Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ហាងខ្មែរនៅអូស្រ្តាលី ច្នៃម្ហូបខ្មែរទៅជាស្នូលនំ ឈ្នះបានពាននំល្អដាច់គេដល់ទៅ ៤ លើក!
    គំនិតអាជីវកម្ម

    ហាងខ្មែរនៅអូស្រ្តាលី ច្នៃម្ហូបខ្មែរទៅជាស្នូលនំ ឈ្នះបានពាននំល្អដាច់គេដល់ទៅ ៤ លើក!

    October 7, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ហាងនំផាយដ៏ល្បីល្បាញមួយ បង្កើតឡើងដោយខ្មែរយើងឈ្មោះថា Country Cob Bakery មានទីតាំងដំបូងស្ថិតនៅទីក្រុង Kyneton រដ្ឋ Victoria ប្រទេសអូស្រ្តាលី។ បានបើកជាផ្លូវការនៅក្នុងឆ្នាំ ២០១៦ ដោយលោក ឃុន ចាន់ និង លោក Ryan។

    ពាណិជ្ជកម្ម

    ហាងមួយនេះល្បីខ្លាំងទៅលើស្នូលនំ ដែលបានប្រើប្រាស់នូវគ្រឿងការី ម្រេចដែលភាគច្រើនជាគ្រឿងផ្សំខ្មែរ មកច្នៃចេញជាស្នូលនំ។ ដើម្បីឲ្យបរទេស បានភ្លក់បានស្គាល់ពីរសជាតិ និងមុខម្ហូបខ្មែរឲ្យបានច្រើន។ បច្ចុប្បន្នអាចច្នៃចេញនំផាយ មានជាស្នូលខសាច់ជ្រូក (Caramelized Pork and Pepper Pie); ការីសាច់មាន់ (Cambodian Curry Chicken Pie); អាម៉ុកត្រី (Cambodian Fish Amok Pie) សុទ្ធជាស្នូលពិសេសប្រចាំហាង ដែលអាចនាំឲ្យមានការឈ្នះពាន Australia’s Best Pie ឬនំផាយល្អបំផុតនៅ ៣ឆ្នាំជាប់ៗគ្នាក្នុងឆ្នាំ ២០១៨ ២០១៩ ២០២០។

    ចំណែកនៅឆ្នាំ ២០២៣ វិញ នំផាយអាម៉ុកត្រី ក៏បានឈ្នះពាននំផាយល្អបំផុតម្តងទៀត។ ពាន និងរង្វាន់សរុបដែលពួកគាត់ឈ្នះពីការប្រកួតនំផាយនេះបានដល់ជាងចំនួន ៣៥០ ឯណោះ។ ជាពិសេសនោះ ក៏ត្រូវបានគេអញ្ជើញទៅ Masterclass ក្នុងកម្មវិធី MasterChef ដើម្បីបង្ហាញជំនាញធ្វើនំផាយនេះទៅកាន់បេក្ខភាពប្រលងផងដែរ។

    អស់រយៈពេលជិត ១០ឆ្នាំ មកនេះ Country Cob Bakery អាចផលិតនំបានប្រមាណជាង ៤០ រសជាតិ និងមាន ៥ សាខាកំពុងដំណើរការ និងមួយកន្លែងទៀតកំពុងរៀបចំ។ នេះជារឿងមួយដែលគួរឲ្យសរសើរដល់ម្ចាស់ហាង ដែលបានខំកែច្នៃម្ហូបអាហារខ្មែរយើង ឲ្យបានឈរលើ ឆាកអន្តរជាតិ មានការទទួលស្គាល់ពីរសជាតិ និងស្គាល់ពីមុខម្ហូបយើងកាន់តែច្រើន។

    Australia Countrycob Pastry
    Share. Facebook Telegram WhatsApp
    Previous ArticleRam Hemi Street Truck បង្កើតសម្រាប់ លេងល្បឿននៅលើផ្លូវរៀបស្មើនិងការបើកបរប្រចាំថ្ងៃ
    Next Article ច្នៃអស់ហើយ! បន្លែផ្លែឈើ កសិផលក្នុងស្រុក ត្រូវបានយកមកច្នៃចេញជាសាប៊ូប្រើប្រាស់ប្រចាំថ្ងៃ។

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.