ជាការពិតណាស់ បងប្អូនប្រាកដជានិយាយថា ការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិក និងជប៉ុនពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់ គឺដោយសារតែសហរដ្ឋអាមេរិក និងជប៉ុនជាប្រទេសមហាអំណាចមួយដែលដឹកនាំពិភពលោកដែលមានទស្សនៈបែបលទ្ធិប្រជាធិបតេយ្យ ពោលគឺពួកគេតែងតែប្រកាន់យកនូវការការពារសិទ្ធិមនុស្ស និងការរក្សាសន្តិភាពនៅជំុំវិញពិភពលោកជាធំ។

ប៉ុន្តែចំណុចមួយផ្សេងទៀតដែលស្ថិតនៅពីក្រោយការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិក និងជប៉ុនពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់ គឺដោយសារតែតៃវ៉ាន់ និងអ៊ីស្រាអែល គឺជាម៉ាសុីនផលិតឈីប និងបច្ចេកវិទ្យាសម្រាប់អាមេរិក ជប៉ុន និងពិភពលោកទាំងមូល ពោលគឺប្រសិនបើគ្មានតៃវ៉ាន់ និងអ៊ីស្រាអែលជាខ្នងបង្អែកនោះទេ ការអភិវឌ្ឈឈីប និងបច្ចេកវិទ្យារបស់អាមេរិក និងជប៉ុន គឺនឹងស្ថិតនៅក្នុងកម្រិតខ្លាំងមួយប៉ុណ្ណោះ ពោលគឺអាចនិយាយបានថាខ្លាំងដែរ តែមិនខ្លាំងលើសគេ។






