បើនិយាយពីម៉ាសុីនយន្តហោះចម្បាំង Su-57 ជំនាន់ទី៥ ថ្មីរបស់ប្រទេសរុស្សីដែលគេហៅថា Izdeliye 177 (Product 177) នេះ គឺត្រូវបានអភិវឌ្ឈ និងបង្កើតឡើងដោយក្រុមហ៊ុន United Engine Corporation (UEC) ហើយវាគឺត្រូវបានបញ្ចប់ការហោះហើរសាកល្បងជាលើកដំបូងដោយជោគជ័យ។

សម្រាប់សមត្ថភាពរបស់ម៉ាសុីន Izdeliye 177 នេះវិញ គឺមានកម្លាំងរុញច្រានបានដល់ 35,000ផោនឯណ្ណោះ ដែលនេះជាការកែលម្អដ៏ធំមួយ បើប្រៀបធៀបទៅនឹងម៉ាស៊ីនជំនាន់មុន។ លើសពីនេះ វាក៏មានភាពសន្សំសំចៃ និងអាយុកាលប្រើប្រាស់យូរជាងមុនផងដែរ។


គួរបញ្ជាក់ថា ក្រៅពីសមត្ថភាពដ៏អស្ចារ្យរបស់ម៉ាសុីនថ្មីនេះ យន្តហោះចម្បាំង Su-57 ជំនាន់ទី៥ របស់ប្រទេសរុស្សី ក៏មាននូវលក្ខណៈពិសេសៗជាច្រើនដូចជាការបំបាំងកាយ ការប្រតិបត្តិការបានទាំងថ្ងៃ និងយប់ រួមមានសមត្ថភាពប្រយុទ្ធដ៏គួរឲខ្លាចផងដែរ៕




