Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ច្នៃអស់ហើយ! បន្លែផ្លែឈើ កសិផលក្នុងស្រុក ត្រូវបានយកមកច្នៃចេញជាសាប៊ូប្រើប្រាស់ប្រចាំថ្ងៃ។
    ព័ត៌មានថ្មីៗ

    ច្នៃអស់ហើយ! បន្លែផ្លែឈើ កសិផលក្នុងស្រុក ត្រូវបានយកមកច្នៃចេញជាសាប៊ូប្រើប្រាស់ប្រចាំថ្ងៃ។

    October 7, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ផលិតផលខ្មែរច្រើនសម្បូរបែបកំពុងចរាចរពេញទីផ្សារ។ សព្វថ្ងៃនេះ ម្ចាស់អាជីវកម្មនីមួយៗ រិះរកនូវគំនិតកែច្នៃ ភាពច្នៃប្រឌិតថ្មីៗ ដើម្បីកែច្នៃវត្ថុធាតុដើមដែលជា កសិផលក្នុងស្រុកមកបង្កើតជាផលិតផលប្រើប្រាស់ចាំបាច់ ដែលមានគុណភាពល្អត្រឹមត្រូវ។

    ជាក់ស្តែង សហគ្រាស Apsor (អប្សរ) បានប្រើប្រាស់ផ្លែល្ពៅ មកផលិតចេញជាសាប៊ូដុសខ្លួន។ មិនត្រឹមតែល្ពៅទេ ក៏នៅមានសាប៊ូស្ពៃក្តោប សាប៊ូមង្ឃុត សាប៊ូកាហ្វេ។ ធ្លាប់តែជាម្ហូបអាហារបរិភោគ តែក៏អាចផលិតចេញជាសាប៊ូបានផងដែរ។ ជាផលិតផលថ្មី ផលិតចេញពីកសិផលស្រស់ៗ ក្លិនក្រអូបហើយ ផ្ទុកនូវសារធាតុល្អៗជាច្រើន មានទាំងវីតាមីនជំនួយដល់សុខភាពស្បែក។

    ពាណិជ្ជកម្ម
    រូបភាពពី Apsor

    ទីពីរ ក្រុមហ៊ុន LSV Industry ដូចបានឃើញកន្លងមក ផលិតផលរបស់ក្រុមហ៊ុនខ្មែរមួយនេះ ភាគច្រើនប្រើប្រាស់វត្ថុធាតុដើមពីកសិផលក្នុងស្រុកមកផលិត។ ដោយបានជ្រើសរើសនូវស្ពៃក្រញាញ់ មកកែច្នៃផលិតចេញជាសាប៊ូលាងមុខ ដុសខ្លួន កក់សក់ រួមទាំងបានច្នៃស្លឹកគ្រៃ និងម្នាស់ទៅជាសាប៊ូលាងចានផងដែរ។

    រូបភាពពី LSV Industry

    ចុងក្រោយគេ ឯក ប៊ីយូធី – Ek Beauty ជាម៉ាកយីហោគ្រឿងសម្អាងកូនខ្មែរ ដែលបានប្រើប្រាស់នូវវត្ថុធាតុដើមធម្មជាតិជាច្រើនដូចជាដូង ស្តៅមកផលិតចេញជាសាប៊ូ និងប្រេងជាដើម។ រួមទាំងច្នៃក្រូចសើច ល្ងខ្មៅផលិតចេញជាស្រ្កាប់ទៀតផង។ ក្រៅពីនេះ ក៏នៅតែមានផលិតផលជាច្រើនផ្សេងទៀត ដែលសុទ្ធសឹងតែផលិតក្នុងស្រុក និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក។ 

    រូបភាពពី ឯក ប៊ីយូធី – Ek Beauty

    ជារឿងមួយគួរតែសរសើរ ដែលសិប្បកម្មខ្មែរយើង មានសមត្ថភាពក្នុងការយកបន្លែផ្លែឈើ ប្រើប្រាស់ជាវត្ថុធាតុដើម បង្កើតនូវរូបមន្តត្រឹមត្រូវមួយ ដើម្បីផលិតនូវផលិតផលធម្មជាតិ មានទាំងគុណភាព និងអត្ថប្រយោជន៍ជាច្រើន។ ដូច្នេះ ចូលរួមគាំទ្រទាំងអស់គ្នា ដើម្បីលើកស្ទួយផលិតផលក្នុងស្រុក និងរួមជាចំណែកមួយជួយដល់សេដ្ឋកិច្ចជាតិ។

    Cambodia khmerproducts
    Share. Facebook Telegram WhatsApp
    Previous Articleហាងខ្មែរនៅអូស្រ្តាលី ច្នៃម្ហូបខ្មែរទៅជាស្នូលនំ ឈ្នះបានពាននំល្អដាច់គេដល់ទៅ ៤ លើក!
    Next Article មិនមែនជា AI ថ្មី! តែមេធំ Mark Zuckerberg នឹងវិនិយោគនូវគម្រោងខ្សែកាបក្រោមបាតសមុទ្រថ្មីរបស់ខ្លួនដែលប្រវែងជិត ១មុឺនគីឡូម៉ែត្រឯណ្ណោះ នៅក្នុងទ្វីបអាស៊ី

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.