Chery Exeed Exlantix ES ឆ្នាំ 2025 ជារថយន្តអគ្គិសនីទំនើបថ្មី ដែលមានចម្ងាយបើកបររហូតដល់ 705 គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី 18 ឧសភា។ តម្លៃចាប់ពី 26,300 ដុល្លារ ដល់ 37,400 ដុល្លារ អាមេរិក មាន 3 ម៉ូដែលសម្រាប់ជ្រើសរើស។
ការរចនា និងរូបរាងរបស់ Exlantix ES ថ្មីមិនមានការផ្លាស់ប្តូរច្រើនពីម៉ូឌែលមុននោះទេ វាបានរចនាបថ អោយមានសោភ័ណភាពនិងលំហូរនៃខ្យល់ សម្រាប់ភ្លើងខាងមុខមានអំពូល LED ពន្លឺស 372 គ្រាប និងពន្លឺលឿង 372 គ្រាប់ អាចបង្ហាញនូវសញ្ញាផ្សេងៗបានដូចជា៖ សញ្ញាសាកថ្ម អាកាសធាតុ និងការឆ្លងកាត់របស់អ្នកថ្មើរជើង វាមានរៀងជ្រែកខ្យល់ដល់ទៅ 0.205 Cd
ប្រព័ន្ធជំនួយអ្នកបើកបរ (ADAS) ADAS ត្រូវបានអាប់ដេតទៅជាប្រព័ន្ធ Chery Falcon Pilot (Cpilot) សម្រាប់ម៉ូដែលធម្មតា មាន 5 Radar + Ultrasonic 12 + កាមេរ៉ា 10 គ្រាប់ ស៊េរីម៉ូដែលមធ្យម និងកំពូលមានបន្ថែម LiDAR លើដំបូល + កាមេរ៉ាមុខ 2, Falcon 500 Navigation នៅលើផ្លូវល្បឿនលឿន, Adaptive Cruise Control, បញ្ចប់សញ្ញាចរាចរណ៍, ជួយចត Falcon 700 ៖ Navigation បើកបរដោយស្វ័យប្រវត្តិនៅក្នុងទីក្រុង។
វាមានប្រព័ន្ធដំណើរការគាំទ្រដោយ 800V Platform និងអត្រាសាកថ្ម 5C (លឿនខ្លាំង)។ សម្រាប់ម៉ូដែល RWD (ម៉ូទ័រ 1ខាងក្រោយ) ប្រភេទម៉ូទ័រ Permanent Magnet Synchronous ផលិតកម្លាំងបាន 230 kW (308 hp) និងកម្លាំងរមួល 425 Nm សន្ទុះពី 0–100 km/h: 5.6 វិនាទី, ល្បឿនខ្ពស់បំផុត: 200 km/h, ថ្ម LFP CATL Shenxing: 77 kWh សាកមួយពេញបើកបរបានចម្ងាយ 705 km ការប្រើប្រាស់ថាមពល 12.1 kWh / 100 km ល្បឿនសាកលឿនពី 30%-80% ចាយពេលតែ 9 នាទីប៉ណ្ណោះ។
សម្រាប់ម៉ូដែល AWD (ម៉ូទ័រ២) ម៉ូទ័រមុខ Asynchronous: 123 kW / 238 Nm ម៉ូទ័រខាងក្រោយ Permanent Magnet ផលិតកម្លាំងបាន 230 kW និងកម្លាំងរមួល 425 Nm សន្ទុះពី 0–100 km/h: 3.7 វិនាទី, ល្បឿនខ្ពស់បំផុត: 210 km/h, ថ្ម ternary lithium CATL 100 kWh, សាកមួយពេញបើកបរបានចម្ងាយ 710 km, ការប្រើប្រាស់ថាមពល 14.9 kWh / 100 km, ល្បឿនសាកលឿនពី 30%-80%: 15 នាទី
ផ្នែកខាងក្នុង និងបច្ចេកវិទ្យារបស់ Exlantix ES 2025 ត្រូវបានបំពាក់ដោយ ភ្លោះអេក្រង់ LCD 8.2 អ៊ីញ និងអេក្រង់បញ្ជា 15.6 អ៊ីញ 2.5K ប្រើ Qualcomm Snapdragon 8295P កុងសូលកណ្តាលមានរចនាបទ minimalមានកន្លែងសាកទូរស័ព្ទឥតខ្សែ 2 មានជំនួយការសម្លេង AI ហើយក៏មានកម្មវិធី Share អេក្រង់ទូរស័ព្ទទៅអេក្រង់រថយន្តបានទៀតផង រថយន្តនេះក៏បានបំពាក់មកជាមួយ Speaker រហូតដល់ទៅ 23 គ្រាប់ និងកៅអី “Zero-Gravity”
Chery Exeed Exlantix ES ឆ្នាំ 2025 គឺជាជម្រើសល្អសម្រាប់អ្នកស្រឡាញ់រថយន្តអគ្គិសនីប្រណិត មានចម្ងាយឆ្ងាយ បច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យ។
រថយន្តអគ្គិសនី Chery Exeed Exlantix ES ឆ្នាំ 2025 សាកមួយពេញប្រើបាន 705 គីឡូម៉ែត្រ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី $26,300
2 Mins Read