ក្នុងនោះ សម្រាប់គម្រោងផែនការថ្មីរបស់ប្រទេសជប៉ុននេះ គឺត្រូវបានបង្ហាញចេញដោយក្រុមអ្នកស្រាវជ្រាវមួយក្រុមនៅក្នុងសាលាបង្រៀនបង្កើតយន្តហោះគ្មានមនុស្សបើកមួយនៅក្នុងប្រទេសរបស់ខ្លួន ហើយវាគឺគោលបំណងសំខាន់ដើម្បីស្វែងរក ឬប្រមាញសត្វខ្លាឃ្មុំ។

បើនិយាយពីការដំណើរការរបស់ដ្រូននេះវិញ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាអ៊ីនហ្វ្រារ៉េដ (Infrared Camera) ដែលអាចចាប់យកកម្តៅនៅទីងងឹត និងប្រព័ន្ធ AI ដែលត្រូវបណ្តុះបណ្តាលដោយប្រើរូបសត្វខ្លាឃ្មុំនៅក្នុងស្រុក ហើយបន្ទាប់មកធ្វើការតាមដានសត្វខ្លាឃ្មុំដោយស្វ័យប្រវត្តិនៅពេលដែលរកឃើញ រួចផ្ញើទីតាំងទៅកាន់អាជ្ញាធរតាមរយៈស្មាតហ្វូន។ ជាក់ស្តែង នៅពេលដំណើរការ ដ្រូនតាមដាននេះ គឺអាចធ្វើដំណើរបានរយៈពេល ១ម៉ោង។

គួរបញ្ជាក់ថា ចំពោះគោលបំណងនៃការបង្កើតដ្រូននេះ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ស្វែងរក ឬប្រមាញសត្វខ្លាឃ្មុំដើម្បីកាត់បន្ថយការជួបប្រទះគ្រោះថ្នាក់ដោយចៃដន្យ និងរកវិធីក្នុងការគ្រប់គ្រងសត្វខ្លាឃ្មុំ៕




