Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»គួរទិញ ឬមិនទិញ? លេខឮថា iPhone 17 Air របស់ Apple អាចនឹងមានថ្មតែ 2,800mAh ប៉ុណ្ណោះ​!
    ព័ត៌មានថ្មីៗ

    គួរទិញ ឬមិនទិញ? លេខឮថា iPhone 17 Air របស់ Apple អាចនឹងមានថ្មតែ 2,800mAh ប៉ុណ្ណោះ​!

    May 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    បន្ទាប់ពីឃើញ Samsung ប្រកាសចេញនូវ Galaxy S25 Edge ដែលជាស្មាតហ្វូនស្តើង និងស្រាល ជាងគេក្នុងត្រកូល S25 ពេលនេះ ក្រុមហ៊ុន Apple ក៏ត្រូវបានគេរាយការណ៏ផងដែរថា នឹងប្រកាសចេញនូវស្មាតហ្វូនស្តើងនិងស្រាលដូចគ្នាដែរ ដើម្បីជំនួសម៉ូឌែល iPhone 17 Plus ដែលពួកគេគ្រោងនឹងលុបចោល។

    ពាណិជ្ជកម្ម

    បើនិយាយពីថាមពលថ្មរបស់ iPhone 17 Air របស់ Apple អាចនឹងមានត្រឹមតែ 2,800mAh ប៉ុណ្ណោះ ពោលគឺតិចជាង Galaxy S25 Edge របស់ Samsung ទៅទៀត។ ក្នុងនោះ បើប្រៀបធៀបនឹងទូរស័ព្ទ Spark Slim របស់ Tecno វិញ គឺខុសគ្នាដាច់ចង់តែ ៥០% ទៅហើយ ពោលគឺម៉ូឌែល Spark Slim របស់ Tecno នេះ ក៏ជាស្មាតហ្វូនដែលមានកម្រាស់ស្តើងមួយដែរ ដោយវាមានកម្រាស់ត្រឹមតែ 5.75mm និងទម្ងន់់ 164 ក្រាម ប៉ុណ្ណោះ ប៉ុន្តែមានថ្មធំដល់ទៅ 5,200mAh ឯណ្ណោះ។

    ជាមួយគ្នានេះ បើតាមការអះអាងមួយបានឲដឹងថា iPhone 17 Air របស់ Apple អាចនឹងមានកម្រាស់ត្រឹមតែ 5.5mm និងទម្ងន់ 145 ក្រាម ប៉ុណ្ណោះ ដែលធ្វើឱ្យវាជាស្មាតហ្វូនស្រាលបំផុតមួយរបស់ Apple ដែលមិនធ្លាប់បានផលិត។

    គួរបញ្ជាក់ផងថា បើទោះបីជាស្មាតហ្វូនមួយនេះអាចនឹងមានថ្មតែ 2,800mAh ក៏ដោយ ក៏ Apple អាចនឹងបន្ថែមសមត្ថភាពថាមពលពី 15–20% ទៀត ដើម្បីឆ្លើយតបនឹងបញ្ហានេះ ក៏ដូចជាបញ្ហាខាងមុខផងដែរ។

    យ៉ាងណាមិញ iPhone 17 Air នេះ ក៏លេចឮថានឹងទទួលបាននូវអេក្រង់ Dynamic Island ទំហំ 6.6 អ៊ីញ ដែលមាន Refresh Rate 120Hz និង Camera Control ផងដែរ និងដំណើរការដោយបន្ទះឈីប A19 គាំទ្រការភ្ជាប់ Wi-Fi 7 ។ មិនត្រឹមតែប៉ុណ្ណោះ iPhone 17 Air របស់ Apple ក៏ត្រូវបានគេរំពឹងថានឹងមានតម្លៃលក់ទាបជាង iPhone 17 Pro ផងដែរ ពោលគឺអាចនឹងចាប់ពី ៩៩៩ដុល្លារ ប៉ុណ្ណោះ នៅក្នុងទីផ្សារអាមេរិក ដែលទំនងនឹងចេញនៅក្នុងខែកញ្ញា ឬខែតុលា ខាងមុខនេះ៕

    ប្រភពៈ Gizmochina

    Apple iphone 17 air
    Share. Facebook Telegram WhatsApp
    Previous Articleបន្ទាប់ពីទូរស័ព្ទបត់ គឺកុំព្យូទ័របត់!
    Next Article បន្ទាប់ពីកុំព្យូទ័របត់អេក្រង់​ នោះគឺ HUAWEI nova 14 Ultra!

    Related Posts

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.