ក្នុងនោះ សម្រាប់នាវាមុជទឹកនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិកដែលគេហៅថា USS Idaho (SSN-799) នេះ គឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងរវាងក្រុមហ៊ុន General Dynamics Electric Boat និងក្រុមហ៊ុន Newport News Shipbuilding ហើយវាគឺជានាវាមុជទឹកប្រភេទ Virginia ទី 26 របស់កងទ័ពជើងទឹកអាមេរិក។

បើនិយាយពីការរចនា និងសមត្ថភាពរបស់នាវានេះ គឺមានទម្ងន់ប្រហែល ៧ ៨០០តោន និងប្រវែង ១១៥ម៉ែត្រឯណ្ណោះ។ នាវានេះ ដំណើរការដោយថាមពលនុយក្លេអ៊ែរ មានបំពាក់ឧបករណ៍ចាប់សញ្ញា និងឧបករណ៍ប្រយុទ្ធទំនើបៗជាច្រើន ដែលក្នុងនោះ មានទាំងមីស៊ីលផ្លោង Tomahawk និងមីស៊ីល Mk 48 Advanced Capability ។
ជាក់ស្តែង នៅពេលដំណើរការ នាវាមុជទឹក USS Idaho នេះ គឺអាចធ្វើដំណើរបានរយៈពេលយូរ និងអាចបើកបរក្នុងល្បឿន 46គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរបញ្ជាក់ថា ចំពោះគោលបំណងនៃការបង្កើតនាវានេះវិញ គឺត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ការធ្វើបេសកកម្មសំខាន់ៗមួយចំនួនដូចជា ការល្បាត ការឈ្លប់យកការណ៍ ការវាយប្រហារកំពង់ផែ ឬកប៉ាល់ជាដើម ហើយវាគឺអាចប្រតិបត្តិការបានទាំងក្នុងតំបន់ទឹកជ្រៅ និងតំបន់ជិតច្រាំង៕




