ឆ្កែរ៉ូបូតបាញ់ទឹកពន្លត់អគ្គីភ័យមួយនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Unitree របស់ចិន មានចំនួន ៤គ្រឿង ដោយដាក់ឲប្រើសម្រាប់ពន្លត់អគ្គីភ័យនៅក្នុងខេត្ត Hunan និងទីក្រុង Qingdao ។

បើនិយាយពីសមត្ថភាព និងការរចនារបស់វាវិញ គឺត្រូវបានបំពាក់ដោយកាណុងដែលអាចបាញ់ទឹកបានចម្ងាយដល់ ៦០ ម៉ែត្រ ឯណ្ណោះ ជាមួយល្បឿនទឹកប្រមាណ ៤០ លីត្រ ក្នុងមួយវិនាទី។ លើសពីនេះ វាក៏ត្រូវបានររចនាឡើងជាមួយកាណុងពិសេសសម្រាប់ការពន្លត់ភ្លើងដោយប្រើខ្យល់ល្បឿនលឿនផងដែរ និងមានការរចនារូបរាងជាមួយសម្ភារៈដែលធន់នឹងកំដៅ និងទឹក ក៏ដូចជាប្រព័ន្ធ AI និងប្រព័ន្ធសេនស័រដែលអាចចាប់យកវីដេអូបានជុំវិញផងដែរ ដែលអាចឲមានការបញ្ជាពីខាងក្រៅបានភ្លាមៗតែម្តង។

គួរឲដឹងថា ឆ្កែរ៉ូបូតបាញ់ទឹកពន្លត់អគ្គីភ័យមួយនេះ មិនត្រឹមតែមានសមត្ថភាពជាច្រើននោះទេ តែវាក៏អាចសាក ឬផ្លាស់ប្តូរថ្មបានភ្លាមៗ និងអាចដើរឡើងកន្លែងខ្ពស់ៗដូចជា ជណ្តើរ ឬកន្លែងដែលខ្ពស់រហូតដល់ ៤០ សង់ទីម៉ែត្រ បានផងដែរ៕
