ក្នុងនាមជាប្រទេសមួយដែលមានសកត្តានុពលបំផុតនៅក្នុងវិស័យរថយន្ត មនុស្សយន្ត និងឧបករណ៍អេឡិចត្រូនិក ក្នុងពេលថ្មីៗនេះ ជប៉ុនបានប្រកាសចេញនូវគម្រោងដ៏ធំមួយរបស់់ខ្លួនឈ្មោះថា OHISAMA ដែលគម្រោងនេះមានគោលបំណងប្រមូលថាមពលពន្លឺព្រះអាទិត្យក្នុងលំហមកផលិិតជាថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់នៅលើផែនដីយើង។ ក្នុងនោះ ប្រទេសមួយនេះគោលបំណងប្រមូលយកថាមពលពន្លឺព្រះអាទិត្យក្នុងលំហតាមរយៈបន្ទះសូឡាដែលពួកគេបានបាញ់បង្ហោះតាមផ្កាយរណបនៅក្នុងលំហដែលមានទម្ងន់ប្រមាណ ៤០០ ផោន ដែលបំពាក់ដោយបន្ទះសូឡារទំហំ ២២ ហ្វីតការ៉េ បន្ទាប់មករក្សាទុកថាមពលទាំងនេះនៅក្នុងថ្ម ហើយបញ្ជូនត្រឡប់មកផែនដីវិញតាមរយៈប្រព័ន្ធមីក្រូវ៉េវ។ គួរឲដឹងថា សម្រាប់ការសាកល្បងដំបូងនេះ ជប៉ុននឹងបញ្ជូនថាមពលពន្លឺព្រះអាទិត្យដែលស្រូបបានមកកាន់ផែនដីត្រឹមតែ ១…
Browsing: Solar-Powered
បន្ទាប់ពីបានបង្ហាញចេញនូវបច្ចេកវិទ្យាថ្មីៗជាច្រើនរបស់ខ្លួនដូចជាអ៊ីនធឺណិត 10G និងមន្ទីពេទ្យ AI ដំបូងគេនៅលើពិភពលោក ក្នុងពេលថ្មីៗនេះ ចិនបានប្រកាសថា ពួកគេកំពុងនឹងសាងសង់នូវគម្រោងស្ថានីយស្រូបយកថាមពលព្រះអាទិត្យមួយដែលមានមូលដ្ឋាននៅលើលំហឈ្មោះថា “Three Gorges Dam of space” ដែលស្ថានីយនេះនឹងមានចម្ងាយប្រមាណ ៣៦ ០០០ គីឡូម៉ែត្រ ពីផែនដីយើង ដើម្បីចាប់យកថាមពលពន្លឺព្រះអាទិត្យ ហើយបញ្ជូនវាត្រឡប់មកផែនដីវិញដោយប្រើប្រាស់នូវប្រព័ន្ធមីក្រូវ៉េវសម្រាប់ផលិតជាថាមពលអគ្គិសនី។…