Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ
    ព័ត៌មានថ្មីៗ

    វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    November 27, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Baby Shark ជាវីដេអូចម្រៀងតុក្កតាដ៏ពេញនិយមបំផុតសម្រាប់កុមារជុំវិញពិភពលោក ដែលមានអ្នកទស្សនាដល់ទៅ ១៦ពាន់លានដង ជាចំនួនទស្សនាច្រើនជាងគេនៅលើយូធូប។

    នៅថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុមហ៊ុន Pinkfong ដែលផលិតវីដេអូ Baby Shark បានឈានជើងចូលផ្សារភាគហ៊ុនកូរ៉េខាងត្បូងជាលើកដំបូង ដោយទទួលបាននូវកំណើនភាគហ៊ុនដល់ទៅ ៩% ដែលធ្វើឲ្យតម្លៃទីផ្សារពួកគេកើនដល់ទៅ ៤០០លានដុល្លារ។

    ពាណិជ្ជកម្ម

    គួរបញ្ជាក់ផងថា Pinkfong កាលពីដំបូងឡើយមានឈ្មោះ SmartStudy ជាអាជីវកម្មខ្នាតតូចមួយមានក្រុមការងារតែ​ ៣នាក់ប៉ុណ្ណោះ ក្នុងនោះមានលោក Kim និងលោក Dongwoo Son ដែលជាប្រធានផ្នែកបច្ចេកវិទ្យា។ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១០ ក្នុងគោលដៅផលិតវីដេអូសម្រាប់កុមារតូចៗដល់អាយុ ១២ឆ្នាំ។

    ចំណែកប្រភពដើមវីដេអូ Baby Shark ត្រូវបានផលិតឡើងដោយជនជាតិកូរ៉េគឺលោក Kim Min-seok ដែលលោកបានបង្ហោះនៅលើគណនីយូធូប Pinkfong នៅអំឡុងឆ្នាំ ២០១៦។ ព្រោះតែភ្លេង និងទំនុកច្រើនទាក់ទាញ ធ្វើឲ្យវីដេអូ ២នាទីជាងនេះ ចាប់ផ្តើមល្បីល្បាញពាសពេញពិភពលោក។ កត្តានេះបានធ្វើឲ្យ អាជីវកម្មកាន់ តែរីកចម្រើនក្លាយជាក្រុមហ៊ុនខ្នាតធំមួយ ដែលអាចពង្រិកខ្លួនទៅក្នុងទីក្រុងធំៗ ៣កន្លែងគឺ Tokyo, Shanghai និង Los Angeles ជាមួយកំណើនបុគ្គលិកប្រមាណ ៣៤០នាក់ ដែលកំពុងធ្វើការនាពេលបច្ចុប្បន្ន។

    Baby Shark BizNews Pinkfong South Korea
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Horse Powertrain បានបង្ហាញប្រព័ន្ធ Hybrid ឆ្នាំ 2027 សម្រាប់វេទិកា EV ដែលមានស្រាប់
    Next Article OnePlus បញ្ចេញទូរស័ព្ទ Powerbank របស់ខ្លួន មានថ្មធំដល់ 8,000mAh ឯណ្ណោះ!

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.