Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»Lexus IS Ultimate Edition ឆ្នាំ 2025 អាចបញ្ចប់ការផលិតសម្រាប់រថយន្តរថយន្ត Sedan​ រចនាបែប Sporty
    យានយន្ត

    Lexus IS Ultimate Edition ឆ្នាំ 2025 អាចបញ្ចប់ការផលិតសម្រាប់រថយន្តរថយន្ត Sedan​ រចនាបែប Sporty

    May 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Lexus មិនទាន់បញ្ជាក់ជាផ្លូវការទេ ប៉ុន្តេសញ្ញាជាច្រើនបង្ហាញថា រថយន្ត Sedan​ រចនាបែប Sporty ម៉ូដែល IS កំពុងឈានដល់ចុងបញ្ចប់នៃការផលិត។ ម៉ូដែលថ្មី Ultimate Edition របស់ IS500 F Sport Performance ដែលប្រើម៉ាស៊ីន V-8 ត្រូវបានបន្ថែមរចនាបថថ្មីៗ និងស្លាកពិសេសៗ ហើយនឹងផលិតក្នុងចំនួនត្រឹមតែ 500 គ្រឿងប៉ុណ្ណោះ។ ការមកដល់របស់វានៅក្នុងឆ្នាំ 2025 នេះមានអារម្មណ៍ថាប្រហែលជាមិនមានម៉ូដែលឆ្នាំ 2026 ទៀតទេ។ ហើយនេះក៏ជាសញ្ញាបង្ហាញថាយើងនឹងបាត់បង់រថយន្ត Sedan​ រចនាបែប Sporty មួយទៀត ហើយវាជារថយន្តដែលមានម៉ាស៊ីន V-8 មិនប្រើ Turbo ដែលកំពុងក្លាយជារឿងកម្រ។
    Ultimate Edition នេះមកជាមួយពណ៌ថ្មីឈ្មោះ “Wind” និងយ៉ាន់កង់ BBS ទំហំ 19 អ៊ីញពណ៌ខ្មៅដិត បញ្ចូលជាមួយដុំហ្រ្វាំងពណ៌ក្រហម។ ខាងក្នុងរថយន្ត ត្រូវបានរចនាជាបែប ក្រហម-ខ្មៅពីរពណ៌ មានខ្សែក្រវ៉ាត់សុវត្ថិភាពពណ៌ក្រហម។ រាល់រថយន្តនីមួយៗនឹងមានផ្លាកលេខបង្ហាញថាជារថយន្តទីប៉ុន្មានក្នុងចំណោម 500 គ្រឿង។ Scuff plate ក៏ជាផ្នែកបែបពិសេសសម្រាប់ Ultimate Edition ដែរ។
    វាគ្មានការផ្លាស់ប្តូរណាមួយលើម៉ាស៊ីន V-8 ទំហំ 5.0-Liter មានកម្លាំង 472 សេះ ដែលប្រើប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គនោះទេ។ Ultimate Edition មកជាមួយប្រព័ន្ធបើកបរកង់ខាងក្រោយ (RWD) ដូចជា IS500 ផ្សេងទៀត។ ម៉ូដែល F Sport Performance នេះអាចបើកពី 0 ទៅ 100 Km/h ចាយពេល 4.3 វិនាទី ក្នុងការសាកល្បងរបស់ក្រុម C/D ហើយក៏បានសាកល្បងលើទីលាន Lightning Lap ដែរ។
    ពេលគេសួរថា តើម៉ូដែលឆ្នាំ 2025 នឹងជាម៉ូដែលចុងក្រោយសម្រាប់ IS ឬយ៉ាងណា? អ្នកតំណាង Lexus បានឆ្លើយថា ក្រុមហ៊ុន “មិនអាចផ្ដល់មតិអំពីផែនការផលិតផលនាពេលអនាគតបានទេ”។ ប៉ុន្តែយើងមានការភ្ញាក់ផ្អើលបើ IS ជំនាន់បច្ចុប្បន្ននេះនឹងនៅតទៅទៀត ព្រោះវាបានបង្ហាញខ្លួនចាប់តាំងពីឆ្នាំ 2014 ហើយទើបទទួលបានការកែលម្អធំនៅឆ្នាំ 2021។ ទោះជាយ៉ាងណា បើវាចាកចេញតាមរបៀបនេះ ក៏ជារឿងដ៏ល្អក្នុងរថយន្តដែលប្រើម៉ាស៊ីន V-8 មិនប្រើ Turbo ដែលកំពុងក្លាយជារឿងកម្រ។

    ពាណិជ្ជកម្ម
    Lexus Lexus IS Lexus IS Ultimate Edition
    Share. Facebook Telegram WhatsApp
    Previous Articleរថយន្តអគ្គិសនី Chery Exeed Exlantix ES ឆ្នាំ 2025 សាកមួយពេញប្រើបាន 705 គីឡូម៉ែត្រ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី $26,300
    Next Article បន្ទាប់ពីប្រកាសចង់ផ្តួលក្រុមហ៊ុនផ្កាយរណបរបស់អាមេរិក ពេលនេះ ចិនបានចាប់ផ្តើមបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនហើយ!

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.