Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Nissan N6 PHEV នឹងចេញលក់នៅត្រីមាសទី 4 ឆ្នាំ 2025 ខណៈតម្លៃគេរំពឹងថា N6 នឹងមានតម្លៃទាបជាង N7 (តម្លៃ N7 16,ជាង)
    យានយន្ត

    Nissan N6 PHEV នឹងចេញលក់នៅត្រីមាសទី 4 ឆ្នាំ 2025 ខណៈតម្លៃគេរំពឹងថា N6 នឹងមានតម្លៃទាបជាង N7 (តម្លៃ N7 16,ជាង)

    October 9, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្រុមហ៊ុន Dongfeng Nissan បានចាប់ផ្តើមផលិតម៉ាស៊ីន NR15 ដែលមានទំហំស៊ីឡាំង 1.5 លីត្រ បំពាក់ប្រព័ន្ធស្រូបខ្យល់ធម្មជាតិ (naturally aspirated) ដែលត្រូវបានរចនាឡើងពិសេសសម្រាប់ប្រើជាមួយប្រព័ន្ធ Plug-in Hybrid។ ម៉ាស៊ីននេះនឹងត្រូវប្រើនៅលើ Nissan N6 ដែលជារថយន្តសេដាន Plug-in Hybrid ដំបូងបង្អស់របស់ក្រុមហ៊ុន Nissan នៅប្រទេសចិន ហើយគេរំពឹងថានឹងចេញលក់នៅត្រីមាសទី 4 នៃឆ្នាំ 2025 តាមការរាយការណ៍របស់គេហទំព័រ Auto-home។
    យោងតាមព័ត៌មានពីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន (MIIT) របស់ចិន រថយន្ត N6 នឹងប្រើម៉ាស៊ីន NR15 ដែលមានកម្លាំង 75 kW (ប្រហែល 101 សេះ) រួមជាមួយម៉ូទ័រអគ្គិសនីមានកម្លាំង 155 kW (ប្រហែល 208 សេះ)។ ប្រព័ន្ធ Hybrid នេះភ្ជាប់ជាមួយថ្ម Lithium Iron Phosphate (LFP) មានសមត្ថភាព 21.1 kWh ផ្គត់ផ្គង់ដោយក្រុមហ៊ុន Rept Battero Energy Co., Ltd. ដែលអាចបើកដោយថាមពលអគ្គិសនីសុទ្ធបានចន្លោះពី 125 គម ដល់ 130 គម (តាមស្តង់ដារ WLTC) អាស្រ័យលើជម្រើសម៉ូដែល។
    រថយន្ត N6 ត្រូវបានសង់លើគ្រឿងបន្លាស់ស្ថាបត្យកម្ម Tianyan Architecture របស់ Dongfeng Nissan ដោយមានប្រវែង 4,831 មម, ទទឹង 1,885 មម, កម្ពស់ប្រហែល 1,49x មម, និងគម្លាតកង់ 2,815 មម។ ទំហំទាំងនេះអនុញ្ញាតឲ្យមានកន្លែងគ្រប់គ្រាន់សម្រាប់ដំឡើងទាំងថ្ម និងម៉ាស៊ីន ឲ្យនៅរក្សាទុកចន្លោះខាងក្នុងដូចរថយន្តសេដានកម្រិតមធ្យម។
    ក្នុងផ្នែករចនា N6 អនុវត្តន៍តាមលក្ខណៈរចនាថ្មីបំផុតរបស់ Nissan ផ្នែកខាងមុខមាន ប៉ាណាបិទជិត (closed grille) ជាមួយនឹងខ្សែពន្លឺ LED “star-ring” ដែលរត់ឆ្លងទៅមកលាតមុខរថយន្ត និងភ្ជាប់ជាមួយភ្លើងមុខទម្រង់ boomerang និង logo Nissan ភ្លឺ។ រថយន្តនេះប្រើ ដៃទ្វារលាក់ (hidden door handles) ខណៈខាងក្រោយមាន រចនាទម្រង់ ducktail និងភ្លើងក្រោយ LED តាមបណ្តោយផ្នែកគូទក្រោយ ដែលមានអក្សរ “NISSAN” ភ្លឺចែងចាំង។
    ម៉ាស៊ីន NR15 ត្រូវបានកែច្នៃឲ្យផ្តោតលើប្រសិទ្ធភាព និងភាពធន់នឹងការប្រើប្រាស់ ដូចជាគោលការណ៍អភិវឌ្ឍន៍ប្រពៃណីរបស់ Nissan នៅពេលដំណើរការរួមជាមួយម៉ូទ័រអគ្គិសនី ប្រព័ន្ធ Hybrid នេះត្រូវបានរចនាឡើងឲ្យម៉ាស៊ីនដំណើរការនៅក្នុងជួរប្រើប្រាស់ដែលមានប្រសិទ្ធភាពខ្ពស់បំផុតនៅក្រោមលក្ខខណ្ឌភាគច្រើន។ រថយន្ត N6 នឹងចូលទីផ្សារបន្ទាប់ពីការចេញលក់រថយន្តអគ្គិសនីសុទ្ធ Nissan N7 កាលពីដើមឆ្នាំនេះ ដែលជារថយន្តសេដានអគ្គិសនីដំបូងរបស់ Nissan នៅចិន ដោយមានតម្លៃចាប់ពី 119,900 យ័ន (ប្រហែល 16,840 ដុល្លារអាមេរិក)។ ពីគោលដៅទីផ្សារ និងប្រព័ន្ធថាមពលរបស់វា គេរំពឹងថា N6 នឹងមានតម្លៃទាបជាង N7 ហើយអាចនឹងត្រូវនាំចេញជាផ្នែកនៃកម្មវិធីនាំចេញរបស់ Dongfeng Nissan តាមរយៈក្រុមហ៊ុនរួម NCIC។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleឆាប់ៗនេះ! នៅពេលដែលបងប្អូនទិញស្មាតហ្វូនថ្មីមួយគ្រឿង បងប្អូននឹងទទួលបានតែទូរស័ព្ទ ១គ្រឿង និងឯកសារណែនាំតែប៉ុណ្ណោះ ពោលគឺនឹងមិនទទួលបាននូវឆ្នាំងសាក ខ្សែសាក ម្ចុលចាក់សុីម និងកាសទៀតឡើយ
    Next Article មិនមែនក្នុងមួយថ្ងៃ តែគិតត្រឹមមួយម៉ោង រោងចក្រខ្មែរមួយនេះអាចផលិតបានម្រេចចំនួន ១តោនកន្លះ

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.