Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»មិនធម្មតាមែន! ត្រឹមតែ ២ ឆ្នាំ ពង្រីកបាន ៤៥០០ កន្លែង វ៉ាដាច់ Starbuck ក្លាយជាហាងកាហ្វេធំបំផុតមួយនៅប្រទេសចិន។
    គំនិតអាជីវកម្ម

    មិនធម្មតាមែន! ត្រឹមតែ ២ ឆ្នាំ ពង្រីកបាន ៤៥០០ កន្លែង វ៉ាដាច់ Starbuck ក្លាយជាហាងកាហ្វេធំបំផុតមួយនៅប្រទេសចិន។

    October 6, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Luckin Coffee ជាហាងកាហ្វេពេញនិយមមួយនៅប្រទេសចិន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ ដោយ Jenny Qian និងក្រុមវិនិយោគប៉ុន្មាននាក់ទៀត។ ជាហាងដែលមានសមត្ថភាពអាចពង្រីកសាខាដល់ទៅ ៤៥០០ កន្លែងមានអតិថិជនគាំទ្រជាង ៤០ លាននាក់ ក្នុងរយៈពេលត្រឹមតែ ២ឆ្នាំ វ៉ាដាច់ Starbucks នៅចិនតែម្តង។

    ពាណិជ្ជកម្ម

    ចំណុចពិសេសខុសគេមួយពីហាងកាហ្វេនេះនៅត្រង់ថា ការកុម្ម៉ង់​ទាំងប៉ុន្មានត្រូវបញ្ជាទិញតាមអនឡាញ ជាមួយនឹង App របស់ពួកគេ។ ជាវិធីសាស្រ្តល្អមួយ ដែលអាចជួយកាត់បន្ថយពេលវេលារង់ចាំរបស់អតិថិជន លក់បានច្រើនក្នុងពេលតែមួយ រួមទាំងអាចឲ្យពួកគេស្រង់ទិន្នន័យពីការលក់ និងចំណូលចិត្តរបស់អតិថិជនបានថែមទៀត។ ព្រោះក្នុងសម័យឌីជីថលនេះទិន្នន័យគឺសំខាន់សម្រាប់យកមកវិភាគ និងដំណើរការអាជីវកម្ម។

    មិនត្រឹមតែប៉ុណ្ណោះ Luckin Coffee បង្កើនកេរ្តិ៍ឈ្មោះម៉ាកយីហោខ្លួន តាមរយៈការសហការជាមួយនឹងប្រេនល្បីៗជាច្រើនទាំងក្នុង និងក្រៅស្រុក។ ជាក់ស្តែង បានសហការជាមួយនឹង Moutai ដែលជាស្រាសល្បីមួយនៅប្រទេសចិន ក្នុងការបង្កើតរសជាតិថ្មីគឺ កាហ្វេស្រាស។ មានការចែកចាយពេញបណ្តាញសង្គម ដោយគ្រាន់ចេញលក់ថ្ងៃដំបូងសោះ លក់បានដល់ទៅ ៥.៤២ លានកែវ។ ក្រៅពីនេះ ក៏មាននូវភេសជ្ជៈថ្មីប្លែកជាបន្តបន្ទាប់ ធ្វើឲ្យម៉ាកយីហោមួយនេះកាន់តែមានភាពល្បីល្បាញទ្វេដង។

    Luckin Coffee ឈានចូលទីផ្សារក្រោយគេមែន តែបើយុទ្ធសាស្រ្តទីផ្សារវិញគឺខ្លាំង។ ដោយពួកគេសិក្សាពីអតិថិជនគោលដៅ សង្កេតមើលភាពខ្វះខាតនៃហាងកាហ្វេ រួចបង្កើតដំណោះស្រាយថ្មី ដាក់ឲ្យចំគោលដៅពួកគេចង់បាន។ គិតមកត្រឹមឆ្នាំ ២០២៥ នេះវិញ Luckin Coffee បង្កើតបានដល់ទៅច្រើនជាង​ ២៦,០០០ កន្លែងក្នុងប្រទេសចិន និងបានបន្តនាំចេញទៅប្រទេសសិង្ហបុរី, ម៉ាឡេសុី, ហុងកុង សហរដ្ឋអាមេរិក, និងប្រទេសផ្សេងៗទៀត។

    China Luckincoffee គំនិតអាជីវកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleកុំចាប់ចិត្តតែក្មេងតូច OnePlus 15 ពេកបងប្អូន មើលបងធំ Realme GT 8 Pro នេះផង!
    Next Article អាមេរិក បង្ហាញយានដឹកជញ្ជូនអវកាសដំបូងបំផុតក្នុងពិភពលោករបស់ខ្លួន អាចដឹកជញ្ជូនទំនិញសំខាន់ៗពីលំហ មកកាន់កន្លែងណាមួយនៅលើផែនដី ក្នុងរយៈពេលត្រឹមតែ ១ម៉ោងប៉ុណ្ណោះ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.