Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»កុំចាប់ចិត្តតែក្មេងតូច OnePlus 15 ពេកបងប្អូន មើលបងធំ Realme GT 8 Pro នេះផង!
    ព័ត៌មានថ្មីៗ

    កុំចាប់ចិត្តតែក្មេងតូច OnePlus 15 ពេកបងប្អូន មើលបងធំ Realme GT 8 Pro នេះផង!

    October 6, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងនោះ បើនិយាយពីស្មាតហ្វូនស៊េរីថ្មី Realme GT 8 Pro នេះ មិនត្រឹមតែមានការរចនាថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏កាន់តែទទួលបាននូវ Specs កាន់តែកប់ផងដែរ ខណៈការរចនាកាមេរ៉ានៅផ្នែកខាងក្រោយវិញ គឺលែងមានការរចនាជារាងការ៉េទៀតហើយ ពោលគឺបានភ្ជាប់មកជាមួយការរចនាថ្មីជារាងមុខមនុស្ស និងជារាងរង្វង់វិញ។

    ជាមួយគ្នានេះ បើប្រៀបធៀបនឹង Realme GT 7 Pro, Realme GT 8 Pro នេះ គឺនឹងទទួលបាន Specs កប់តែម្តង ពោលគឺនឹងទទួលបាននូវអេក្រង់ 2K ទំហំ ៦,៧៨អ៊ីញ ដែលមាន Refresh Rate រហូតដល់ទៅ 144Hz ឯណ្ណោះ ចំណែកឈីប និងថ្មវិញ ក៏ទទួលបាននូវស្តេចឈីប Snapdragon 8 Elite Gen 5 និងថាមពលថ្ម 7,000mAh+ ដែលគាំទ្រការសាកតាមខ្សែកម្លាំង 120W ផងដែរ។
    ក្រៅពីនេះ សម្រាប់ផ្នែកខាងកាមេរ៉ាក្រោយវិញ Realme GT 8 Pro ក៏នឹងទទួលបាននូវលេនគោល និងលេន ultrawide 50MP ព្រមទាំងលេន periscope telephoto 200MP, ប្រព័ន្ធប្រតិបត្តិការ Realme UI 7 បូករួមជាមួយប្រព័ន្ធប្រតិបត្តិការ Android 16 ក៏ដូចជាអាវការពារកម្រិត IP69 និងម៉ាសុីនស្កេន Ultrasonic ចេញពីប្រអប់ផងដែរ។ ខណៈតម្លៃវិញ គឺអាចនឹងមានតម្លៃចាប់ពី $5០0 ប៉ុណ្ណោះ នៅក្នុងទីផ្សារប្រទេសចិន ហើយវានឹងប្រកាសចេញនៅចិននៅក្នុងពេលឆាប់ៗខាងមុខនេះនៅខែតុលានេះហើយ៕
    ប្រភពៈ GSMArena

    ពាណិជ្ជកម្ម
    realme Realme GT 8 Pro
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Xiaomi បាននិយាយថា iPhone ជាអ្នកបញ្ជារឲ្យរថយន្ត SU7 “បើកចេញទៅដើរលេងដោយខ្លួបឯង”
    Next Article មិនធម្មតាមែន! ត្រឹមតែ ២ ឆ្នាំ ពង្រីកបាន ៤៥០០ កន្លែង វ៉ាដាច់ Starbuck ក្លាយជាហាងកាហ្វេធំបំផុតមួយនៅប្រទេសចិន។

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.