Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»ម៉ាកយីហោបង្កើតដោយជនជាតិចិនមួយនេះ កំពុងកាន់កាប់ទីផ្សារធំនៅសហរដ្ឋអាមេរិក!
    គំនិតអាជីវកម្ម

    ម៉ាកយីហោបង្កើតដោយជនជាតិចិនមួយនេះ កំពុងកាន់កាប់ទីផ្សារធំនៅសហរដ្ឋអាមេរិក!

    November 26, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    SHEIN ដែលជាម៉ាកយីហោសម្លៀកបំពាក់ ត្រូវបានដាក់រហ័សនាមជា Global Fast-Fashion Brand នាពេលបច្ចុប្បន្ន។ ជាម៉ាកយីហោដែលត្រូវបង្កើតឡើងដោយជនជាតិចិនលោក Chris Xu នៅឆ្នាំ ២០០៨ ដែលគេចាត់ទុកជា ស្ថាបនិកដ៏អាថ៌កំបាំងមួយរូប។

    មុននឹងមាន SHEIN ឡើង ZZKKO គឺជាវេបសាយដំបូងគេ ដែលលោកបានបង្កើតសម្រាប់លក់នូវរ៉ូបកម្មវិធី​ ដែលជាតម្រូវការនៅឆ្នាំនោះ។ បន្ទាប់ពីផលិតផលចិនចាប់ផ្តើមមានទីផ្សារ និងមានតម្រូវការនៅប្រទេសផ្សេង លោកបានចាប់ឱកាសនេះដោយកែប្រែវេបសាយទៅជាឈ្មោះថ្មី SheInside បន្ទាប់មកក៏ប្តូរមកជា SHEIN វិញរហូតដល់សព្វថ្ងៃនេះ ដោយផ្តោតទៅលើសម្លៀកបំពាក់ យកមកពីផ្សារបោះដុំនៅទីក្រុង គ័ងចូវ។

    ពាណិជ្ជកម្ម

    លោកមានគោលបំណង និងគោលដៅច្បាស់លាស់ដោយបានតម្រង់ទៅទីផ្សារអន្តរជាតិ ជាពិសេសគឺសហរដ្ឋអាមេរិកជាគោលដៅទី១របស់ SHEIN។ មិនធ្វើឲ្យខកបំណង សហរដ្ឋអាមេរិក ក្លាយជាទីផ្សារធំជាងមួយរបស់ពួកគេ ដោយប្រាក់ចំណូលសរុបរបស់ SHEIN ៣០% ទៅ ៤០% ក៏ទទួលបានពីប្រទេសមួយនេះ ជាមួយនឹងអ្នកប្រើប្រាស់ប្រមាណ ១៧លាននាក់ ជាតួលេខខ្ពស់ជាងគេ។ កំណើនគាំទ្រ និងមានកេរ្តិ៍ឈ្មោះរឹងមាំនៅលើទីផ្សារ នៅឆ្នាំ ២០១៥ SHEIN បានបង្កើតខ្សែសង្វាក់ផលិតផ្ទាល់ខ្លួន និងមានក្រុមការងារជាច្រើនផ្នែកចាំសហការ។

    SHEIN មិនមែនជាហាងសម្លៀកបំពាក់ធំៗនោះទេ ពួកគេលក់តែតាមវេបសាយ អនឡាញតែប៉ុណ្ណោះ ប៉ុន្តែកំណើនប្រើប្រាស់គឺកើនឡើងជាបន្តបន្ទាប់។ ពីព្រោះតែ ភាពរហ័សក្នុងការបញ្ចេញម៉ូតថ្មីៗ ដោយក្នុងថ្ងៃ ម៉ូតថ្មី ទំនិញថ្មីប្រមាណ ១០០០ ទៅ ៥០០០ឥវ៉ាន់ ត្រូវបានបញ្ចូលក្នុងវេបសាយជារៀងរាល់ថ្ងៃ ជាមួយនឹងតម្លៃសមរម្យមួយទទួលយកបាន។

    នៅឆ្នាំ ២០២០ អំឡុងពេលកូវីត ១៩ SHEIN ក្លាយជាផ្សារទំនិញអនឡាញសម្រាប់មនុស្សគ្រប់គ្នាដោយធ្វើឲ្យតម្លៃក្រុមហ៊ុនកើនទ្វេដងដល់ទៅ ៣០ ពាន់លានដុល្លារ។ ចំណែក SHEIN សព្វថ្ងៃគឺលើសម៉ាកយីហោសម្លៀកបំពាក់ ដោយពួកគេបានបន្ថែមនូវទំនិញជាច្រើនមុខទៀត គិតជាមធ្យមប្រហែល ៦០ មុឺនទំនិញ ដែលកំពុងដាក់លក់ជារៀងរាល់ថ្ងៃនេះ។

    BizNews Fashion SHEIN
    Share. Facebook Telegram WhatsApp
    Previous ArticleQualcomm បញ្ចេញឈីប Snapdragon 8 Gen 5 របស់ខ្លួនជាផ្លូវការ រចនាឡើងជាពិសេសសម្រាប់ទូរស័ព្ទធូរថ្លៃ តែគុណភាព!
    Next Article ក្រុមហ៊ុន Horse Powertrain បានបង្ហាញប្រព័ន្ធ Hybrid ឆ្នាំ 2027 សម្រាប់វេទិកា EV ដែលមានស្រាប់

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.