Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ក្រុមហ៊ុន Xiaomi បាននិយាយថា iPhone ជាអ្នកបញ្ជារឲ្យរថយន្ត SU7 “បើកចេញទៅដើរលេងដោយខ្លួបឯង”
    យានយន្ត

    ក្រុមហ៊ុន Xiaomi បាននិយាយថា iPhone ជាអ្នកបញ្ជារឲ្យរថយន្ត SU7 “បើកចេញទៅដើរលេងដោយខ្លួបឯង”

    October 4, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    តាមការចុះផ្សាយរបស់ CNC នៅថ្ងៃទី ៣០ កញ្ញា ម្ចាស់រថយន្ត Xiaomi SU7 ម្នាក់នៅប្រទេសចិន បានរាយការណ៍ថា រថយន្តរបស់គាត់ដែលបានចតស្ងៀមៗ ប៉ុន្តែស្រាប់តែរត់ទៅមុខដោយគ្មាននរណានៅក្នុងរថយន្ត។
    ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីម្ចាស់បានចែករំលែកវីដេអូពីកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញថា រថយន្តបានបើកប្រព័ន្ធដោយខ្លួនឯង ហើយរត់ចេញពីកន្លែងចត។
    បន្ទាប់មក Xiaomi បានចេញសេចក្ដីថ្លែងការណ៍ជាផ្លូវការនៅលើបណ្តាញសង្គម ដើម្បីបង្ហាញលទ្ធផលនៃការស៊ើបអង្កេត។
    តាមការបញ្ជាក់របស់ក្រុមហ៊ុន ក្រុមស៊ើបអង្កេតពិសេសមួយបានពិនិត្យទាំង ទិន្នន័យពីប្រព័ន្ធខាងក្រោយរបស់រថយន្ត និង កំណត់ត្រាប្រើប្រាស់ទូរស័ព្ទដៃ, ដោយមានការយល់ព្រមពីម្ចាស់រថយន្ត មានទូរស័ព្ទពីរគ្រឿងដែលមានសិទ្ធិបញ្ជាររថយន្តនេះ គឺ iPhone 16 Pro (លេខសម្គាល់ម៉ូដែល iPhone 17,1) និង iPhone 15 Pro Max (លេខសម្គាល់ម៉ូដែល iPhone 16,2)។
    ក្រុមហ៊ុនបានបញ្ជាក់ថា ក្នុងពេលវេលាដែលកើតហេតុ រថយន្តបានទទួលពាក្យបញ្ជា Remote Parking Assist (RPA) ពី iPhone 15 Pro Max, ដែលជាហេតុធ្វើឲ្យប្រព័ន្ធជួយចូលចតរថយន្តចាប់ផ្តើមដំណើរការ និងបើករថយន្តចេញពីកន្លែងចត មុខងារ RPA តម្រូវឲ្យមានការតភ្ជាប់ Bluetooth យ៉ាងជិតស្និទ្ធ រវាងរថយន្ត និងទូរស័ព្ទដែលមានសិទ្ធិបញ្ជារ។
    ម្ចាស់រថយន្តបានបដិសេធការពន្យល់ដំបូងរបស់ Xiaomi និងស្នើឲ្យបង្ហាញ កំណត់ត្រាប្រតិបត្តិការទាំងមូល មិនមែនតែផ្នែកខ្លះៗទេ។ ទោះជាយ៉ាងណា របាយការណ៍ស៊ើបអង្កេតចុងក្រោយបានបញ្ជាក់ថា ការចាប់ផ្តើមប្រព័ន្ធមិនមែនបណ្តាលមកពីកំហុសបច្ចេកទេស ឬប្រព័ន្ធរថយន្តទេ ប៉ុន្តែបណ្តាលមកពី ពាក្យបញ្ជាផ្ទាល់ពីទូរស័ព្ទដែលបានតភ្ជាប់។
    ករណីនេះបានធ្វើឲ្យមុខងារបញ្ជាររថយន្តពីចម្ងាយ ត្រូវបានចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងឧស្សាហកម្មរថយន្ត អ្នកវិភាគបានលើកឡើងថា ទោះបីមុខងារ RPA ធ្វើឲ្យងាយស្រួលនៅក្នុងកន្លែងចតតូចក៏ដោយ ក៏វាបង្កើតសំណួរអំពី សុវត្ថិភាព ប្រព័ន្ធការពារ និងភាពថ្លៃថ្នូរនៃទិន្នន័យ ផងដែរ។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleតិចច្រឡំថាកង់ឡានអីទៅ! តែនេះគឺជាមនុស្សយន្តប៉ូលីសថ្មីរបស់ចិន
    Next Article កុំចាប់ចិត្តតែក្មេងតូច OnePlus 15 ពេកបងប្អូន មើលបងធំ Realme GT 8 Pro នេះផង!

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.