ក្នុងនោះ សម្រាប់យានដឹកជញ្ជូនអវកាសដែលបង្កើតឡើងដោយក្រុមហ៊ុន Inversion របស់សហរដ្ឋអាមេរិកនេះ មិនត្រឹមតែជាយានដឹកជញ្ជូនអវកាសដំបូងបំផុតរបស់ពិភពលោកនោះទេ ប៉ុន្តែវាក៏ជាយានអវកាសដែលត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការដឹកជញ្ជូនទំនិញ ឬការផ្គត់ផ្គង់បន្ទាន់ពីលំហ មកកាន់កន្លែងណាមួយនៅលើផែនដីផងដែរ ហើយវាគឺមានឈ្មោះថា Arc Spacecraft ។

បើនិយាយពីសមត្ថភាពរបស់យានដឹកជញ្ជូនអវកាសនេះវិញ គឺអាចផ្ទុកទំនិញសំខាន់ៗដូចជាឧបករណ៍វេជ្ជសាស្ត្រ យន្តហោះគ្មានមនុស្សបើក ឬឧបករណ៍យោធាបានរហូតដល់ ២២៥គីឡូក្រាម ឯណ្ណោះ ហើយវាក៏អាចចុះចតដោយគ្មានផ្លូវរត់បានផងដែរ ពោលគឺអាចចុះចតជាពិសេសដោយប្រើប្រាស់នូវឆ័ត្រយោង។

លើសពីនេះ នៅពេលមានតម្រូវការចាំបាច់ វាគឺអាចដឹកជញ្ជូនទំនិញសំខាន់ៗពីលំហ មកកាន់កន្លែងណាមួយនៅលើផែនដី ក្នុងរយៈពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ ខណៈនៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ យានដឹកជញ្ជូនអវកាសនេះ នឹងដាក់ឲធ្វើបេសកកម្មដំបូងជាផ្លូវការហើយ៕