ដើម្បីក្លាយជាប្រទេសឈានមុខគេក្នុងវិស័យបច្ចេកវិទ្យានៅទូទាំងពិភពលោក ក្នុងពេលថ្មីៗនេះ ចិន បានប្រកាសឲដឹងថា ពួកគេកំពុងនឹងធ្វើការអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីមួយដែលអាចឲ Drone ហោះហើរក្រោមទឹកបាន។

ក្នុងនោះ ប្រភេទនៃ Drone ក្រោមទឹកនេះ គឺត្រូវបានបង្កើតឡើងដោយក្រុមអ្នកស្រាវជ្រាវចិននៅក្នុងសាកលវិទ្យាល័យ Northwestern Polytechnical ដោយយកគំរូរូបរាងតាមត្រី manta ray ហើយចែកចេញជា ២ប្រភេទ រួមមានប្រភេទតូច និងប្រភេទធំ ដែល Drone ប្រភេទតូចត្រូវបានអភិវឌ្ឍឡើងសម្រាប់ប្រើប្រាស់នៅក្នុងវិស័យទូទៅធម្មតា ចំណែកឯ Drone ប្រភេទធំវិញ គឺសម្រាប់ប្រើប្រាស់នៅក្នុងវិស័យការពារជាតិ។

បើយោងតាមទិន្នន័យមួយពីការធ្វើតេស្តនៅក្នុងមហាសមុទ្របានបង្ហាញថា Drone ទាំងនេះ គឺបានបញ្ចប់បេសកកម្មបានដោយជោគជ័យនៅក្នុងដំណាក់កាលសាកល្បង ហើយរំពឹងថានឹងដាក់ឲប្រើប្រាស់ជាផ្លូវការនៅក្នុងឆ្នាំ ២០២៥ នេះតែម្តង។
គួរបញ្ជាក់ផងថា ដើម្បីឲកាន់តែដឹងច្បាស់់ថាប្រសិទ្ធភាពរបស់ Drone ទាំងនេះអាចធ្វើការនៅក្នុងសមុទ្របានល្អ ឬហើយប្រើប្រាស់យូរឆ្នាំអត់ ចិននឹងដាក់ពង្រាយនូវ Drone ទាំងនេះជាហ្វូងដូចនឹងហ្វូងត្រីតែម្តង ដើម្បីសាកល្បងសម្រាប់ការប្រើប្រាស់នៅក្នុងពេលអនាគតរបស់ពួកគេ៕