បន្ទាប់ប្រកាសចេញនូវស្មាតហ្វូនបត់ ៣ តង់ដំបូងគេនៅលើពិភពលោករបស់ខ្លួននៅចុងឆ្នាំ២០២៤ ពេលនេះ ក្រុមហ៊ុន HUAWEI ក៏បានប្រកាសចេញនូវកុំព្យូទ័រដែលអាចបត់អេក្រង់បានរបស់ខ្លួនផងដែរ មានឈ្មោះថា HUAWEI MateBook Fold ULTIMATE DESIGN ។
កុំព្យូទ័រមួយនេះ គឺមានអេក្រង់ទំហំធំដល់ ១៨អ៊ីញ ដែលអាចបត់អេក្រង់បានដូចសៀវភៅសរសេរដែរ, វាប្រើប្រាស់នូវបច្ចេកវិទ្យា Double-layer LTPO OLED ជំនាន់ថ្មីដំបូងគេ ដែលអាចបង្ហាញពណ៌បានយ៉ាងដិតស្រស់ ជាមួយកម្រិតបង្ហាញ 3.3K និងកម្រិតពន្លឺ 1600 nits ។
ក្នុងនោះ ម៉ាសុីននេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ HarmonyOS 5 ដែលផលិតចេញពីដៃរបស់ HUAWEI ផ្ទាល់ គាំទ្រការដាក់ RAM និង SSD រហូតដល់ 32GB បូក 2TB ចេញពីប្រអប់ឯណ្ណោះ។
ចំពោះការរចនាវិញ កុំព្យូទ័របត់មួយនេះ មានតែកាមេរ៉ាមុខតែ 8MP ប៉ុណ្ណោះ រួមជាមួយប៊ូតុនស្កេនម្រាមដៃចំនួន១, Speakers ចំនួន ៦គ្រាប់ និងរន្ធ Microphones ចំនួន ៤ គ្រាប់។ វាមានកម្រាស់ត្រឹមតែ 7.3 ម.ម និងទម្ងន់ត្រឹមតែ 1.16 គីឡូក្រាម ប៉ុណ្ណោះ និងគាំទ្រការតភ្ជាប់ Wi-Fi 6E, Bluetooth 5.2 និងរន្ធ USB-C ចំនួន ២ ។
ទៅលើផ្នែកថាមពលវិញ វាមានថ្ម 74.69Wh គាំទ្រការសាកល្បឿនលឿន 140W តាមខ្សែ មានជម្រើសពណ៌ចំនួន ៣ រួមមានពណ៌ Forging Shadow Black, Cloud Water Blue និង Skyline White មានតម្លៃលក់ចាប់ពី ៣ ៣០០ដុល្លារ ដល់ ៣ ៧០០ដុល្លារ នៅក្នុងទីផ្សារចិន៕