រថយន្តដែលបានរចនាទម្រង់បែប wagon គឺ Stelato S9 ដែល ត្រូវបានឃើញក្នុងរូបថតបញ្ចេញថ្មីៗ ដែលបង្ហាញពីទម្រង់រូបរាងវែង ស្អាត និងទាក់ទាញ ដែលបន្តស្ទីលរចនាពីម៉ូដែលសេដាន Stelato S9។ រថយន្តប្រភេទ wagon នេះមានដំបូលកញ្ចក់រលោងលាតដល់ខាងក្រោយគូទមូលស្អាត ភ្លើងខាងក្រោយរបស់វាស្រដៀងនឹងរថយន្ត Aito M8 ដែលបង្ហាញពីទិសដៅរចនាដែលសហគ្រិន Huawei កំពុងយកទៅប្រើសម្រាប់រថយន្តទាំងមូល។ រូបថតបញ្ចេញបង្ហាញថា Huawei ក៏បានពិចារណាប្រើរចនាភ្លើងក្រោយអោយកាន់តែមានទម្រង់ចម្រុះជាងមុន ផងដែរ ប៉ុន្តែការផលិតចុងក្រោយបានជ្រើសរើសរចនាដែលសាមញ្ញ និងសមរម្យជាង។
ព័ត៌មានបច្ចេកទេសនៅតែជារឿងសម្ងាត់ ប៉ុន្តែគេរំពឹងថា វានឹងប្រើប្រាស់ម៉ាស៊ីនដូចជា Sedan S9។ កំណែអគ្គិសនីបន្ថែម ការប្រើម៉ាស៊ីន 1.5T ផលិតកម្លាំងបាន (118kW) រួមជាមួយម៉ូទ័រអគ្គិសនីខាងក្រោយផលិតកម្លាំងបាន 227kW ដែលមានចម្ងាយជិះដែលប្រើថាមពលអគ្គិសនីសុទ្ធបាន 365km និងអាចឈានដល់ 1,355km បើបូកជាមួយការចាក់សាំងមួយពេញជាមួយម៉ាស៊ីនដែលមានទំហំ 1.5T។ បើតាមព័ត៌មានមានស្រាប់ គេនឹងផ្តល់ជម្រើសថ្ម ២ គឺ 37kWh និង 53.4kWh។
កំណែអគ្គិសនីសុទ្ធក៏ត្រូវបានរំពឹងថានឹងប្រើថ្ម ternary lithium ទំហំ 100kWh ដែលផលិតដោយ CATL វាគាំទ្រការសាកលឿន 800v ហើយមានតម្លៃ 55,300 ដល់ 62,250 ដុល្លារ។ កំណែទាំងពីរនេះប្រើលើ Huawei Turing ដែលមានបច្ចេកវិទ្យាសស្រួលក្នុងការធ្វើដំណើរ រថយន្តទាំងនេះនឹងទទួលបានប្រព័ន្ធជំនួយបើកបរប្រណីត Huawei ADS 4.0 នៅត្រីមាសទី ៣ ឆ្នាំ 2025 ដែលប្រើសិនសឺ LiDAR ចំនួន ៤ (១ ឧបករណ៍ high-res 192-line និង ៣ សិនសឺ solid-state បន្ថែមទៀត)។
តាមរូបរាងដែលបានឃើញនាពេលថ្មីៗនេះ រថយន្ត wagon នេះនឹងមានកង់ទំហំ ២០អ៊ីញទម្រង់ spokes ជាច្រើន ដូចម៉ូដែល Sedan ខាងមុខនឹងប្រើភ្លើង Huawei xPixel ដែលអាចបញ្ចេញប្លង់ពន្លឺអោយមានលក្ខណៈចលនា។
នៅខាងក្នុង ការរៀបចំទាំងស្រុងស្ទើរតែដូច Sedan វាមានស្បែក Nappa ពណ៌ត្នោត ផ្ដល់អារម្មណ៍ប្រណិតជាមួយអេក្រង់បង្ហាញព័ត៌មាន 12.3 អ៊ីញ សម្រាប់អ្នកបើកបរ និងអេក្រង់កណ្ដាល 15.6 អ៊ីញ។ កៅអីអ្នកដំណើរខាងក្រោយមានមុខងារកំដៅ ត្រជាក់ និងម៉ាស្សា ដែលធ្វើឲ្យ Stelato S9 Wagon ក្លាយជាជម្រើសល្អសម្រាប់គ្រួសារដែលត្រូវការផ្នែកបច្ចេកវិទ្យា និងផ្នែកអារម្មណ៍ផងដែរ។
Stelato S9 Wagon គឺរំពឹងនឹងចេញលក់ជាមួយនឹង Sedan S9 ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងឆ្នាំនេះ ហើយការចែកចាយនឹងចាប់ផ្តើមនៅចុងឆ្នាំ 2025។ Huawei កំពុងពង្រីកជំហររបស់ខ្លួននៅក្នុងវិស័យ EV ហើយ S9 Wagon នឹងទាក់ទាញអ្នកប្រើដែលចង់បានភាពអាចប្រើប្រាស់បន្ថែម ដោយគ្មានការលះបង់បច្ចេកវិទ្យា និងសមត្ថភាពដូច Sedan។
រថយន្តសេរីខ្ពស់របស់ Huawei បានបញ្ចេញមកហើយ Wagon Stelato S9 បង្ហាញពីភាពប្រណិត ទំនើប ស្អាត និងទាក់ទាញ
1 Min Read