Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ក្រុមហ៊ុន Horse Powertrain បានបង្ហាញប្រព័ន្ធ Hybrid ឆ្នាំ 2027 សម្រាប់វេទិកា EV ដែលមានស្រាប់
    ព័ត៌មានថ្មីៗ

    ក្រុមហ៊ុន Horse Powertrain បានបង្ហាញប្រព័ន្ធ Hybrid ឆ្នាំ 2027 សម្រាប់វេទិកា EV ដែលមានស្រាប់

    November 27, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងគោលបំណងបម្លែងរចនាប័ទ្មរថយន្តអគ្គិសនីសុទ្ធដែលមានស្រាប់ឱ្យក្លាយជារថយន្ត Hybrid ឬ Range-extended, Horse Powertrain ដែលជាការសហការរវាង Geely Holding និង Renault Group បានបង្ហាញ “Future Hybrid System” ដែលនឹងដាក់លើងទីផ្សារនៅឆ្នាំ 2027 ។ ប្រព័ន្ធ Hybrid ថ្មីនេះ ជាផ្នែកមួយនៃគ្រួសារ X-Range របស់ Horse Powertrain ដែលបានបង្ហាញជាលើកដំបូងនៅ Shanghai Auto Show ចុងឆ្នាំ 2025 ហើយបន្តធ្វើឱ្យប្រសើរឡើង និងបង្ហាញម្ដងទៀតនៅ IAA Munich ក្នុងឆ្នាំនោះដូចគ្នា។ ប្រព័ន្ធនេះរួមបញ្ចូលម៉ាស៊ីនសាំង ប្រអប់លេខ ម៉ូទ័រអគ្គិសនី និងប្រព័ន្ធថាមពលអេឡិចត្រូនិកចូលក្នុងកញ្ចប់តូច។ វាមានជម្រើសពីរ៖ កំណែ Performance ដែលមានម៉ូទ័រអគ្គិសនីពីរ (P1 + P3) ទទឹង 740 មម និង កំណែ Super-compact ប្រើម៉ូទ័រ P2 ទទឹង 650 មម

    ទាំងពីរត្រូវបានរចនាឱ្យស៊ីគ្នានឹងម៉ាស៊ីន 1.5 លីត្រ 4 ស៊ីឡាំង និងប្រអប់លេខ Hybrid ពិសេសមួយ។ ដោយសាររៀបចំក្នុងទំហំតូច ប្រព័ន្ធនេះអាចកាត់បន្ថយផ្នែកខាងមុខរថយន្តប្រហែល 150 មម បើប្រៀបធៀបនឹងប្រព័ន្ធ Hybrid ប្រពៃណី។ វាអាចដំឡើងនៅលើ subframe រថយន្តអគ្គិសនីសុទ្ធដែលមានស្រាប់ ដោយមិនចាំបាច់កែប្រែលក្ខណៈរចនារថយន្ត ឬខ្សែផលិតជាច្រើនឡើយ។
    Horse Powertrain បញ្ជាក់ថាប្រព័ន្ធនេះគាំទ្រជម្រើសច្រើន រួមមាន៖ Plug-in Hybrid (PHEV), Range-Extended EV (EREV) និង ប្រព័ន្ធបង្វិលកង់មុខ (FWD) និងប្រព័ន្ធបង្វិលកង់ទាំងអស់ (AWD) ទោះបីជារថយន្តមានទំហំតូចក៏ដោយ។ រចនាសម្ព័ន្ធថ្មីនេះរក្សាទុកផ្នែកខាងមុខរថយន្តដែលជារចនាប័ទ្ម EV ពេញលេញ ដូចជា HVAC និងប្រព័ន្ធ A/C ដែលគ្មាន PFAS  អនុញ្ញាតឱ្យអ្នកផលិត reuse ផ្នែក EV ដែលមានស្រាប់ច្រើន និងកាត់បន្ថយផលប៉ះពាល់បរិស្ថាន។
    សម្រាប់កំណែម៉ាស៊ីន 3 ស៊ីឡាំង កំពុងអភិវឌ្ឍន៍ ហើយអាចបន្ថយទទឹងប្រព័ន្ធបានបន្ថែម 70 មម ធ្វើឱ្យវាសមស្របសម្រាប់រថយន្តតូចជាងនេះទៅទៀត។ Horse Powertrain ត្រូវបានបង្កើតឡើងនៅពាក់កណ្ដាលឆ្នាំ 2023 មានសហគ្រាសសកលដល់ទៅ 17 រោងចក្រ មជ្ឈមណ្ឌល R&D ចំនួន 5 និងបុគ្គលិកប្រហែល 19,000 នាក់។ ប្រព័ន្ធ Hybrid ថ្មីនេះមានគោលបំណងជួយឱ្យអ្នកផលិតរថយន្តអាចបម្លែងវេទិកា EV ដែលមានស្រាប់ ឱ្យក្លាយជារថយន្ត Hybrid ឬ EREV បានយ៉ាងលឿន ដោយមិនចាំបាច់ធ្វើការរចនាឡើងវិញច្រើនចំណេញលុយ ចំណេញពេលវេលា។

    ពាណិជ្ជកម្ម

    Share. Facebook Telegram WhatsApp
    Previous Articleម៉ាកយីហោបង្កើតដោយជនជាតិចិនមួយនេះ កំពុងកាន់កាប់ទីផ្សារធំនៅសហរដ្ឋអាមេរិក!
    Next Article វីដេអូ Baby Shark តែមួយ! ប្រែអាជីវកម្មសាមញ្ញ ឲ្យក្លាយជាក្រុមហ៊ុនមានតម្លៃ ៤០០លានដុល្លារ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.