Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Ram Hemi Street Truck បង្កើតសម្រាប់ លេងល្បឿននៅលើផ្លូវរៀបស្មើនិងការបើកបរប្រចាំថ្ងៃ
    យានយន្ត

    Ram Hemi Street Truck បង្កើតសម្រាប់ លេងល្បឿននៅលើផ្លូវរៀបស្មើនិងការបើកបរប្រចាំថ្ងៃ

    October 7, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងរយៈពេលជិតដប់ឆ្នាំចុងក្រោយនេះ រថយន្ត Off-road trucks មានកម្លាំងខ្លាំង បានកាន់កាប់ទីតាំងកំពូលនៃទីផ្សារ pickup តែជាក់ស្ដែងម្ចាស់ជាច្រើនក៏មិនបានប្រើវាដល់សមត្ថភាពពេញទេ។ ប៉ុន្តែទាំងនេះខុសពី street truck ដូចជា Ford F-150 Lobo ដែលមានភាពសមស្របគ្រប់ទីកន្លែង នេះហើយជាកន្លែងដែល Ram 1500 Sport Truck ថ្មី ចូលមកលេង។ វាជាផលិតផលនៃការសហការរវាង Mopar និង Fox Factory ដែលមានកម្លាំងដល់ទៅ 650 សេះ (485 kW) បង្កើតឡើងដើម្បីឲ្យជើងរថយន្តហោះលើផ្លូវកៅស៊ូ។
    Ram Hemi Street Truck បង្កើតសម្រាប់ផ្លូវរៀបស្មើ ជាមួយថាមពលម៉ាស៊ីន Hemi ដែលវាបានកែលម្អរផ្អែកលើគ្រោងឆ្អិង Ram 1500 Big Horn ហើយ Fox Factory Ram 1500 Lowered ប្រើកម្មវិធី tune ផ្លូវការរបស់ Mopar Direct Connection បន្ថែមជាមួយប្លង់ (aero parts), ខ្សែពណ៌មាស និងរចនាបថបែបទាបបើកបរនៅលើផ្លូវរាប។
    នៅក្រោម hood មានម៉ាស៊ីន 5.7-លីត្រ Hemi V8 ភ្ជាប់ជាមួយ Whipple twin-screw supercharger ផលិតថាមពល 650 សេះហើយអាចជ្រើសប្រើជាមួយប្រព័ន្ធបង្វិលកង់ 4WD។ ប្រព័ន្ធ cat-back exhaust ដែលត្រូវបាន tune ឲ្យសម្លេងឪម៉ាស៊ីនលឺយ៉ាង រំភើបរាល់ពេលជាន់ហ្គាស ប្រអប់លេខជាប្រអប់លេខស្វ័យប្រតិបត្តិ (automatic gearbox) ជាជម្រើសតែមួយគ្មានជម្រើសលេខដៃទេ។
    ទោះបីវាត្រូវបានបង្កើតសម្រាប់ល្បឿនក៏ដោយ វានៅតែមានសមត្ថភាពខ្ពស់ផងដែរ ដែលអាចអូសរបស់បាន 11,320 ផោន ប្រហែល 5,138 គីឡូក្រាម និងទំងន់ទំនិញអតិបរមាអាចដឹកបាន 1,910 ផោន ប្រហែល 866 គីឡូក្រាម។ វាជា pickup ទ្វារ 4 និងមាន 5 កៅអី​ ប្រើប្រព័ន្ធ suspension ដែលបង្កើតរួមជាមួយ Ridetech បានបន្ថយកម្ពស់ខាងមុខ 3 អ៊ីញពីទម្រង់ដើម និងខាងក្រោយ 5.5 អ៊ីញ ប្រើកង់ 305/40R22 ដើម្បីធ្វើឲ្យរូបរាងសមតុល្យល្បឿនលឿននៅលើផ្លូវ ដែលមានដូចជាឧបករណ៍ tubular control arms, traction bars, និង coilovers ជួយធ្វើឲ្យបត់បែនបានច្បាស់លាស់ និងកាត់បន្ថយការលោតកង់ពេលចាប់ផ្តើមលឿន។

    រចនាផ្នែកខាងក្នុងមានការតំលើងជាលក្ខណៈពិសេស ដូចជា ការដេរធ្នេរអំបោះពណ៌ថ្មី និង ស្លាក Mopar Connection ហើយអ្នកទិញអាចជ្រើសពណ៌ខាងក្រៅបានច្រើន ដូចជា៖ ខ្មៅ, ប្រាក់, ស, ពណ៌ប្រផេះពីរ shades ឬ ពណ៌ខៀវ ដែលមានតម្លៃចាប់ពី $89,995 ដុល្លារ ហើយបើជ្រើសជម្រើសបន្ថែមដូចជា ស្បែក និងប្រព័ន្ធ 4WD វាអាចឡើងដល់ជិត $95,000។
    រថយន្ត street truck ដូចនេះបានបាត់បង់ពីបញ្ជីផលិតរបស់ក្រុមហ៊ុនរថយន្តសម័យថ្មីអស់រយៈពេលយូរ ប៉ុន្តែ Fox Factory Ram 1500 បានបង្ហាញថា ប្រភេទនេះនៅតែមានជីវិតជាថ្មីម្តងទៀត វារហ័ស ខ្លាំង មានភាពអង់អាង ហើយអាចប្រើប្រាស់បានពេញលេញសម្រាប់ជីវិតប្រចាំថ្ងៃផងដែរ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleមិនមែន ១ ឬ ២! តែ AMD នឹងផ្គត់ផ្គង់ GPU របស់ខ្លួនដែលមានថាមពលស្មើនឹង 6GW ឯណ្ណោះ ដល់ក្រុមហ៊ុន OpenAI
    Next Article ហាងខ្មែរនៅអូស្រ្តាលី ច្នៃម្ហូបខ្មែរទៅជាស្នូលនំ ឈ្នះបានពាននំល្អដាច់គេដល់ទៅ ៤ លើក!

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.