Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»គំនិតអាជីវកម្ម»មិនធម្មតា!​ ផ្តើមពីទុន ៩០០ដុល្លារ បង្កើតចេញជាម៉ាកយីហោមានតម្លៃរាប់លានដុល្លារ
    គំនិតអាជីវកម្ម

    មិនធម្មតា!​ ផ្តើមពីទុន ៩០០ដុល្លារ បង្កើតចេញជាម៉ាកយីហោមានតម្លៃរាប់លានដុល្លារ

    November 20, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    Domino’s Pizza ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦០ ដោយលោក Tom Monaghan និង James ដែលជាប្អូនប្រុស។ ដំបូងឡើយ អ្នកទាំងពីរមានហាងភីហ្សាតូចមួឈ្មោះថា DomiNick’s នៅរដ្ឋ Michigan។

    ពាណិជ្ជកម្ម

    នៅឆ្នាំ ១៩៦១ លោក Tom Monaghan បានទិញយកភាគហ៊ុនពីប្អូនលោកក្នុងតម្លៃ ៥០០ដុល្លារ។ ឈ្មោះថ្មី Domino’s Pizza ក៏ត្រូវបានបង្កើតឡើងដោយអ្នកដឹកជញ្ជូនរបសលោក។ នៅឆ្នាំ ១៩៦៧ លោក Tom បានណែនាំដៃគូលោក ពីការទិញសិទ្ធអាជីវកម្ម Domino’s Pizza ទៅបើកបន្តនៅតាមតំបន់ពួកគេ ដើម្បីពង្រឹងម៉ាកយីហោឲ្យកាន់តែរឹងមាំលើទីផ្សារ។

    Domino’s Pizza ល្បីឈ្មោះកាន់តែខ្លាំង នៅពេលដែលចេញនូវសេវាកម្មដឹកជញ្ជូនរហ័សដល់ទីកន្លែងក្នុងរយៈពេល ៣០នាទី ឬផ្តល់ភីហ្សាឥតគិតថ្លៃបើសិនជាមានការយឺតយ៉ាវ។ វិធីសាស្រ្តនេះ មិនត្រឹមតែជួយសាងកេរ្តិ៍ឈ្មោះបន្ថែមនោះទេ ថែមទាំងឲ្យអតិថិជនជឿជាក់លើសេវាកម្មបន្ថែមទៀត។

    នៅដើមទសវត្សរ៍ឆ្នាំ ១៩៨០ Domino’s បានក្លាយជាហាងភីហ្សាដែលមមាញឹកបំផុតជាមួយនឹងទីតាំងជាង ១០០០កន្លែង ក្នុងសហរដ្ឋអាមេរិក។ នៅឆ្នាំ ១៩៨៣ Domino’s Pizza Tracker ដែលជាប្រព័ន្ធអនុញ្ញាតអតិថិជនតាមដានការដឹកជញ្ជូនតាមពេលវេលាជាក់ស្តែងត្រូវបានដាក់ឲ្យប្រើប្រាស់ ធ្វើឲ្យហាងពួកគេលេចធ្លោមួយកម្រិតទៀត។

    ក្រៅពីនេះ Domino’s នៅតែបន្តរកអ្វីដែលថ្មីនិងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរចំណូលចិត្តអតិថិជន។ ជាក់ស្តែង ការណែនាំសំបកភីហ្សាថ្មី សំបកស្តើង និងសំបកក្រាស់ក្នុងឆ្នាំ ១៩៩០ និងប្រើប្រាស់បច្ចេកវិទ្យាទំនើបសម្រាប់ប្រព័ន្ធបញ្ជាទិញតាម​ អុីនធឺណែតរបស់ខ្លួនក្នុងឆ្នាំ ២០០៤ រួមទាំងបានណែនាំនូវរូបមន្តថ្មី ស្លាកសញ្ញាថ្មីជាដើម។

    បច្ចុប្បន្ននេះ Domino’s Pizza មានច្រើនជាង ២១,៥០០កន្លែង ដែលបានចរាចរនៅក្នុងជាង ៩០ប្រទេស។ នេះយើងអាចសន្និដ្ឋានបានថា ដំណើរការអាជីវកម្មមួយ តម្រូវឲ្យយើងដែលជាម្ចាស់ខិតខំរកនូវគំនិតដែលថ្មី ជាពិសេសនោះគឺការសម្របខ្លួន សាកល្បងអ្វីដែលថ្មីៗ និងចេះផ្លាស់ប្តូរទៅតាមសម័យកាលនីមួយៗ ទើបធ្វើឲ្យអាជីវកម្មយើងមានភាពរីកចម្រើនទៅមុខ។

    BizNews Domino's Pizza Pizza Tom Monaghan
    Share. Facebook Telegram WhatsApp
    Previous ArticleCadillac បើកដំណើរការលក់ Escalade IQ ជារថយន្ត SUV អគ្គិសនីទំហំធំក្នុងប្រទេសកូរ៉េដោយមានចម្ងាយបើកបរ ដល់ទៅ 739 km
    Next Article បន្ទាប់ពីបំបែកកំណត់ត្រាជាដ្រូនដែលអាចហោះបានលឿនជាងគេនៅក្នុងលោក ពេលនេះ ដ្រូន Peregreen 3 ត្រូវបានទទួលស្គាល់ជាផ្លូវការពី Guinness World Records ហើយ!

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    តាមពិត! ក្រុមហ៊ុនអាកាសចរណ៍លំដាប់អន្តរជាតិមួយនេះ មានប្រវត្តិកើតឡើងបែបនេះសោះ

    January 2, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.