ជាការពិតណាស់ បងប្អូនប្រាកដជានិយាយថា ការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិក និងជប៉ុនពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់ គឺដោយសារតែសហរដ្ឋអាមេរិក និងជប៉ុនជាប្រទេសមហាអំណាចមួយដែលដឹកនាំពិភពលោកដែលមានទស្សនៈបែបលទ្ធិប្រជាធិបតេយ្យ ពោលគឺពួកគេតែងតែប្រកាន់យកនូវការការពារសិទ្ធិមនុស្ស និងការរក្សាសន្តិភាពនៅជំុំវិញពិភពលោកជាធំ។ ប៉ុន្តែចំណុចមួយផ្សេងទៀតដែលស្ថិតនៅពីក្រោយការការពារតៃវ៉ាន់ និងអ៊ីស្រាអែលរបស់សហរដ្ឋអាមេរិក និងជប៉ុនពីការវាយប្រហាររបស់ចិន និងអ៊ីរ៉ង់ គឺដោយសារតែតៃវ៉ាន់ និងអ៊ីស្រាអែល គឺជាម៉ាសុីនផលិតឈីប និងបច្ចេកវិទ្យាសម្រាប់អាមេរិក ជប៉ុន និងពិភពលោកទាំងមូល…
Browsing: Japan
ក្នុងនោះ សម្រាប់គម្រោងផែនការថ្មីរបស់ប្រទេសជប៉ុននេះ គឺត្រូវបានបង្ហាញចេញដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងសាលាបង្រៀនបង្កើតយន្តហោះគ្មានមនុស្សបើកមួយនៅក្នុងប្រទេសរបស់ខ្លួន ហើយវាគឺគោលបំណងសំខាន់ដើម្បីស្វែងរក ឬប្រមាញសត្វខ្លាឃ្មុំ។ បើនិយាយពីការដំណើរការរបស់ដ្រូននេះវិញ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាអ៊ីនហ្វ្រារ៉េដ (Infrared Camera) ដែលអាចចាប់យកកម្តៅនៅទីងងឹត និងប្រព័ន្ធ AI ដែលត្រូវបណ្តុះបណ្តាលដោយប្រើរូបសត្វខ្លាឃ្មុំនៅក្នុងស្រុក ហើយបន្ទាប់មកធ្វើការតាមដានសត្វខ្លាឃ្មុំដោយស្វ័យប្រវត្តិនៅពេលដែលរកឃើញ រួចផ្ញើទីតាំងទៅកាន់អាជ្ញាធរតាមរយៈស្មាតហ្វូន។ ជាក់ស្តែង នៅពេលដំណើរការ ដ្រូនតាមដាននេះ គឺអាចធ្វើដំណើរបានរយៈពេល ១ម៉ោង។…
Matcha ជាម្សៅបៃតងដ៏ល្បីល្បាញ ដែលបានក្លាយជាភេសជ្ជៈដ៏ពេញនិយមទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ មិនត្រឹមតែមានពណ៌បៃតងស្រស់ស្អាតប៉ុណ្ណោះទេ Matcha ក៏មានប្រវត្តិយូរលង់ និងអត្ថប្រយោជន៍សម្បូរបែបផងដែរ។ ដើមឡើយ Matcha គឺមានដើមកំណើតចេញមកពីប្រទេសចិនក្នុងចន្លោះរជ្ជកាលថាង និងរជ្ជកាលសុង។ នៅសម័យកាលនោះ ស្លឹកតែបៃតងត្រូវបានព្រះសង្ឃនៅវិហារចិនមួយយកមកកិនជាម្សៅ សម្រាប់ឆុងទុកឆាន់អំឡុងពេលធ្វើសម្មាទ្ធិ ដើម្បីជួយឲ្យអារម្មណ៍ស្ងប់ស្ងៀមបានល្អ។ ប៉ុន្តែនៅឆ្នាំ ១៩៩១ ព្រះសង្ឃជប៉ុនមួយអង្គឈ្មោះ Eisai បានមកសិក្សាធម៌នៅវិហារចិននេះ…
ក្នុងនោះ សម្រាប់ម៉ាសុីនងូតទឹកថ្មីរបស់ប្រទេសជប៉ុននេះ មិនត្រឹមតែជាម៉ាសុីនងូតទឹកដែលអាចងូតទឹកឲមនុស្សបានដោយស្វ័យប្រវត្តិប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏ជាការច្នៃប្រឌិតថ្មីដើម្បីធ្វើឱ្យជីវិតមនុស្សកាន់តែងាយស្រួលផងដែរ ហើយវាគឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន Science Co. ។ បើនិយាយពីការរចនារបស់ម៉ាសុីនងូតទឹកដែលគេហៅថា “Human Washer in the Future” នេះ គឺមានការរចនាដូចអាងត្រីអញ្ចឹង ហើយនៅពេលដំណើរការជាក់ស្តែងវិញ វានឹងបញ្ចូលទឹកដោយស្វ័យប្រវត្តិតែម្តង ពោលគឺមិនចាំបាច់ចុចបើកនោះឡើយ…
