Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»មិនមែនជាឋានប្រជុំនាគដូចក្នុងរឿងស៊ុនអ៊ូខុង តែនេះគឺជាអាងស្តុកទឹកធំបំផុតក្នុងលោកដែលជប៉ុនបានបង្កើតឡើង!
    ព័ត៌មានថ្មីៗ

    មិនមែនជាឋានប្រជុំនាគដូចក្នុងរឿងស៊ុនអ៊ូខុង តែនេះគឺជាអាងស្តុកទឹកធំបំផុតក្នុងលោកដែលជប៉ុនបានបង្កើតឡើង!

    May 22, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ដើម្បីធ្វើការឆ្លើយតបទៅនឹងគ្រោះអាកាសធាតុដែលកើតឡើងនៅលើប្រទេសខ្លួនជារៀងរាល់ឆ្នាំ និងបង្ហាញពីការរីកចម្រើននៃផ្នែកវិស្មកម្មដ៏អស្ចារ្យ នៅក្នុងឆ្នាំ 1993 ជប៉ុនបានប្រកាសសាងសង់នូវអាងស្តុកទឹកជំនន់ក្រោមដីដ៏ធំបំផុតក្នុងលោកពិភពលោកក្នុងប្រទេសខ្លួនដែលគេហៅថា Metropolitan Area Outer Underground Discharge Channel ។

    ពាណិជ្ជកម្ម

    ក្នុងនោះ អាងមួយនេះ ត្រូវបានសាងសង់ឡើងក្នុងរយៈពេល ១៣ ឆ្នាំ ចាប់ពីឆ្នាំ 1993 ដល់ 2006 ដោយចាយទុនវិនិយោគលើសពី ១ ពាន់លានដុល្លារ ដែលស្ថិតនៅក្រោមទីក្រុង Kasukabe ខេត្ត Saitama និងមានចម្ងាយឆ្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីក្រុងតូក្យូ។

    វាមានទទឹងលាតសន្ធឹងប្រមាណជាង ៥ គីឡូម៉ែត្រ និងមានជម្រៅ ៥០ ម៉ែត្រ នៅក្រោមទីក្រុង Kasukabe ដែលទ្រដោយសសរគ្រឹះបេតុងចំនួន ៥៩​ដើម រចនាជាមួយធុងទឹកធំៗ និងបណ្តាញផ្លូវរូងដែលអាចទទួលទឹកបានរហូតដល់ ៦៧០,០០០ ម៉ែត្រគូប ដែលស្មើនឹងអាងហែលទឹកអូឡាំពិកជាង ២៦៨ អាង ឯណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ អាងស្តុកទឹកនេះ ក៏ត្រូវបានបំពាក់ជាមួយម៉ាស៊ីនបូមធំៗ ដែលអាចបញ្ចេញទឹកបានចំនួន ២០០ តោនក្នុងមួយវិនាទី ទៅកាន់ទន្លេ Edo តាមរយៈ​ផ្លូវរូងក្រោមដី​ប្រវែង ៦,៣ គីឡូម៉ែត្រ​ ផងដែរ។

    ជាធម្មតា អាងស្តុកទឹកនេះ ត្រូវបានប្រើប្រាស់ប្រហែលតែ ៦ ទៅ ៧ ដងប៉ុណ្ណោះនៅក្នុងមួយឆ្នាំ ពោលគឺនៅក្នុងអំឡុងពេលមានព្យុះទីហ្វុង ឬអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងជាដើម។

    គួរបញ្ជាក់ថា ចាប់តាំងពីការបើកដំណើរការមក អាងស្តុកទឹកនេះ មិនត្រឹមតែជាស្នាដៃវិស្វកម្មដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ដ៏ពេញនិយមមួយផងដែរ ប៉ុន្តែតម្រូវឲកក់ទុកមុនដល់ទៅ 4 សប្តាហ៍ ឯណ្ណោះ មុខពេលចូលទស្សនាបាន៕

    Japan Metropolitan Area Outer Underground Discharge Channel
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្ត SUV កំពូលរបស់ Nio Onvo L90 ដែលមានថាមពលថ្ម 85kWh រត់បានចម្ងាយ 605 គីឡូម៉ែត្រ
    Next Article មិនមែន​ ៣ខែ ១០ថ្ងៃ តែចិនសង់អគារកម្ពស់ ១០ជាន់ នៅក្នុងប្រទេសខ្លួន ក្នុងរយៈពេលតែ ២៨ម៉ោង ប៉ុណ្ណោះ!

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.