Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»មិនមែន ១ ឬ ២! តែ AMD នឹងផ្គត់ផ្គង់ GPU របស់ខ្លួនដែលមានថាមពលស្មើនឹង 6GW ឯណ្ណោះ ដល់ក្រុមហ៊ុន OpenAI
    ព័ត៌មានថ្មីៗ

    មិនមែន ១ ឬ ២! តែ AMD នឹងផ្គត់ផ្គង់ GPU របស់ខ្លួនដែលមានថាមពលស្មើនឹង 6GW ឯណ្ណោះ ដល់ក្រុមហ៊ុន OpenAI

    October 7, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីមានការវិនិយោគនូវទឹកប្រាក់់ចំនួន ១០០ ពាន់លានដុល្លារ ជាមួយនឹងក្រុមហ៊ុន NVIDIA ពេលនេះ ក្រុមហ៊ុន OpenAI ដែលជាក្រុមហ៊ុន AI ធំជាងគេរបស់សហរដ្ឋអាមេរិក ក៏បានប្រកាសចុះនូវកិច្ចព្រមព្រៀងផ្គត់ផ្គង់ និងភាពជាដៃគូយុទ្ធសាស្ត្រថ្មីជាមួយនឹងក្រុមហ៊ុន AMD ផងដែរ ដោយការសហការគ្នានេះ គឺដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ AI ជំនាន់ថ្មី ដោយប្រើប្រាស់នូវ GPU របស់ AMD រាប់សិបលានគ្រឿងឯណ្ណោះ។

    ពាណិជ្ជកម្ម
    ក្នុងនោះ សម្រាប់ការសហការគ្នារបស់ក្រុមហ៊ុន AMD ជាមួយក្រុមហ៊ុន OpenAI នេះ ក៏មានគោលបំណងជួយដល់ការអភិវឌ្ឍន៍ម៉ូដែល AI ជំនាន់បន្ទាប់របស់ក្រុមហ៊ុន OpenAI ផងដែរ ខណៈដំណាក់កាលដំបូងនៃការសហការនេះ ក្រុមហ៊ុន AMD ផ្ទាល់នឹងផ្គត់ផ្គង់នូវ GPU ជំនាន់ថ្មី AMD Instinct MI450 របស់ខ្លួនចំនួន ១ ជីហ្គាវ៉ាត់ ដល់់ក្រុមហ៊ុន OpenAI នៅពាក់កណ្តាលឆ្នាំ ២០២៦ ខាងមុខនេះ។ ខណៈការផ្គត់ផ្គង់សរុបវិញ គឺមានចំនួនដល់ទៅ ៦ ជីហ្គាវ៉ាត់ឯណ្ណោះ។

    ជាមួយគ្នានេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន AMD ក៏បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុន OpenAI អាចទទួលបាននូវភាគហ៊ុនរបស់ខ្លួនប្រមាណ ១៦០លានហ៊ុនផងដែរ ប្រសិនបើពួកគេសម្រេចបាននូវគោលដៅដែលកំណត់តាមកិច្ចព្រមព្រៀងខាងលើ ខណៈការផ្តល់ភាគហ៊ុននេះវិញ នឹងធ្វើឡើងតាមដំណាក់កាលនៃការផ្គត់ផ្គង់ GPU ៕

    ប្រភពៈ GSMArena

    AMD openai
    Share. Facebook Telegram WhatsApp
    Previous Articleអាមេរិក បង្ហាញយានដឹកជញ្ជូនអវកាសដំបូងបំផុតក្នុងពិភពលោករបស់ខ្លួន អាចដឹកជញ្ជូនទំនិញសំខាន់ៗពីលំហ មកកាន់កន្លែងណាមួយនៅលើផែនដី ក្នុងរយៈពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ
    Next Article Ram Hemi Street Truck បង្កើតសម្រាប់ លេងល្បឿននៅលើផ្លូវរៀបស្មើនិងការបើកបរប្រចាំថ្ងៃ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.