ក្នុងនោះ សម្រាប់រោងចក្រថាមពល osmotic ដំបូងរបស់ប្រទេសជប៉ុននេះ មិនត្រូវតែមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានច្រើនប៉ុណ្ណោះនោះទេ ប៉ុន្តែរោងចក្រនេះក៏ជារោងចក្រថាមពល osmotic ទី២ នៅលើពិភពលោកបន្ទាប់ពីប្រទេសដាណឺម៉ាក និងជារោងចក្រថាមពល osmotic ទី១ នៅក្នុងតំបន់អាសុីផងដែរ។ បើនិយាយពីសមត្ថភាពរបស់រោងចក្រថាមពល osmotic នេះវិញ គឺអាចផលិតថាមពលអគ្គិសនីបានប្រហែល 880,000 គីឡូវ៉ាត់ម៉ោង ឯណ្ណោះ…
ដើម្បីធ្វើការឆ្លើយតបទៅនឹងគ្រោះអាកាសធាតុដែលកើតឡើងនៅលើប្រទេសខ្លួនជារៀងរាល់ឆ្នាំ និងបង្ហាញពីការរីកចម្រើននៃផ្នែកវិស្មកម្មដ៏អស្ចារ្យ នៅក្នុងឆ្នាំ 1993 ជប៉ុនបានប្រកាសសាងសង់នូវអាងស្តុកទឹកជំនន់ក្រោមដីដ៏ធំបំផុតក្នុងលោកពិភពលោកក្នុងប្រទេសខ្លួនដែលគេហៅថា Metropolitan Area Outer Underground Discharge Channel ។ ក្នុងនោះ អាងមួយនេះ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល ១៣ ឆ្នាំ ចាប់ពីឆ្នាំ 1993 ដល់…
ក្នុងនាមជាប្រទេសមួយដែលមានសកត្តានុពលបំផុតនៅក្នុងវិស័យរថយន្ត មនុស្សយន្ត និងឧបករណ៍អេឡិចត្រូនិក ក្នុងពេលថ្មីៗនេះ ជប៉ុនបានប្រកាសចេញនូវគម្រោងដ៏ធំមួយរបស់់ខ្លួនឈ្មោះថា OHISAMA ដែលគម្រោងនេះមានគោលបំណងប្រមូលថាមពលពន្លឺព្រះអាទិត្យក្នុងលំហមកផលិិតជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅលើផែនដីយើង។ ក្នុងនោះ ប្រទេសមួយនេះគោលបំណងប្រមូលយកថាមពលពន្លឺព្រះអាទិត្យក្នុងលំហតាមរយៈបន្ទះសូឡាដែលពួកគេបានបាញ់បង្ហោះតាមផ្កាយរណបនៅក្នុងលំហដែលមានទម្ងន់ប្រមាណ ៤០០ ផោន ដែលបំពាក់ដោយបន្ទះសូឡារទំហំ ២២ ហ្វីតការ៉េ បន្ទាប់មករក្សាទុកថាមពលទាំងនេះនៅក្នុងថ្ម ហើយបញ្ជូនត្រឡប់មកផែនដីវិញតាមរយៈប្រព័ន្ធមីក្រូវ៉េវ។ គួរឲដឹងថា សម្រាប់ការសាកល្បងដំបូងនេះ ជប៉ុននឹងបញ្ជូនថាមពលពន្លឺព្រះអាទិត្យដែលស្រូបបានមកកាន់ផែនដីត្រឹមតែ ១…
តើអ្នកទាំងអស់គ្នា ធ្លាប់ដឹងដែររឺទេថា លិខិតឆ្លងដែន រឺហៅជាភាសាអង់គ្លេសថា Passport ប្រទេសណា ដែលមានឥទ្ធិពល និងមានតម្លៃជាងគេនៅលើពិភពលោក? កន្លងមក យើងតែងតែនិយាយលិខិតឆ្លងដែនរបស់ប្រទេសកូនកោះ គឺប្រទេសសឹង្ហបុរី ប៉ុន្តែយោងតាមការវាយតម្លៃប្រចាំឆ្នាំ២០២០នេះ ដែលចេញដោយស្ថាប័នវាយតម្លៃលិខិតឆ្លងដែនពិភពលោក Henley Passport Index (HPI) បានបង្ហាញថា ប្រទេសជប៉ុន ឈរនៅលំដាប់លេខរៀងទី១…
