Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Cadillac បើកដំណើរការលក់ Escalade IQ ជារថយន្ត SUV អគ្គិសនីទំហំធំក្នុងប្រទេសកូរ៉េដោយមានចម្ងាយបើកបរ ដល់ទៅ 739 km
    ព័ត៌មានថ្មីៗ

    Cadillac បើកដំណើរការលក់ Escalade IQ ជារថយន្ត SUV អគ្គិសនីទំហំធំក្នុងប្រទេសកូរ៉េដោយមានចម្ងាយបើកបរ ដល់ទៅ 739 km

    November 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Cadillac Escalade IQ បានមកដល់កូរ៉េខែ ជារថយន្ត SUV អគ្គិសនីទំហំពេញលេញ (full-size) ដំបូងគេបង្អស់របស់ប្រទេស ដែលមានចម្ងាយបើកបរដល់ទៅ 739 km (459 miles)។ គួរជម្រាប់ផងដែរថា Cadillac ឈានដល់កូរ៉េជាមួយ SUV អគ្គិសនីទំហំធំដំបូងហើយមានរថយន្តមិនច្រើនដែលភ្ជាប់ជាមួយភាពល្បីឈ្មោះ បែប Luxury និងស្ថានភាពដូច Cadillac Escalade ទេ។ Escalade IQ ត្រូវបាន GM ថ្លែងថា “កំណត់ស្តង់ដារថ្មីសម្រាប់រថយន្តអគ្គិសនីប្រណិត” ដោយបង្កើតឡើងពីការចម្រាញ់របស់ Escalade ដោយផ្តោតលើទំហំធំជាង មុខងារបច្ចេកវិទ្យាច្រើនជាង និងការរៀបចំប្រណិតជាងមុន។
    ឥឡូវនេះ SUV អគ្គិសនីធំនេះកំពុងធ្វើដំណើរឆ្ពោះទៅបរទេស។ GM បានប្រកាសដាក់លក់ផ្លូវការនៅកូរ៉េ ដោយកំណត់ឈ្មោះវាជា SUV អគ្គិសនីទំហំធំបំផុតដំបូងគេ នៅកូរ៉េខែ ដោយមានប្រវែង 5,715 mm។ លោក Myung-ok Yoon ប្រធានការងារទំនាក់ទំនង GM Korea បាននិយាយថា៖ “Escalade IQ គឺជាម៉ូឌែលស្នូលដែលពង្រីកនិង ចម្រាញ់ Escalade អោយសមស្របនឹងរថយន្តអគ្គិសនី ហើយវាកំណត់ស្តង់ដារថ្មីសម្រាប់ម៉ាក Cadillac ជា SUV អគ្គិសនីទំហំធំបំផុតក្នុងកូរ៉េ”។
    វាមានចម្ងាយបើកបរលើសគេក្នុងប្រទេសកូរ៉េដោយ Escalade អគ្គិសនីនេះទទួលបានវិញ្ញាបនបត្រចម្ងាយបើកបរ 739 km (459 miles) ក្នុងមួយការសាកពេញ ដែលលើសពី Hyundai IONIQ 6 (562 km / 350 miles) វាប្រើថ្មខ្នាតធំទំហំ 205 kWh ផលិតដោយសហគ្រាសរួមរវាង GM និង LG Energy Solution (Ultium Cells)។ ដោយសារស្ថាបត្យកម្ម 800V វាអាចសាកលឿនដល់ 350 kW ដែល GM ថាអាចបន្ថែមចម្ងាយ 188 km (117 miles) ក្នុង 10 នាទី។
    Cadillac Escalade IQ មានកម្លាំងខ្លាំង និងបច្ចេកវិទ្យាបើកបរដ៏ទំនើបដោយប្រព័ន្ធម៉ូទ័រ2 AWD បង្កើតកម្លាំងបាន 750 hp និង 1,064 Nm នៅពេលបើក Velocity Max Mode មិនថែមតែប៉ុណ្ណោះក៏មកជាមួយ Magnetic Ride Control 4.0 និង Air Ride Adaptive Suspension ដែលជួយបន្ថយការរអិល និងកែតម្រូវកម្ពស់រថយន្តដោយស្វ័យប្រវត្តិ។ Escalade IQ គឺជារថយន្តដំបូងរបស់ GM មាន Super Cruise ប្រព័ន្ធបើកបរដោយមិនបាច់យកដៃទៅកាន់ចង្កូត (hands-free ADAS) ដែលគាំទ្របានដល់ចម្ងាយផ្លូវ 23,000 km (14,300 miles) នៅផ្លូវល្បឿនលឿននៅកូរ៉េ។
    ផ្នែកខាងក្នុងប្រណិតខ្ពស់បំពាក់អេក្រង់ LED កោងទំហំ 55-inch curved លាតពរគផ្ទាំងខាងមុខទាំងមូល, ដំបូលកញ្ចក់ panoramic មួយទំហំធំគ្របដល់ជួរទី១ និងទី២ ហើយក៏មានពន្លឺ ambient lighting បន្ថែមអារម្មណ៍ luxurious។
    តម្លៃ និងការលក់នៅកូរ៉េ Escalade IQ បានលក់ជាមួយជម្រើស Premium Sport តែមួយគត់ មានតម្លៃ 277.57 លានវ៉ុន (ប្រហាក់ប្រហែល $189,000)។

    ពាណិជ្ជកម្ម
    Share. Facebook Telegram WhatsApp
    Previous Articleអាល្លឺម៉ង់ បង្ហាញមនុស្សយន្តថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅក្នុងវិស័យឧស្សាហកម្ម!
    Next Article មិនធម្មតា!​ ផ្តើមពីទុន ៩០០ដុល្លារ បង្កើតចេញជាម៉ាកយីហោមានតម្លៃរាប់លានដុល្លារ

    Related Posts

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.