នៅថ្ងៃទី 22 ខែធ្នូ ក្រុមហ៊ុន Chery តាមរយៈម៉ាក Exeed បានបង្ហាញម៉ូដែលថ្មីចំនួន 4 គ្រឿង ក្នុងព្រឹត្តិការណ៍ Brand Night រួមមាន ES7 GT Shooting Brake, ES8 Shooting Brake, ET8 SUV និង ET9 SUV ដែលស្ថិតក្រោមស៊េរី ES និង ET។
ម៉ូដែលដំបូងនឹងចេញលក់ក្នុងរយៈពេល 10 ខែខាងមុខ ខណៈម៉ូដែល 3 ផ្សេងទៀតនឹងត្រូវបង្ហាញក្នុងរយៈពេល 20 ខែខាងមុខ។
ម៉ូដែលទាំង 4 នេះ នឹងត្រូវបំពាក់ជាបន្តបន្ទាប់ជាមួយប្រព័ន្ធជំនួយបើកបរអភិវឌ្ឍខ្ពស់ Chery Falcon រួមទាំង Falcon 900 (កម្រិត L3 Autonomous Driving) ក្នុងឆ្នាំ 2026។ លើសពីនេះ ថ្ម Rhino S all-solid-state battery ក៏នឹងត្រូវដំឡើងសម្រាប់ការធ្វើតេស្តលើរថយន្តទាំងនេះក្នុងឆ្នាំក្រោយផងដែរ។
Exeed ES7 GT ត្រូវបានកំណត់ទីតាំងជាម៉ូដែល Shooting Brake ដំបូង របស់ម៉ាក Exeed។ វានឹងប្រើប្រព័ន្ធថាមពល EREV ដែលមានម៉ូទ័រអគ្គិសនី 3 គ្រឿង អាចបង្កើនល្បឿនពី 0 ដល់ 100 km/h ក្នុងរយៈពេលតិចជាង 3 វិនាទី។
ជួរបើកបររួមត្រូវបានរំពឹងថាអាចឈានដល់ 1,700 km ហើយគាំទ្រ ការសាកល្បឿនលឿន 1,000V ដែលអាចបន្ថែមចម្ងាយបើកបរ 450 km ក្នុងរយៈពេលត្រឹម 5 នាទី។

Exeed ES8 ក៏ជាម៉ូដែល Shooting Brake ដូចគ្នា ហើយមានមេគុណកកិតខ្យល់ទាបត្រឹម 0.22 Cd។ វាត្រូវបានរំពឹងថាជាម៉ូដែលដំបូងរបស់ Exeed ដែលបំពាក់ ថ្ម Solid-state អាចបើកបរបានចម្ងាយអគ្គិសនីសុទ្ធដល់ 1,000 km។
លក្ខណៈពិសេសផ្សេងៗរួមមាន dual vector motors, four-wheel steering និងហ្វាំង six-piston calipers។ ផ្នែកខាងក្នុងមានអេក្រង់គ្រប់គ្រងកណ្ដាលទំហំ 15.6 អ៊ីញ ដំណើរការដោយឈីប Qualcomm Snapdragon 8295 និងប្រព័ន្ធ Huawei HarmonyOS ecosystem។


ចូលមកដល់ម៉ូដែល Exeed ET8 ជា SUV ទំហំធំ 6 កៅអី ដែលមានរចនាបថរាងការ៉េរឹងមាំ វានឹងបំពាក់ កៅអីម៉ាស្សាមេកានិច 4D និងប្រព័ន្ធសម្លេង Boya 31 គ្រាប់។

Exeed ET9 ត្រូវបានកំណត់ជា SUV ប្រណិត 6 កៅអី ដែលមានជាមួយប្រព័ន្ធបត់កង់ក្រោយ rear-wheel steering និងអាចបង្វិលខ្លួនបាន tank turn។ ចំណុចពិសេសគឺវាបំពាក់ ទ្វារខាងក្រោយបើកបែប rear-hinged។ កៅអីអាចបង្វិលបាន ហើយគាំទ្រ ប្រព័ន្ធបង្កើតអុកស៊ីសែន ផងដែរ។

ផ្នែកខាងក្រោយមាន ទ្វារយកអីវ៉ាន់បែបបំបែកជាពីរផ្នែក ដែលផ្នែកខាងលើ និងខាងក្រោម អាចបើកចេញក្រៅបានដាច់ដោយឡែកពីគ្នា។






