បើទោះបីជាយន្តហោះទម្លាក់គ្រាប់បែកដ៏មានអានុភាពដែលអាចបំបាំងកាយពីប្រព័ន្ធរ៉ាដារបស់សត្រូវក៏ដោយ ក៏ប៉ុន្តែយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit របស់សហរដ្ឋអាមេរិក ក៏នៅតែមានគុណវិបត្តិមួយចំនួនផងដែរ។

យោងតាមការបញ្ជាក់ជាច្រើនបានឲដឹងថា នៅពេលដែលយន្តហោះនេះហោះកាត់ទឹកភ្លៀង ឬសំណើម វានឹងមិនអាចលាក់ខ្លួនពីប្រព័ន្ធរ៉ាដាបានឡើយ ហើយសមត្ថភាពបំបាំងកាយរបស់វានឹងមានការធ្លាក់ចុះ ដែលនេះគឺអាចឲប្រព័ន្ធរ៉ាដារបស់សត្រូវងាយនឹងរកឃើញខ្លាំងណាស់។

ជាក់ស្តែង នៅពេលដែលយន្តហោះនេះហោះកាត់ទឹកភ្លៀង ឬសំណើម វានឹងបង្កឲសមត្ថភាពបំបាំងកាយរបស់យន្តហោះមានការធ្លាក់ចុះ ហើយធ្វើឱ្យប្រព័ន្ធផ្នែកខាងក្នុងរបស់យន្តហោះរងនូវការខូចខាត និងត្រូវការពេលជួសជុលយូរ។
គួរបញ្ជាក់ថា ដើម្បីដោះស្រាយនូវបញ្ហានេះ ក្រុមហ៊ុន Northrop ដែលជាក្រុមហ៊ុនផលិតយន្តហោះនេះផ្ទាល់ ក៏បានរចនា, ផលិត និងបង្កើតនូវថ្នាំកូតថ្មី ដើម្បីទប់ទល់នឹងបញ្ហាសំណើម ក៏ដូចជាទឹកភ្លៀងនេះផងដែរ៕




