Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»អាជីវកម្ម & សេដ្ឋកិច្ច»មិនមែនក្នុងមួយថ្ងៃ តែគិតត្រឹមមួយម៉ោង រោងចក្រខ្មែរមួយនេះអាចផលិតបានម្រេចចំនួន ១តោនកន្លះ
    អាជីវកម្ម & សេដ្ឋកិច្ច

    មិនមែនក្នុងមួយថ្ងៃ តែគិតត្រឹមមួយម៉ោង រោងចក្រខ្មែរមួយនេះអាចផលិតបានម្រេចចំនួន ១តោនកន្លះ

    October 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ម្រេច ជាគ្រឿងផ្សំសំខាន់មួយសម្រាប់បង្កើនរសជាតិអាហារ។ បងប្អូនដឹងអត់ថា ម្រេចខ្មែរជាពិសេស ម្រេចកំពតមានការទទួលស្គាល់ពីសហភាពអឺរ៉ុបទៅលើរសជាតិ និងគុណភាពជាច្រើនឆ្នាំមកហើយ។

    ពាណិជ្ជកម្ម

    ក្នុងនោះដែរ ក៏មានក្រុមហ៊ុនផលិត និងកែច្នៃម្រេចក្នុងស្រុកមួយ Sela Pepper – សិលា ផិបភើ បង្កើតឡើងតាំងពីឆ្នាំ ២០១៥។ គោលដៅចម្បងរបស់ក្រុមហ៊ុនគឺនាំចេញម្រេចខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ដែលសព្វថ្ងៃបាននាំចេញប្រមាណជាង ១០ ប្រទេសហើយ។

    រូបភាពពី Sela Pepper

    ជាក្រុមហ៊ុនក្នុងស្រុកដំបូងគេមួយ ដែលមានរោងចក្រផលិតម្រេចប្រកបដោយស្តង់ដារ ប្រើប្រាស់ជាមួយនឹងឧបករណ៍បច្ចេកវិទ្យាទំនើបៗជាច្រើន រួមទាំងមានបន្ទប់ពិសោធន៍ផ្ទាល់ខ្លួនក្នុងការធានានូវផលិតផលស្របតាមស្តង់ដារសុវត្ថិភាពចំណីអាហារ។

    រូបភាពពី Sela Pepper

    ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនផ្ទាល់ក៏បានសហការជាមួយពលរដ្ឋប្រមាណ ៨ សមាគមន៍ នៅក្នុង ៣ តំបន់ផ្សេងៗដូចជា ខេត្តត្បូងឃ្មុំ មណ្ឌលគិរី និងកំពត ដោយផ្តល់នូវការណែនាំ និងបច្ចេកទេសនៃការដាំដុះ ដើម្បីធានាកសិផលម្រេចដែលប្រមូលផលមកត្រូវតាមស្តង់ដារគុណភាព។

    រូបភាពពី Sela Pepper

    សម្រាប់ម្រេច Sela Pepper – សិលា ផិបភើ មានបីប្រភេទធំៗគឺ ម្រេចស ម្រេចខ្មៅ ម្រេចក្រហម ដែលបានយកកែច្នៃចេញជាប្រមាណ ៣០ ប្រភេទទៀតមានទាំងគ្រាប់ ម្សៅ និងប្រភេទម្រេចជ្រក់។

    រូបភាពពី Sela Pepper

    សព្វថ្ងៃកំពុងចែកចាយសឹងតែ ៩០% ហើយនៅតាមម៉ាត និងតាមផ្សារទំនើបនានានៅក្នុងប្រទេស។ ចំណែកទីផ្សារអន្តរជាតិវិញបាននាំចេញទៅ ប្រទេស​ជប៉ុន​ ចិន កូរ៉េ ប៉ូឡូញ។ល។ មិនតែប៉ុណ្ណោះ ក៏មានលក់នៅលើវេបសាយលក់ទំនិញរបស់ប្រទេសចិន Alibaba ផងដែរ។ ដោយឡែក ក្រុមហ៊ុននៅតែពង្រឹងស្តង់ដារគុណភាព ដើម្បីបន្តលើកកម្ពស់កេរ្តិ៍ឈ្មោះម្រេចខ្មែរទៅកាន់ទីផ្សារពិភពលោក។

     

     

    Cambodia khmerproducts Selapepper អាជីវកម្មក្នុងស្រុក
    Share. Facebook Telegram WhatsApp
    Previous ArticleNissan N6 PHEV នឹងចេញលក់នៅត្រីមាសទី 4 ឆ្នាំ 2025 ខណៈតម្លៃគេរំពឹងថា N6 នឹងមានតម្លៃទាបជាង N7 (តម្លៃ N7 16,ជាង)
    Next Article ចិន បង្ហាញឆ្កែមនុស្សយន្តថ្មីរបស់ខ្លួន មានសមត្ថភាពពិសេសអាចបង្កើតផែនទី 3D នៅលើឋានព្រះច័ន្ទ!

    Related Posts

    មកស្គាល់ផ្សារពាណិជ្ជកម្មថា្នក់ជាតិដំបូងគេ “CambodiaTrade” ដែលប្រមូលផ្តុំនូវ ផលិតផលខ្មែររាប់ពាន់មុខ!

    December 26, 20251 Min Read

    ជាលើកទី៧ កម្ពុជាបានឈ្នះពានរង្វាន់អង្ករប្រណិតល្អបំផុតលើពិភពលោកក្នុងឆ្នាំ ២០២៥!

    December 17, 20251 Min Read

    ខ្មែរធ្វើបាន! នេះសុទ្ធតែជាផលិតផលខ្មែរ ផលិតនៅខ្មែរ អាចប្រើប្រាស់ជំនួសទំនិញបរទេស

    December 15, 20251 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.