បន្ទាប់់ពីសម្លឹងឃើញនូវការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងផ្នែកបច្ចេកវិទ្យា AI ក្នុងរយៈពេលចុងក្រោយនេះ ពេលនេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ប្រកាសបង្ហាញចេញនូវកម្មវិធីថ្មីរបស់ខ្លួនដើម្បីបង្ហាញពីកំណែទម្រង់ថ្មីរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធរដ្ឋាភិបាលចាស់ៗហើយ ដោយក្នុងនោះ វាគឺមានឈ្មោះថា “U.S. Tech Force” ។

ក្នុងនោះ សម្រាប់កម្មវិធីថ្មីនេះ នឹងត្រូវអនុវត្តឡើងក្នុងរយៈពេល ២ឆ្នាំ ដើម្បីស្វែងរកនូវអ្នកដែលមានទេពកោសល្យខាងផ្នែកច្ចេកវិទ្យាប្រមាណចំនួន 1,000នាក់ ចូលមកបម្រើការងារនៅក្នុងស្ងាប័នរដ្ឋាភិបាល។

ជាក់ស្តែង នៅពេលបញ្ចប់ការសាកល្បងនេះ សមាជិក Tech Force ទាំងអស់ នឹងទទួលបាននូវឱកាសការងារពេញម៉ោងនៅក្នុងស្ងាប័នរដ្ឋាភិបាល និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន។ ខណៈប្រាក់ខែវិញ គឺត្រូវបានរំពឹងថានឹងស្ថិតនៅចន្លោះពី 130,000ដុល្លារ ទៅ 200,000ដុល្លារឯណ្ណោះ នៅក្នុងមួយឆ្នាំ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើន៕




