Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»បន្ទាប់ពីប្រកាសចង់ផ្តួលក្រុមហ៊ុនផ្កាយរណបរបស់អាមេរិក ពេលនេះ ចិនបានចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនហើយ!
    ព័ត៌មានថ្មីៗ

    បន្ទាប់ពីប្រកាសចង់ផ្តួលក្រុមហ៊ុនផ្កាយរណបរបស់អាមេរិក ពេលនេះ ចិនបានចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនហើយ!

    May 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ក្នុងនោះ​ ចិនបានបាញ់បង្ហោះផ្កាយរណបចំនួន ១២ គ្រឿងដំបូងរបស់ខ្លួន ដែលស្ថិតនៅគម្រោង ដើម្បីបង្កើតជាបណ្តាញផ្កាយរណបសរុបចំនួន ២,៨០០ គ្រឿង នៅលើមេឃ ដោយមានគោលបំណងបំលែងវាទៅជា supercomputer ដ៏ធំមួយដែលមានទីតាំងនៅលើអាកាស។

    បច្ចេកវិទ្យាថ្មីនេះ ត្រូវបានសហការបង្កើតឡើងដោយក្រុមហ៊ុន ADA Space សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវ Zhijiang និង Neijang High-Tech Zone ។

    ពាណិជ្ជកម្ម

    ចំពោះផ្កាយរណបនីមួយៗដែលបានបាញ់បង្ហោះនេះវិញ គឺត្រូវបានបំពាក់ដោយគំរូ AI ដែលមានប៉ារ៉ាម៉ែត្រចំនួន ៨,០០០ ពាន់លាន ដែលមានសមត្ថភាពប្រតិបត្តិការទិន្នន័យល្បឿនលឿនដល់ទៅ 744 tera ក្នុងមួយវិនាទី ឯណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ នៅពេលដែលផ្កាយរណបចំនួន ១២ នេះ ដំណើរការជាមួយគ្នា វាគឺអាចសម្រេចបាននូវសមត្ថភាពប្រតិបត្តិការខ្លាំងជាងនេះទៅទៀតផង ពោលគឺដល់ទៅ 5​ peta ក្នុងមួយវិនាទី ឯណ្ណោះ។

    ជាមួយគ្នានេះ អ្នកវិទ្យាសាស្រ្តចិនក៏បានដាក់គោលដៅអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីនេះឲមានសមត្ថភាពប្រតិបត្តិការដល់ទៅ ១,០០០ POPS (Peta Operations Per Second) ដែលមានកម្លាំងខ្លាំងបំផុតមួយនៅលើអាកាស ដែលមិនធ្លាប់មានពីមុនមកផងដែរ។

    គួរបញ្ជាក់ថា អ្វីដែលប្លែកនោះគឺ ផ្កាយរណបទាំងនេះអាចដំណើរការទិន្នន័យដោយខ្លួនឯងតែម្តង ពោលគឺមិនចាំបាច់ផ្ញើទិន្នន័យទៅស្ថានីយ៍នៅលើផែនដីដូចមុនទៀតឡើយ ដោយវាប្រើប្រាស់នូវតំណភ្ជាប់ឡាស៊ែរល្បឿនលឿន ដែលអាចចែករំលែកទិន្នន័យរហូតដល់ 30 terabytes ក្នុងមួយថ្ងៃ ក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ លើសពីនេះ ផ្កាយរណបទាំងនេះក៏អាចប្រើថាមពលពន្លឺព្រះអាទិត្យបាន ហើយបញ្ចេញកំដៅទៅលំហបានយ៉ាងាយស្រួលផងដែរ ពោលគឺការធ្វើបែបនេះនឹងមិនប៉ះពាល់ដល់បរិស្ថានដូចការសាងសង់ data center នៅផែនដីយើងឡើយ។

    បន្ថែមពីលើនេះ ផ្កាយរណបទាំងនេះក៏ត្រូវបានដំឡើងជាមួយឧបករណ៍វិទ្យាសាស្ត្រដ៏ទំនើប ដូចជាឧបករណ៍ចាប់កាំរស្មី X ដែលត្រូវបានប្រើសម្រាប់សិក្សាព្រឹត្តិការណ៍ការផ្ទុះកាំរស្មីហ្គាម៉ានៅក្នុងអវកាសផងដែរ។ មិនត្រឹមតែប៉ុណ្ណោះនោះទេ តែវាក៏អាចបង្កើតបាននូវ 3D digital twins ដែលអាចប្រើប្រាស់បានសម្រាប់ការទប់ទល់នៅពេលមានគ្រោះមហន្តរាយ ឬប្រើនៅក្នុងវិស័យទេសចរណ៍និម្មិត (VR tourism) ផងដែរ៕

    ប្រភពៈ Digital Watch Observatory

    China
    Share. Facebook Telegram WhatsApp
    Previous ArticleLexus IS Ultimate Edition ឆ្នាំ 2025 អាចបញ្ចប់ការផលិតសម្រាប់រថយន្តរថយន្ត Sedan​ រចនាបែប Sporty
    Next Article បន្ទាប់ពីទូរស័ព្ទបត់ គឺកុំព្យូទ័របត់!

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.