ក្នុងនាមជាប្រទេសមួយដែលមានសកត្តានុពលបំផុតនៅក្នុងវិស័យរថយន្ត មនុស្សយន្ត និងឧបករណ៍អេឡិចត្រូនិក ក្នុងពេលថ្មីៗនេះ ជប៉ុនបានប្រកាសចេញនូវគម្រោងដ៏ធំមួយរបស់់ខ្លួនឈ្មោះថា OHISAMA ដែលគម្រោងនេះមានគោលបំណងប្រមូលថាមពលពន្លឺព្រះអាទិត្យក្នុងលំហមកផលិិតជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅលើផែនដីយើង។
ក្នុងនោះ ប្រទេសមួយនេះគោលបំណងប្រមូលយកថាមពលពន្លឺព្រះអាទិត្យក្នុងលំហតាមរយៈបន្ទះសូឡាដែលពួកគេបានបាញ់បង្ហោះតាមផ្កាយរណបនៅក្នុងលំហដែលមានទម្ងន់ប្រមាណ ៤០០ ផោន ដែលបំពាក់ដោយបន្ទះសូឡារទំហំ ២២ ហ្វីតការ៉េ បន្ទាប់មករក្សាទុកថាមពលទាំងនេះនៅក្នុងថ្ម ហើយបញ្ជូនត្រឡប់មកផែនដីវិញតាមរយៈប្រព័ន្ធមីក្រូវ៉េវ។
គួរឲដឹងថា សម្រាប់ការសាកល្បងដំបូងនេះ ជប៉ុននឹងបញ្ជូនថាមពលពន្លឺព្រះអាទិត្យដែលស្រូបបានមកកាន់ផែនដីត្រឹមតែ ១ គីឡូវ៉ាត់ ប៉ុណ្ណោះ ដើម្បីយកមកសាកល្បងផលិតជាថាមពលអគ្គិសនីប្រើប្រាស់។ តួយ៉ាងប្រសិនបើការបញ្ជូនថាមពលនេះត្រូវបានធ្វើឡើងដោយជោគជ័យនោះជប៉ុននឹងក្លាយជាប្រទេសដំបូងគេនៅលើលោកដែលអាចបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីលំហមកផែនដី៕