Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»បន្ទាប់ពីកុំព្យូទ័របត់អេក្រង់​ នោះគឺ HUAWEI nova 14 Ultra!
    ព័ត៌មានថ្មីៗ

    បន្ទាប់ពីកុំព្យូទ័របត់អេក្រង់​ នោះគឺ HUAWEI nova 14 Ultra!

    May 20, 20252 Mins Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ជាមួយគ្នានឹងការប្រកាសចេញនូវកុំព្យូទ័រដែលអាចបត់អេក្រង់បាន ក្រុមហ៊ុន HUAWEI ក៏បានប្រកាសចេញនូវស្មាតហ្វូនខ្នាតកំពូលរបស់ខ្លួនមួយម៉ូឌែលផងដែរ នោះគឺ HUAWEI nova 14 Ultra ។

    ពាណិជ្ជកម្ម

    មួយម៉ូឌែលថ្មីនេះ មានរាងតូចច្រឡឹង និងតួខ្លួនស្តើងត្រឹមតែ 7.78mm និងទម្ងន់ត្រឹមតែ ២០៤ក្រាម ប៉ុណ្ណោះ ប៉ុន្តែត្រូវបានបំពាក់ដោយកញ្ចក់ការពារដែលធន់នឹងការឆ្កូត និងអាវការពារ IP68 និង IP69 សម្រាប់ទប់ទល់នឹងការលិចទឹកក្នុងជម្រៅដ៏ទៅ 2 ម៉ែត្រ ក្នុងរយៈពេល 30 នាទី ឯណ្ណោះ។

    វាមានអេក្រង់កោង 120Hz ទំហំ 6.81 អ៊ីញ ប្រើប្រាស់នូវបច្ចេកវិទ្យា LTPO 3.0 មានកម្រិតបង្ហាញ 2860 × 1272 pixels និងពន្លឺ 5500 nits ។​ លើសពីនេះ វាក៏ត្រូវបានបំពាក់មកជាមួយកញ្ចក់ការពារ Kunlun Glass សម្រាប់ទប់ទល់នឹងការធ្លាក់ ក៏ដូចជាបច្ចេកវិទ្យា nano-crystal plating និងមុខងារ AI Intelligent Eye Protection for brightness ផងដែរ។

    ទៅលើផ្នែកកាមេរ៉ា nova 14 Ultra មានលេនគោល 50MP RYYB (F1.4–F4.0, OIS, AIS), លេន 50MP periscope telephoto (3.7x optical, 100x digital zoom) និងលេន 13MP ultra-wide macro (120°, 2.5cm) រួមជាមួយនឹងលេន Red Maple Color Lens សម្រាប់ធ្វើអោយប្រសើរឡើងនៃពណ៌រូបភាព 120% ។ ចំណែកកាមេរ៉ាផ្នែកខាងមុខវិញ មានចំនួន ២ រួមមានលេន ultra-wide ទំហំ 50MP (1/2.5″ sensor, 0.8–5x zoom, QPD focus) ចាប់យកពន្លឺបានច្រើនជាងមុខ 89.6% សម្រាប់ការថត Selfie ក្នុងពន្លឺតិច និងលេន telephoto 8 MP (f/2.2, 52mm, AF, 2x optical zoom) ។

    ជាមួយគ្នានេះ មុខងារ DaVinci Portrait Engine របស់ក្រុមហ៊ុន Huawei ក៏គាំទ្រការថតរូបភាពក្នុងទំហំ ឬចម្ងាយពី 0.5x ទៅ 10x  ជាមួយនឹងមុខងារ AI Magic Image Shift និង AI portrait retouching សម្រាប់កែសម្រួល និងបំភ្លឺផងដែរ។ ចំពោះការថតវីដេអូវិញ គឺវាអាចថតបានកម្រិត 4K ទាំងមុុខទាំងក្រោយ។ ក្រៅពីនេះ វាក៏គាំទ្រការ Call តាមផ្កាយរណប Tiantong និងមុខងារ Star Flash Retrieval ផងដែរ ដែលមុខងារនេះគឺអាចកំណត់ទីតាំងទូរស័ព្ទក្នុងចម្ងាយ 100 ម៉ែត្រ បាន សូម្បីតែបិទក៏ដោយ។

    សម្រាប់ផ្នែកថាមពលថ្ម nova 14 Ultra​ មានថ្មធំគួរសមដល់ទៅ 5500 mAh និងគាំទ្រការសាកល្បឿនលឿនកម្លាំង 100W ។ ចំណែកការតភ្ជាប់វិញ វាគាំទ្រ Wi-Fi 7+ និង Bluetooth 5.2 ។ ជាសរុប HUAWEI nova 14 Ultra គឺទទួលបានជម្រើសពណ៌ចំនួន ៤ គឺ Black, White, Purple និង Gold​ ជាមួយតម្លៃលក់ចាប់ពី ៥៨២ដុល្លារ ដល់ ៦៩៣ដុល្លារ នៅក្នុងទីផ្សារចិន៕

    ប្រភពៈ FoneArena

    Huawei HUAWEI nova 14 Ultra
    Share. Facebook Telegram WhatsApp
    Previous Articleគួរទិញ ឬមិនទិញ? លេខឮថា iPhone 17 Air របស់ Apple អាចនឹងមានថ្មតែ 2,800mAh ប៉ុណ្ណោះ​!
    Next Article រថយន្ត SUV កំពូលរបស់ Nio Onvo L90 ដែលមានថាមពលថ្ម 85kWh រត់បានចម្ងាយ 605 គីឡូម៉ែត្រ

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.