ក្រុមហ៊ុន Onvo ដែលជាអ្នកផលិតរថយន្តអគ្គិសនីសម្រាប់ទីផ្សារធំរបស់ Nio បានបញ្ចេញព័ត៌មានផ្លូវការអំពីប្រសិទ្ធភាពថាមពល និងចម្ងាយរបស់រថយន្ត SUV Onvo L90 របស់ខ្លួនដោយ L90 ប្រើបច្ចេកវិទ្យានិងថាមពលខ្ពស់ 900V និងបំពាក់ថ្ម 85 kWh ជាស្តង់ដារសម្រាប់គ្រប់ម៉ូដែល ដោយជម្រើស RWD មានការប្រើថាមពល 14.5 kWh/100km និងអាចបើកបានចម្ងាយ 605 km និងជម្រើស AWD ប្រើថាមពល 15.4 kWh/100km និងមានចម្ងាយ 570 km (តាមស្តង់ដារ CLTC)
ការគណនាលទ្ធផលនេះបង្ហាញថា L90 គឺជារថយន្តមានប្រសិទ្ធភាពខ្ពស់មួយក្នុងចំណោមម៉ូដែល SUV ជំនាន់ថ្មីៗ ក្នុងការប្រើថ្មដូចគ្នាសម្រាប់ RWD និង AWD បង្ហាញពីស្ថាបត្យកម្មថាមពលរួម ដែលអាចឲ្យផលិតមានតម្លៃសមរម្យ និងគាំទ្រការប្ដូរថ្មបានងាយ។ សម្រាប់រថយន្តនេះក៏មានទម្ងន់ ចាប់ពី 2,250 ទៅ 2,385 គីឡូក្រាម, អាស្រ័យលើការកំណត់រចនាបថ។ ការកាត់បន្ថយទម្ងន់រថយន្តបានដោយសារការធ្វើឡើងតាមរយៈ ខ្សែភ្លើង high-voltage ធ្វើឲ្យស្រាលជាងមុន ~50%, ហ្វ្រាំងអាលុយមីញ៉ូម -19.6%, ប្រើដែកសង្កត់បែប hollow stabilizer bar -24.3%, កង់ 20 អ៊ីញ low-drag -11.3%, ប្រព័ន្ធស៊ុមឡាន និងសាកស៊ីរួម -21.8%
ម៉ូទ័រអគ្គិសនី ប្រើដូចរថយន្តប្រណិត Nio ET9 ជាមួយថាមពល 1200V silicon carbide (SiC)។ ម៉ូដែល AWD មានថាមពលសរុប 440 kW (លម្អិតអំពីល្បឿន និងការបើកពី 0-100 km/h មិនទាន់បានបង្ហាញនៅឡើយ)។ រូបរាង របស់ L90 ត្រូវបានបង្ហាញជាដំបូងនៅ ពិព័រណ៍រថយន្ត Shanghai Auto Show 2025 ដោយមាន កៅអី 3 ជួរ និងជម្រើសកៅអី 6 ឬ 7។ ដោយតម្លៃត្រូវបានរំពឹងថាចាប់ពីក្រោម 55,000 ដុល្លារ, ក្រោមម៉ូដែល Nio ES8 ដែលមានតម្លៃ 68,600–82,400 ដុល្លារ។
រថយន្ត SUV កំពូលរបស់ Nio Onvo L90 ដែលមានថាមពលថ្ម 85kWh រត់បានចម្ងាយ 605 គីឡូម៉ែត្រ
1 Min Read