឲ្យពួកគេរកចំណូលបានឡើយ។ ផ្ទុយទៅវិញ ចំណូលចម្បងរបស់ក្រុមហ៊ុននេះគឺបានមកពីកម្មវិធី Premium ដែលផ្តល់ជូននូវមុខងារពិសេសបន្ថែមសម្រាប់អ្នកប្រើប្រាស់ដែលបង់ប្រាក់។

    សព្វថ្ងៃ ជាកម្មវិធីដែលមានអ្នកប្រើប្រាស់ជាង ៩០០ លាននាក់ទូទាំងពិភពលោក។ ប៉ុន្តែក៏មានប្រទេសខ្លះ បានដាក់ការហាមឃាត់មិនឲ្យកម្មវិធីនេះដំណើរការក្នុងប្រទេស​ខ្លួនផងដែរ។ ទោះបីជាយ៉ាងនេះក្តី Telegram នៅតែរក្សាឈ្មោះជាកម្មវិធីលំដាប់ទី ៤ នៅលើពិភពលោកបន្ទាប់ពីកម្មវិធី Messenger, Wechat និង Whatsapp។

    BizNews paveldurov Telegram
    Share. Facebook Telegram WhatsApp
    Previous Articleឆ្នាំនេះ! មិនត្រឹមតែមាន iPhone និង Xiaomi 17 Pro Max ប៉ុណ្ណោះនោះទេ ប៉ុន្តែក៏មាន Oppo Reno15 Pro Max ផងដែរ
    Next Article តើ Tesla Model Y Standard 2026 ដែលមានតម្លៃធូរជាងមុនបានកាត់ Option អ្វីខ្លះមកដឹងទាំងអស់គ្នា

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.